ធនាគារជាតិកម្ពុជាណែនាំឱ្យម្ចាស់បំណុលអនុគ្រោះដល់កូនបំណុលជាយោធិននៅសមរភូមិ និងអ្នកភៀសសឹក
ធនាគារជាតិនៃកម្ពុជានៅថ្ងៃទី១០ ខែធ្នូ ប្រកាសប្រាប់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ឬម្ចាស់បំណុលនានា ឱ្យផ្ដល់ការអនុគ្រោះមួយចំនួនដល់អ្នកខ្ចីប្រាក់ ឬកូនបំណុលជាគ្រួសារយោធិន និងអ្នកភៀសសឹក។
កសិករដាំដំឡូងមីនៅខេត្តឧត្តរមានជ័យ ព្រួយបារម្ភពីទីផ្សារចុះថ្លៃ នៅរដូវប្រមូលផលឆ្នាំនេះ ខណៈព្រំដែនកម្ពុជា-ថៃបានបិទទាំងស្រុង
កសិករដាំដំឡូងមី ជាច្រើនគ្រួសារ នៅស្រុកអន្លងវែង ខេត្តឧត្តរមានជ័យ ព្រួយបារម្ភពីទីផ្សារដំឡូងមីចុះថ្លៃ ដូចទៅនឹងតម្លៃស្រូវនៅឆ្នាំនេះ ខណៈដែលជម្លោះព្រំដែនកម្ពុជា-ថៃ នៅតែបន្តតានតឹង មិនអាចនាំចេញទៅលក់ នៅប្រទេសថៃ បានដូចមុន។ អ្នកឃ្លាំមើលថា ពេលនេះកសិករមានជម្រើសតែមួយគត់ គឺលក់ឱ្យទៅឈ្មួញវៀតណាម ដែលជាហេតុធ្វើឱ្យពួកព្រួយបារម្ភព្រោះ ឈ្មួញទាំងនោះ តែងទម្លាក់តម្លៃ តាមតែអំពើចិត្ត ដូចនឹងតម្លៃស្រូវដែរ។
សង់ត្រាល់រក្សាជំហរការពារការរកឃើញថា ពលករខ្មែរពិបាករកការងារធ្វើ និងជំពាក់បំណុលកើនឡើង
ការបញ្ជាក់ជាថ្មីនេះ ក្រោយពីក្រសួងការងារបានបដិសេធ ដោយអះអាងថា បច្ចុប្បន្នមានអតីតពលករខ្មែរជាង៦៥ម៉ឺននាក់ ទទួលបានការងារធ្វើទ្រង់ទ្រាយធំ ក្រោយពីមានការជួយសម្របសម្រួលពីអាជ្ញាធរពាក់ព័ន្ធ។
អ្នកឃ្លាំមើលជំរុញឱ្យកម្ពុជាពង្រឹងផលិតផលក្នុងស្រុក ខណៈថៃបន្តភ្ជាប់ការបើកព្រំដែនទៅនឹងវិវាទព្រំដែន
លោក អ៊ុំ សំអាន ថា កម្ពុជាមិនគួរពឹងផ្អែកលើការបើកច្រកព្រំដែនពីភាគីថៃនោះទេ ប៉ុន្តែគួរប្រើស្ថានភាពនេះជាឱកាសដើម្បីពង្រឹងផលិតកម្មក្នុងស្រុក ជាពិសេសវិស័យកសិកម្ម។
«កម្ពុជាបាត់ឱកាសពង្រីកសេដ្ឋកិច្ចពីក្រុមហ៊ុនធំៗតៃវ៉ាន់ដោយសារគោលនយោបាយចិនតែមួយ»
អ្នកតាមដានបញ្ហានយោបាយយល់ថា ការលម្អៀងផ្នែកនយោបាយការទូតទៅរកប្រទេសចិនតែម្ខាង មិនត្រឹមតែបង្កហានិភ័យដល់ឯករាជ្យផ្នែកនយោបាយប៉ុណ្ណោះទេថែមទាំងធ្វើឱ្យកម្ពុជាងាយធ្លាក់ចូលក្នុងអន្ទាក់ភូមិសាស្ត្រនយោបាយ និងពិបាកដកខ្លួនចេញពីឥទ្ធិពលចិនកាន់តែខ្លាំង។
រដ្ឋាភិបាលគ្រោងខ្ចីប្រាក់ជាង ៣ពាន់លានដុល្លារសម្រាប់ការចំណាយនៅឆ្នាំ២០២៦
រដ្ឋាភិបាលកម្ពុជាគ្រោងចំណាយថវិការដ្ឋ ជាង ១០ពាន់លានដុល្លារសម្រាប់ការចំណាយនៅក្នុងឆ្នាំ២០២៦ ដែលទំហំចំណាយនេះ ក៏ផ្ដោតសំខាន់ដែរទៅលើកិច្ចការការពារអធិបតេយ្យ និងបូរណភាពទឹកដី។ ចំនួនថវិកាជាតិសម្រាប់ឆ្នាំក្រោយនេះបានកើន ៧,៦% បើធៀបនឹងឆ្នាំ២០២៥ ដែលមានទឹកប្រាក់ ៩ពាន់៤រយលានដុល្លារ។ ស្របពេលមានការបង្កើនខ្ទង់ចំណាយនេះរដ្ឋាភិបាលគ្រោងនឹងខ្ចីប្រាក់ចំនួន ៣.១ពាន់លានដុល្លារសហរដ្ឋអាមេរិកបន្ថែមទៀត ពីដៃគូអភិវឌ្ឍន៍ដើម្បីយកមកបង្គ្រប់។រដ្ឋាភិបាលស្នងអំណាចពីឪពុក លោក ហ៊ុន ម៉ាណែត គ្រោងចំណាយថវិការដ្ឋឆ្នាំ២០២៦ សរុបជាង៤ម៉ឺន (៤០.៩១៣) ប៊ីលានរៀល (ប្រមាណ ១០ពាន់លានដុល្លារ) ដែលថវិការមួយភាគធំ...
