លោក ហ៊ុន ម៉ាណែត លើកឡើងថា ការបញ្ចេញមតិឈឺចាប់ និងការខឹងសម្បារចំពោះទង្វើថៃ ឈ្លានពានទឹកដីខ្មែរ មិនមានអ្វីខុសនោះទេ ព្រោះពលរដ្ឋមានសិទ្ធិសេរីភាព ក្នុងបញ្ចេញមតិ ប៉ុន្តែ រដ្ឋាភិបាលរបស់លោកចាប់ពលរដ្ឋ និងអ្នកនយោបាយបក្សបក្សប្រឆាំង ដាក់គុកអស់ជិត២០នាក់ ក្រោយពីសម្ដែងមតិរិះគន់រឿងព្រំដែន។
ក្រុមអ្នកឃ្លាំមើលសង្គមអះអាងថា ប្រទេសថៃនៅតែចិញ្ចឹមចិត្តបើកការវាយប្រហារឈ្លានមកលើប្រទេសកម្ពុជាសាជាថ្មីទៀត ដោយព្យាយាមបង្កើតឱ្យមានព្រឹត្តិការណ៍ផ្សេងៗដើម្បីចោទមកលើកម្ពុជា។
មន្ត្រីបក្សប្រឆាំង យល់ថា ការអំពាវនាវដដែលៗរបស់រដ្ឋាភិបាលកម្ពុជា មិនមានប្រយោជន៍ឡើយ ប្រសិនបើគ្មានវិធានការទប់ស្កាត់ជាក់ស្តែងទេនោះ។
រដ្ឋមន្ត្រីក្រសួងការបរទេសថៃលើកឡើងថា មេដឹកនាំកម្ពុជា គួរតែពិចារណាឱ្យបានច្បាស់លាស់ជាមុនសិន ថា តើត្រូវប្ដឹងប្រទេសថៃទៅកន្លែងណា ដោយលោកអះអាងថា ថៃមិនបានឈ្លានពានកម្ពុជាឡើយ។ ការថ្លែងរបស់មន្ត្រីការបរទេសថៃនេះ ធ្វើឡើងបន្ទាប់ពីសារព័ត៌មានរបស់ថៃ បានចុះផ្សាយថា នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត ប្រកាសប្ដឹងថៃទៅស្ថាប័នអន្តរជាតិ រឿងឈ្លានពានចូលទឹកដីកម្ពុជានៅតំបន់ព្រំដែន។
ទាហានខ្មែរអះអាងថា កម្ពុជាបានបាត់បង់ទីតាំងមួយផ្នែកនៃតំបន់ភ្នំបេង ក្នុងខេត្តឧត្តរមានជ័យ ទៅថៃ
0
នៅថ្ងៃដដែលនេះដែរ ក្រសួងការបរទេសកម្ពុជាក៏បានចេញសេចក្តីតវ៉ាដោយបញ្ជាក់ថាយោធាថៃនៅតែបន្តធ្វើសកម្មភាពរំលោភបំពានចូលទឹកដីកម្ពុជានៅក្នុងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។
អ្នកឃ្លាំមើលថា កាលើកឡើងរបស់មេដឹកនាំថៃ មានភាពផ្ទុយស្រឡះពីទង្វើ ព្រោះភាគីថៃបានរំលោភលើកិច្ចព្រមព្រៀងបទឈប់បាញ់ចំនួន ២លើក និងកំពុងបន្តធ្វើសកម្មភាពកែប្រែភូមិសាស្ត្រក្នុងទឹកដីកម្ពុជានៅតាមព្រំដែនយ៉ាងសកម្ម។
អគ្គលេខាធិការអង្គការសហប្រជាជាតិបង្ហាញក្តីព្រួយបារម្ភអំពីការប៉ះទង្គិចប្រដាប់អាវុធសាជាថ្មីរវាងកម្ពុជា និងថៃ ព្រមទាំងអំពាវនាវឱ្យមានការអត់ធ្មត់ និងការសន្ទនាដើម្បីដោះស្រាយបញ្ហាជម្លោះព្រំដែន។
ពួកគាត់ថា កាលៈទេសៈនេះមានតែការចាប់ផ្ដើមបង្រួបបង្រួមជាតិឡើងវិញ និងការធ្វើទំនើបកម្មយោធាឱ្យបានរឹងមាំ និងឆាប់បំផុត ទើបអាចទប់ស្កាត់ការឈ្លានពានរបស់យោធាថៃបាន។
ក្រៅពីនេះ ពួកគាត់ថា ក៏ចង់ឃើញរដ្ឋាភិបាលដោះលែងអ្នកទោសនយោបាយផ្សេងទៀត ដើម្បីស្តារលទ្ធិប្រជាធិបតេយ្យ និងយកពេលដោះស្រាយវិបត្តិជាតិធំៗដែលកំពុងកើតឡើង។
កងទ័ពខ្មែរមួយចំនួន ដែលកំពុងឈរជើងនៅតាមតំបន់ព្រំដែន អះអាងថា នៅក្នុងស្ថាប័នការពារជាតិរបស់កម្ពុជា មានការប្រព្រឹត្តអំពើពុករលួយគ្រប់បែបយ៉ាង រាប់តាំងពីការបង្កើតឈ្មោះទាហានខ្មោច ការលក់ឈ្មោះទាហាន ការកិបកេងសម្ភារៈ និងហិរញ្ញវត្ថុ សម្រាប់ផ្គត់ផ្គង់កងទ័ព និងការបែងចែកបក្ខពួកជាដើម។
អ្នកឃ្លាំមើលសិទ្ធិមនុស្សព្រមានថា ការផ្ដន្ទាទោសយុវតីពីបទរិះគន់តាមអនឡាញ អាចប៉ះពាល់ដល់សេរីភាពបញ្ចេញមតិ
អ្នកឃ្លាំមើលសង្គម និងសិទ្ធិមនុស្សបានសម្ដែងការព្រួយបារម្ភចំពោះការផ្ដន្ទាទោសយុវតីអាយុ១៩ឆ្នាំម្នាក់ ឱ្យជាប់ពន្ធនាគាររយៈពេល៣ឆ្នាំ និងពិន័យជាប្រាក់៦លានរៀល ពាក់ព័ន្ធនឹងការបង្ហោះវីដេអូរិះគន់បញ្ហាសន្តិសុខនៅខេត្តពោធិ៍សាត់។






