អ្នកឃ្លាំមើលចង់ឃើញលោក ហ៊ុន ម៉ាណែត ផ្ដល់សេវាសាធារណៈប្រកបដោយតម្លាភាពដល់ពលរដ្ឋដូចការថ្លែងប្រាប់អាស៊ាន
ការលើកឡើងនេះ ក្រោយពីលោក ហ៊ុន ម៉ាណែត បានប្ដេជ្ញាចិត្ត ធ្វើកំណែទម្រង់មុខងារសាធារណៈ ដើម្បីលើកកម្ពស់តម្លាភាព និងកាត់បន្ថយនីតិវិធីស្មុគស្មាញលើវិស័យសាធារណៈ។
លោក អានុទីន ថា ការរំលាយសភាពុំប៉ះពាល់ដល់ការប្រយុទ្ធគ្នានៅតាមព្រំដែនថៃ-កម្ពុជាទេ
ថ្លែងនៅវិមានរដ្ឋាភិបាល នៅព្រឹកថ្ងៃទី១២ ខែធ្នូ នាយករដ្ឋមន្រ្តីថៃ លោក អានុទីន ចាន់វីរៈគុល (Anutin Chanvirarkul) បានប្រាប់ទៅកាន់អ្នកសារព័ត៌មានថា ការរំលាយសភា នឹងមិនធ្វើឱ្យប៉ះពាល់ដល់ប្រតិបត្តិការយោធា ដែលកំពុងប្រយុទ្ធគ្នានៅតាមព្រំដែនថៃ-កម្ពុជា នោះទេ។ទោះជាយ៉ាងណា ក្រោយប្រាប់អ្នកកាសែតរួច លោក អានុទីន បានកាន់កាហ្វេមួយកែវ ដើរចូលទៅក្នុងវិមានរដ្ឋាភិបាល ដើម្បីបើកការប្រជុំជាមួយគណៈរដ្ឋមន្រ្តី ដោយមិនបានប្រាប់អំពីមូលហេតុនៃការរំលាយសភា ដែលអ្នកកាសែតបានសួរនោះឡើយ៕
ទស្សនៈជុំវិញការតែងតាំងកញ្ញា កឹម មនោវិទ្យា ជាប្រេសិតពិសេស របស់លោកហ៊ុន ម៉ាណែត
អ្នកខ្លះយល់ថានេះជារបត់នយោបាយថ្មី នៃការផ្សះផ្សាជាតិខណៈ អ្នកខ្លះទៀតថា ជាការបញ្ចប់ជីវិតនយោបាយរបស់លោក កឹម សុខា។
លោក ហ៊ុន សែន ប្រាប់មេបញ្ជាការឱ្យប្រាប់ទាហានពីបន្ទាត់ក្រហមដែលត្រូវវាយបកទៅថៃ
បទបញ្ជារបស់លោក ហ៊ុន សែន ធ្វើឡើងនៅព្រឹកថ្ងៃទី៨ ធ្នូ នេះ បន្ទាប់យោធាថៃបានបើកការវាយប្រហារលើកម្ពុជាដោយប្រើប្រាស់អាវុធធន់ធ្ងន់ និងយន្តហោះចម្បាំងទម្លាក់គ្រាប់។
កម្ពុជា-វៀតណាមឯកភាពពង្រឹងទំនាក់ទំនងរវាងកងទ័ព និងប្ដេជ្ញាចិត្តពន្លឿនការងារខណ្ឌសីមា ខណៈកម្ពុជា-ថៃកំពុងប្រយុទ្ធគ្នា
រដ្ឋាភិបាលកម្ពុជា និងវៀតណាមឯកភាពជំរុញកិច្ចសហប្រតិបត្តិការ និងពង្រឹងទំនាក់ទំនាក់កងទ័ពនៃប្រទេសទាំងពីរ ក្នុងពេលយោធាកម្ពុជា និងថៃកំពុងតែប្រយុទ្ធគ្នាយ៉ាងក្តៅគគុកអស់រយៈពេល ៩ថ្ងៃមកហើយ។
អ្នកវិភាគថា ក្នុងសង្គ្រាមចំនួនពីរលើក កម្ពុជានិយាយច្រើនជាងធ្វើដែលផ្ទុយពីថៃ
ពលរដ្ឋខ្មែរ ទាំងក្នុងស្រុក និងក្រៅស្រុក បានដឹងរួចមកហើយ អំពីអំពើព្រៃផ្សៃរបស់យោធាថៃ ដែលបានឈ្លានពានកម្ពុជា ដុតបំផ្លាញផ្ទះអ្នកភូមិ ប្លន់ទ្រព្យសម្បត្តិ និងប្រាង្គប្រាសាទបុរាណខ្មែរខណៈ តំបន់ជាច្រើនទៀតដែលយោធាថៃ បានកាន់កាប់ ក៏ត្រូវបានយោធាថៃពង្រីកជាកន្លែងឈរជើងរបស់កងទ័ព ដែលមានលេណដ្ឋាន និងការដាក់ពង្រាយកុងតឺន័រ បិទជិតមិនឱ្យពលរដ្ឋខ្មែរចូលបាន។
