ក្រុមហ៊ុន​ចិន​រំលោភ​យក​ដីស្រែ​ចម្ការ​ពលរដ្ឋ​រាប់ពាន់​ហិកតារ​នៅ​ខេត្ត​ព្រះវិហារ

0
មន្ត្រី​សង្គម​ស៊ីវិល ជំរុញ​ឲ្យ​អាជ្ញាធរ​សិក្សា​អំពី​ផល ប៉ះពាល់​ឲ្យ​បាន​ច្បាស់លាស់ និង​រក​ដំណោះស្រាយ​ឲ្យ​ពលរដ្ឋ​ដោយ​សន្តិវិធី និង​តម្លាភាព។

អាដហុក​រក​ឃើញ​ថា វិវាទ​ដីធ្លី​កើតឡើង​ថ្មី​ពាក់ព័ន្ធ​ជា​បុគ្គល​មាន​អំណាច និង​អ្នក​មាន​លុយ

0
ការ​លើកឡើង​បន្ទាប់​ពី​អាដហុក​រក​ឃើញ​វិវាទ​ដីធ្លី កើតឡើង​ថ្មី ចំនួន ៤៥​ករណី ពាក់ព័ន្ធ​នឹង​បុគ្គល​មានអំណាច និង​អ្នកមាន​ទ្រព្យ​ឬ ក្រុមហ៊ុន ដែល​បង្ក​ផល​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​ជាង ៥​ពាន់​គ្រួសារ ខណៈ​ករណី​ចាស់ៗ​រាប់​រយ​ទៀត មិនទាន់​មាន​ដំណោះស្រាយ​សមរម្យ​និង​ច្បាស់លាស់​នៅ​ឡើយ។

ពលរដ្ឋ​រងគ្រោះ​ដីធ្លី​នៅ​ខេត្ត​ព្រះវិហារ​ថា ក្រុមហ៊ុន​កូន​លោក ទ្រី ភាព គំរាម​ប្ដឹង​ពលរដ្ឋ​ទៅ​តុលាការ

0
សង្គម​ស៊ីវិល ថា​ អាជ្ញាធរ​គួរ​ចុះ​ពិនិត្យ​ និង​រក​ដំណោះស្រាយ​ឲ្យ​ប្រជា​ពលរដ្ឋ​ជា​បន្ទាន់។

តំណាង​ពលរដ្ឋ​ជិត​២០០​នាក់​ប្រមូល​ម្ដុំ​គ្នា​តវ៉ា​នៅ​ប៉ោយប៉ែត​រក​ដំណោះស្រាយ រឿង​ទិញ​«​ដី​ឡូត៍​មិន​បាន​ប្លង់​រឹង»

0
ពលរដ្ឋ​ជិត ២០០​នាក់ ខ្លះ កាន់​រូបថត​ប្រធាន​ព្រឹទ្ធសភា​លោក ហ៊ុន សែន រូប​ភរិយា​លោក ហ៊ុន សែន គឺ​អ្នកស្រី ប៊ុនរ៉ានី និង​រូប​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដើរ​ដង្ហែ​ក្បួន​នៅ​ថ្ងៃទី​១៨ ឧសភា

អាជ្ញាធរ​ថ្នាក់​ជាតិ​កោះហៅ​ពលរដ្ឋ​រងគ្រោះ​ដីធ្លី​នៅ​ខេត្តព្រះវិហារ​ស្វែងរក​ដំណោះស្រាយ ក្រោយ​ដាក់​ញត្តិ​​ទៅ​លោក ហ៊ុន ម៉ាណែត

0
សង្គម​ស៊ីវិល​សាទរ ប៉ុន្តែ​ត្រូវ​ស្វែងរក​ដំណោះស្រាយ​គិត​ផល​ប្រយោជន៍​ពលរដ្ឋ​ជាធំ។

ពលរដ្ឋ​មាន​ជម្លោះដីធ្លី​ជាមួយ​ក្រុមហ៊ុន​ចិន​នៅ​ខេត្តព្រះវិហារ ប្រឈមមុខ​គ្មាន​ដី​​បង្កបង្កើនផល

0
មន្ត្រី​សង្គម​ស៊ីវិល ទទូច​ឲ្យ​អាជ្ញាធរ​ប្រញាប់​រក​ដំណោះស្រាយ​ជូន​ពលរដ្ឋ។

សមត្ថកិច្ច​ខេត្ត​កោះកុង​គំរាមកំហែង​ពលរដ្ឋ​រងគ្រោះ​ដីធ្លី​មិន​ឱ្យមក​ភ្នំពេញ ដើម្បី​គាំទ្រ​សមាជិក​ដែល​ត្រូវ​ចូល​បំភ្លឺ​នៅ​តុលាការ

