ពលរដ្ឋខេត្តកណ្តាល ចេញតវ៉ារកយុត្តិធម៌រឿងរដ្ឋាភិបាលជួលដីឲ្យឧកញ៉ា ឃុន សៀ
ការទាមទារនេះ គឺដោយសារពួកគាត់ ព្រួយបារម្ភពីការបាត់បង់ដីធ្លី បន្ទាប់ពីរដ្ឋាភិបាល បានជួលដីតំបន់កោះនេះឲ្យក្រុមហ៊ុនរបស់ឧកញ៉ា ឃុន សៀ។
ពលរដ្ឋមានជម្លោះដីធ្លីជាមួយក្រុមហ៊ុនចិននៅខេត្តព្រះវិហារ ប្រឈមមុខគ្មានដីបង្កបង្កើនផល
មន្ត្រីសង្គមស៊ីវិល ទទូចឲ្យអាជ្ញាធរប្រញាប់រកដំណោះស្រាយជូនពលរដ្ឋ។
អាដហុករកឃើញថា វិវាទដីធ្លីកើតឡើងថ្មីពាក់ព័ន្ធជាបុគ្គលមានអំណាច និងអ្នកមានលុយ
ការលើកឡើងបន្ទាប់ពីអាដហុករកឃើញវិវាទដីធ្លី កើតឡើងថ្មី ចំនួន ៤៥ករណី ពាក់ព័ន្ធនឹងបុគ្គលមានអំណាច និងអ្នកមានទ្រព្យឬ ក្រុមហ៊ុន ដែលបង្កផលប៉ះពាល់ដល់ប្រជាពលរដ្ឋជាង ៥ពាន់គ្រួសារ ខណៈករណីចាស់ៗរាប់រយទៀត មិនទាន់មានដំណោះស្រាយសមរម្យនិងច្បាស់លាស់នៅឡើយ។
ពលរដ្ឋរងគ្រោះដោយក្រុមហ៊ុន លោក ទ្រី ដាលុច ស្នើឲ្យអាជ្ញាធរខេត្តព្រះវិហារជួយរកដំណោះស្រាយឆាប់ៗ
មន្ត្រីសង្គមស៊ីវិល ជំរុញឲ្យអាជ្ញាធរដើរតួនាទីជាអាជ្ញាកណ្ដាល និងរកដំណោះស្រាយឲ្យប្រជាពលរដ្ឋបានសមរម្យ ដោយសន្តិវិធី និងយុត្តិធម៌។
មន្ត្រីបរិស្ថានចាប់ខ្លួនពលរដ្ឋម្នាក់មានទំនាស់ដីធ្លីជាមួយក្រុមហ៊ុនវៀតណាមនៅខេត្តក្រចេះ
ពលរដ្ឋអះអាងថា តំណាងរបស់ពួកគាត់មិនបានប្រព្រឹត្តដូចការចោទប្រកាន់របស់មន្ត្រីបរិស្ថានខេត្តក្រចេះនោះទេ ដោយចាត់ទុកការចាប់ខ្លួនតំណាងរបស់ពួកគាត់ គឺជាការសងសឹក និងគំរាមកំហែងដល់ពលរដ្ឋដទៃទៀត មិនឲ្យចេញតវ៉ាពាក់ព័ន្ធនឹងបញ្ហាដីធ្លី។
អាជ្ញាធរមូលដ្ឋាននិងតំណាងពលរដ្ឋរងគ្រោះដីធ្លីនៅខេត្តក្រចេះ ចូលឆ្លើយបំភ្លឺតាមការកោះហៅរបស់តុលាការ