អ្នកឃ្លាំមើលថា កម្ពុជាកំពុងដើរដល់ផ្លូវទាល់ច្រកផ្នែកការទូត
អ្នកឃ្លាំមើលថា កម្ពុជាកំពុងដើរដល់ផ្លូវទល់ច្រកផ្នែកទំនាក់ទំនងការទូតជាមួយនឹងបណ្ដាប្រទេសមហាអំណាចដែលមានចិន និងសហរដ្ឋអាមេរិក ដោយសារតែរដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត ខ្វល់តែរឿងអំណាច បក្ខពួកនិយម និងគ្មានឆន្ទៈ ពិតប្រាកដ ក្នុងការស្ដារប្រព័ន្ធប្រជាធិបតេយ្យ និងគិតពីផលប្រយោជន៍ជាតិជាធំ ទើបធ្វើឱ្យជម្លោះព្រំដែនកម្ពុជា-ថៃបាន បន្តជាប់គាំង ព្រោះគ្មានមេដឹកនាំ បណ្ដាប្រទេស នៅលើភពលោកជួយអន្តរាគមន៍។
ពលរដ្ឋកម្ពុជារងរបួស៣នាក់ដោយសារការវាយប្រហាររបស់យោធាថៃនៅខេត្តឧត្ដរមានជ័យ
ពលរដ្ឋកម្ពុជារងរបួសធ្ងន់ស្រាល ៣នាក់ ដោយសារការវាយប្រហាររបស់យោធាថៃ នៅខេត្តឧត្ដរមានជ័យ គិតត្រឹមម៉ោង ១១ព្រឹកថ្ងៃទី៨ ធ្នូ។ នេះបើយោងតាមការអះអាងរបស់អ្នកនាំពាក្យសាលាខេត្តឧត្ដរមានជ័យ លោក ម៉េត មាសភក្ដី។
តើគណបក្សណាខ្លះបានបង្កើតថ្មី បន្ទាប់គណបក្សសង្រ្គោះជាតិត្រូវបានរំលាយ?
ដោយ សុជីវីមន្ត្រីគណបក្សសង្រ្គោះជាតិមួយចំនួនបានចេញទៅបើកគណបក្សនយោបាយថ្មីៗជាបន្តបន្ទាប់ នៅក្រោយពេលដែលតុលាការកំពូលនៅក្រោមរបបដឹកនាំរបស់លោក ហ៊ុន សែន បានរំលាយគណបក្សប្រឆាំងដ៏ធំមួយនេះកាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧។នៅក្នុងរយៈពេល៨ឆ្នាំមកនេះ តើមានគណបក្សណាខ្លះ ដែលមានស្ថាបនិកជាអតីតមន្ត្រីគណបក្សសង្រ្គោះជាតិ ?គិតត្រឹមថ្ងៃទី១៦ ខែវិច្ឆិកា ដែលជាថ្ងៃខួប៨ឆ្នាំនៃការរំលាយគណបក្សសង្រ្គោះជាតិមានគណបក្សនយោបាយយ៉ាងតិចចំនួន ៨ ជាគណបក្សបង្កើតដោយអតីតមន្ត្រីគណបក្សនេះ។គណបក្សនីមួយៗសុទ្ធតែបានបង្ហាញថា ខ្លួនមានគោលនយោបាយគាំពារសិទ្ធិមនុស្ស ប្រជាធិបតេយ្យ យុត្តិធម៌សង្គម បំបាត់អំពើពុករលួយ ការរួបរួម និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ ដើម្បីអភិវឌ្ឍនជាតិជាដើម ឬនិយាយឱ្យខ្លីថាបន្តស្មារតីគណបក្សសង្រ្គោះជាតិ។ក្នុងចំណោមគណបក្សទាំងនោះ គណបក្សដែលលេចធ្លោគឺគណបក្សឆន្ទៈខ្មែរ...
មន្ត្រីបក្សប្រឆាំងថា ការដោះលែងលោក កឹម សុខា និងសកម្មជននយោបាយ អាចស្ដារការទូតជាមួយអាមេរិក
មន្ត្រីជាន់ខ្ពស់គណបក្សប្រឆាំងលើកឡើងថា ការដោះលែងប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា និងអ្នកទោសនយោបាយជាច្រើនទៀត ឱ្យមានសេរីភាពឡើងវិញ នឹងជួយឱ្យកម្ពុជា ងាយក្នុងការ ស្ដារទំនាក់ទំនងការទូតល្អប្រសើរ នៅលើឆាកអន្តរជាតិ



