0
មន្ត្រី​សង្គម​ស៊ីវិល​ថា​ទង្វើ​របស់​អាជ្ញាធរ​នេះ​ជា​ការ​រំលោភ​សិទ្ធិ​ពលរ​ដ្ឋ ធ្ងន់ធ្ងរ។

តុលាការ​មិន​ព្រម​ដោះលែង​ពលរដ្ឋ​មាន​ជម្លោះ​ដី​ជាមួយ​ក្រុមហ៊ុន​វៀតណាម​ឱ្យ​នៅ​ក្រៅ​ឃុំ​តាម​ការ​សន្យា

0
ពលរដ្ឋ​រងគ្រោះ​ដីធ្លី​នៅ​ខេត្តក្រចេះ ចាត់ទុក​ការ​បន្ត​ឃុំខ្លួន លោក ភេន ឡៃ គឺជា​ការ​គំរាមកំហែង ទៅដល់​ពលរដ្ឋ​ដ៏​ទៃ ដែល​មាន​ជម្លោះដីធ្លី​ជាមួយ​ក្រុមហ៊ុន​វៀតណាម។

ពលរដ្ឋ​ខេត្តកំពង់ធំ​ស្នើ​លោក ហ៊ុន ម៉ាណែត ជួយ​រក​ដំណោះស្រាយ​បញ្ហា​វិវាទ​ដីធ្លី​ឲ្យ​បាន​សមរម្យ

0
ពលរដ្ឋ​រស់នៅ​ឃុំ​ក្រយា ស្រុក​សន្ទុក ខេត្តកំពង់ធំ អស់សង្ឃឹម​នឹង​អាជ្ញាធរ​ថ្នាក់​ខេត្ត ក្នុង​ការ​រក​ដំណោះស្រាយ​ជុំវិញ​បញ្ហា​ដីស្រែ​ចម្ការ ក្រោយ​អាជ្ញាធរ​អះអាង​ថា ដីស្រែ​ចម្ការ​ដែល​ពលរដ្ឋ​អាស្រ័យ​ផល​សព្វថ្ងៃ គឺជា​ដី​មាន​ប័ណ្ណកម្មសិទ្ធិ​របស់​រដ្ឋ ហើយ​ពលរដ្ឋ​ត្រូវតែ​ប្រគល់​ដីស្រែ​ចម្ការ​ទាំងនោះ​ទៅ​អាជ្ញាធរ​វិញ បើ​មិន​ដូច្នោះ​ទេ អាជ្ញាធរ​នឹង​ប្ដឹង​ពលរដ្ឋ​ទៅ​តុលាការ ក្នុងករណី​ពលរដ្ឋ​ចេញ​តវ៉ា និង​មិន​ប្រគល់​ដី​ឲ្យ​ទៅ​អាជ្ញាធរ​គ្រប់​គ្រង់​។

ពលរដ្ឋ​នៅ​រតនគិរី​ចោទ​អាជ្ញាធរ​លក់​ដី​ព្រៃ​ជំនឿ​សហគមន៍​ឲ្យ​​ឈ្មួញ​មាន​លុយ​និង​មាន​អំណាច

0
សង្គម​ស៊ីវិល​ថា អាជ្ញាធរ​គួរ​រក​ដំណោះស្រាយ​ដោយ​សន្តិវិធី និង​យុត្តិធម៌ ជៀសវាង​មាន​អំពើ​ហិង្សា​កើតឡើង។

អ្នកឃ្លាំមើល​សិទ្ធិមនុស្ស​ព្រមាន​ថា ការ​ផ្ដន្ទាទោស​យុវតី​ពី​បទ​​រិះគន់​តាម​អនឡាញ អាច​ប៉ះពាល់​ដល់​សេរីភាព​បញ្ចេញមតិ

0
អ្នកឃ្លាំមើលសង្គម និងសិទ្ធិមនុស្សបានសម្ដែងការព្រួយបារម្ភចំពោះការផ្ដន្ទាទោសយុវតី​អាយុ​១៩ឆ្នាំ​ម្នាក់ ឱ្យ​ជាប់​ពន្ធនាគាររយៈពេល៣ឆ្នាំ និងពិន័យជាប្រាក់៦លានរៀល ពាក់ព័ន្ធនឹងការ​បង្ហោះវីដេអូរិះគន់បញ្ហាសន្តិសុខនៅខេត្តពោធិ៍សាត់។