អាជ្ញាធរមូលដ្ឋាន និងតំណាងពលរដ្ឋរងគ្រោះដីធ្លី នៅស្រុកសំបូរ ខេត្តក្រចេះ នាំគ្នាចូលឆ្លើយបំភ្លឺតាមការកោះហៅរបស់តុលាការ ក្រោយអាជ្ញាធរបានចាប់តំណាងរបស់ពួកគាត់ម្នាក់ដាក់ពន្ធនាគារ ដោយចោទពីបទកាប់រុករានទន្ទ្រានដីព្រៃខុសច្បាប់។ ពលរដ្ឋរងគ្រោះអះអាងថា ពួកគាត់ស្វែងរកកិច្ចអន្តរាគមន៍ពីប្រមុខរដ្ឋាភិបាលនឹងនាំគ្នាឡើងទៅរាជធានីភ្នំពេញម្ដងទៀត។
ពលរដ្ឋខេត្តក្រចេះអះអាងថា ក្រុមហ៊ុនវៀតណាមគំរាមចាប់តំណាងរបស់ពួកគាត់៥នាក់ទៀតដាក់ពន្ធនាគារ
ពលរដ្ឋដែលមានទំនាស់ដីធ្លីជាមួយក្រុមហ៊ុនវៀតណាម នៅខេត្តក្រចេះ អះអាងថា ក្រុមហ៊ុនវៀតណាមបានគំរាមកំហែង ដោយបញ្ជាឲ្យអាជ្ញាធរចាប់តំណាងរបស់ពួកគាត់ចំនួន៥នាក់ទៀតដាក់ពន្ធនាគារ ដោយសារតែតំណាងទាំងនោះ តែងតែដឹកនាំពលរដ្ឋចេញតវ៉ាពាក់ព័ន្ធបញ្ហាដីធ្លី។ មន្ត្រីសង្គមស៊ីវិល ចាត់ទុកការគំរាមកំហែងនេះ ជាទង្វើខុសច្បាប់។
ពលរដ្ឋនៅខេត្តព្រះវិហារប្រឈមគ្មានដីធ្វើស្រែចម្ការ ក្រោយក្រុមហ៊ុនរបស់កូនលោក ទ្រី ភាព រំលោភយក
ពលរដ្ឋនៅខេត្តព្រះវិហារ កំពុងតែប្រឈមមុខគ្មានដីធ្វើស្រែចម្ការ ដើម្បីអាស្រ័យផលនូវរដូវវស្សានោះទេ ក្រោយក្រុមហ៊ុនរបស់កូនលោក ទ្រី ភាព គឺលោក ទ្រី ដាលុច បង្ខំ និងរំលោភយកដីធ្លីរបស់ពួកគាត់។
ពលរដ្ឋខេត្តក្រចេះចោទក្រុមហ៊ុនវៀតណាម លួចឈូសឆាយដីព្រៃសហគមន៍ និងស្រែចម្ការសាជាថ្មី
សង្គមស៊ីវិលថា អាជ្ញាធរត្រូវតែត្រួតពិនិត្យឲ្យបានច្បាស់លាស់ជៀសវាង ការឈូសឆាយរំលោភបំពានដល់ពលរដ្ឋជាម្ចាស់ស្រុក។
ពលរដ្ឋរងគ្រោះដីធ្លីនៅក្រចេះគ្រោងតវ៉ានៅភ្នំពេញ បើតុលាការមិនព្រមដោះលែង លោក ភេន ឡៃ
ពលរដ្ឋរងគ្រោះដីធ្លីនៅខេត្តក្រចេះ គ្រោងឡើងទៅភ្នំពេញ ដើម្បីតវ៉ាប្រសិនបើតុលាការមិនព្រមដោះលែងតំណាងរបស់ពួកគាត់ គឺលោក ភេន ឡៃ ឲ្យនៅក្រៅឃុំបណ្ដោះអាសន្នទេនោះ។ ការព្រមាននេះ គឺក្រោយពីលោក ភេន ឡៃ ត្រូវបានតុលាការខេត្តក្រចេះសម្រេចឃុំខ្លួនបណ្ដោះអាសន្ន ក្រោមបទចោទកាប់រុករានទន្ទ្រានដីព្រៃដោយខុសច្បាប់។