ធនាគារអេភីឌីរបស់កូនប្រុសឧកញ៉ា ឡាវ ម៉េងឃីន ប្រកាសបង្កកលុយអតិថិជន
ធនាគារនេះ បញ្ជាក់ថា អតិថិជនអាចស្នើសុំដកប្រាក់បាន ប៉ុន្តែក្នុងចំនួនដែលត្រូវបានកំណត់ដោយធនាគារ និងត្រូវរង់ចាំការទាក់ទងពីភ្នាក់ងារធនាគារជាមុនសិន។
ពលករខ្មែរដែលត្រឡប់ពីប្រទេសថៃភាគីច្រើន ពិបាករកការងារធ្វើ
ពលករខ្មែរដែលត្រឡប់ពីប្រទេសថៃត្អូញត្អែរថា ពួកគាត់មានជីវភាពលំបាក ព្រោះធ្វើការជួបតែថៅកែបោកប្រាស់ ហើយពលករខ្លះទៀត ពិបាករកការងារធ្វើ ខណៈដែលការងារខ្លះឱ្យថ្លៃឈ្នួលថោកពេក មិនអាចទ្រាំធ្វើបាន។ អ្នកការពារសិទ្ធិកម្មករថា បញ្ហាដែលពលករខ្មែរ មកពីថៃ ពិបាករកការងារធ្វើ ព្រោះតែ តម្លៃឈ្នួលថោកពេក និងបញ្ហាថៅកែខ្លះ រំលោភសិទ្ធិការងារ។
បក្សប្រឆាំងជំរុញឲ្យរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត បញ្ចុះពន្ធនាំចូលប្រេងឥន្ធនៈដើម្បីទ្រទ្រង់ជីវភាពពលរដ្ឋ
គណបក្សប្រឆាំងជំរុញឲ្យរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ទំលាក់ពន្ធលើប្រេងឥន្ទនៈ ដើម្បីជួយសម្រួល បន្ទុកក្នុងការរស់នៅប្រចាំថ្ងៃរបស់ពលរដ្ឋ ខណ្ឌ:សង្គ្រាមនៅតំបន់មជ្ឈិមបូព៌ារយៈពេលជាងពីរសប្តាហ៍នេះ ធ្វើឱ្យប្រេងឥន្ធនៈមានតម្លៃខ្ពស់។
រដ្ឋាភិបាលគួររៀបចំគោលនយោបាយស្តុកប្រេងឲ្យបានច្រើន «ជៀសវាងហានិភ័យកើតឡើងនៅក្នុងសង្គម»
អ្នកឃ្លាំមើលសង្គមជំរុញឲ្យរដ្ឋាភិបាលរៀបចំគោលនយោបាយស្តុកប្រេងឲ្យបានច្រើន និងរកវិធីសាស្ត្រកាត់បន្ថយតម្លៃប្រេងកុំឲ្យឡើងថ្លៃហួសហេតុ ដើម្បីទប់ស្កាត់កុំឲ្យប៉ះពាល់ទៅដល់សេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋ ដែលអាចនឹងបង្កឲ្យមានហានិភ័យ កើតឡើងនៅក្នុងសង្គម ខណៈពលរដ្ឋកំពុងព្រួយបារម្ភអំពីតម្លៃប្រេងឥន្ធនៈកំពុងហក់ឡើងថ្លៃ។














