លោក ហ៊ុន ម៉ាណែត ចោទអ្នកនៅក្រៅប្រទេសថា ញុះញង់ជនភៀសសឹកឱ្យស្អប់រដ្ឋាភិបាល
ប៉ុន្តែមន្ត្រីបក្សប្រឆាំងចាត់ទុកការអះអាងរបស់ លោក ហ៊ុន សែន ថា ជាសារប្រជាភិថុតិ ខណៈដែលលោកបានបិទសិទ្ធិបញ្ចេញមតិរបស់ពលរដ្ឋ ហើយថែមទាំងគំរាមកំហែង ចាប់អ្នករិះគន់ ដាក់ពន្ធនាគារ។
អ្នកឃ្លាំមើលថា កម្ពុជាគួរជំរុញអាស៊ានឱ្យលើកបញ្ហាព្រំដែនកម្ពុជា-ថៃមកជជែករកដំណោះស្រាយ
អ្នកឃ្លាំមើលថា កម្ពុជាគួរជំរុញអាស៊ានឱ្យលើកយកជម្លោះព្រំដែនកម្ពុជា-ថៃ មកស្វែងរកដំណោះស្រាយ ក្នុងកិច្ចប្រជុំចង្អៀត នៅហ្វីលីពីន ជាអាទិភាព នៅចុងខែមករាខាងមុខ។ ជាមួយគ្នានោះ ពួកគាត់ថា កម្ពុជាក៏ត្រូវតែបង្ហាញពីគោលជំហរម៉ឺងម៉ាត់ និងច្បាស់លាស់ ប្រាប់សមាជិកអាស៊ានថា កម្ពុជាជាប្រទេសរងគ្រោះពីការឈ្លានពានរបស់ថៃពិតប្រាកដ។
«សារឲ្យខ្មែររួបរួមគ្នារបស់លោក ហ៊ុន ម៉ាណែត» គ្រាន់តែសារនយោបាយប្រជាភិថុតិដោយសារតែលោកខ្លាចបាត់អំណាច
ការលើកឡើងបែបនេះ ព្រោះពួកគាត់ មើលឃើញថា ទោះបីជាលោក ហ៊ុន សែន និងហ៊ុន ម៉ាណែត បញ្ចេញសារអំពាវនាវឲ្យពលរដ្ឋគ្រប់និន្នាការនយោបាយរួបរួមគ្នាក៏ដោយ ក៏រដ្ឋាភិបាលត្រកូល «ហ៊ុន » នៅតែបន្តបង្ក្រាបទៅលើសំឡេងប្រឆាំងនិងសំឡេងអ្នករិះគន់។
អ្នកឃ្លាំមើលទាមទារឱ្យរដ្ឋាភិបាលលុបរាល់សន្ធិសញ្ញា និងកិច្ចព្រមព្រៀងនានា ដែលផ្ទុយរដ្ឋធម្មនុញ្ញ «ក្រោយព្រមដោះដូរដីជាមួយវៀតណាម»
អ្នកឃ្លាំមើលសង្គមទាមទារឲ្យរដ្ឋាភិបាលកម្ពុជាធ្វើនិរាករណ៍រាល់សន្ធិសញ្ញា និងកិច្ចព្រមព្រៀងនានា ដែលមិនស្របតាមស្មារតីរដ្ឋធម្មនុញ្ញកម្ពុជា និង កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ឆ្នាំ១៩៩១ បន្ទាប់ពីកម្ពុជា និងវៀតណាមបានឯកភាពគ្នា ផ្តល់អាទិភាពដោះស្រាយបញ្ហា ៦% ពាក់ព័ន្ធនឹងការដោះដូរដី ស្របតាមសន្ធិសញ្ញាព្រំដែនទាំងអស់ដែលប្រទេសទាំងពីរបានចុះហត្ថលេខា។
កម្ពុជាយល់ព្រមទទួលបទឈប់បាញ់តាមគំនិតមេដឹកនាំម៉ាឡេស៊ី តែថៃនៅតែមិនព្រម
កម្ពុជាយល់ព្រមទទួលយកនូវបទឈប់បាញ់ដែលផ្ដួចផ្ដើមដោយប្រធានប្ដូរវេនអាស៊ាន លោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ី អាន់វ៉ា អ៊ីប្រាហ៊ីម (Anwar Ibrahim) នៅត្រឹមយប់ម៉ោង១០ ថ្ងៃទី១៣ ធ្នូ នេះ ប៉ុន្តែ ភាគីថៃនៅតែអះអាងថា ខ្លួនពុំទទួលនូវបទឈប់បាញ់ឡើយ។
អ្នកឃ្លាំមើលថា រដ្ឋាភិបាលគួរតែបើកចិត្តទទួលយកមតិកែលម្អរបស់បញ្ញវន្តនិងពលរដ្ឋ ទើបការដឹកនាំជាតិរីកចម្រើន
ការលើកឡើងនេះ ក្រោយពីលោក ហ៊ុន សែន និង លោក ហ៊ុន ម៉ាណែត បានប្រតិកម្មបែបឌឺដង និង ស្ដីបន្ទោស មកលើបញ្ញវន្តមួយចំនួនដែលរិះគន់ រដ្ឋាភិបាលត្រកូល«ហ៊ុន»ជុំវិញអំពើពុករលួយ រឿងមន្ត្រីអែបអប និងបញ្ហាវិស័យការពារជាតិ ដែលគ្មានការធ្វើទំនើបកម្មឱ្យបានត្រឹមត្រូវ ទើបធ្វើ សង្គ្រាមចាញ់ប្រៀបថៃ។
លោក ហ៊ុន សែន បង្ហាញការឈឺចាប់រឿងកូន ខណៈលោកមើលរំលងទុក្ខសោករបស់ប្រជាជាតិ
ការលើកឡើងនេះ ក្រោយពី លោក ហ៊ុន សែន បានបង្ហោះសាររៀបរាប់អំពីកូនប្រុសរបស់លោកដែលបានស្លាប់កាលពី៥០ឆ្នាំមុខ ហើយថ្មីៗ នេះមានអ្នកបន្លំថា បានចាប់កំណើតថ្មី ដោយទទូចចង់ជួប លោក ហ៊ុន សែន។
លោក កឹម សុខា ចុះទៅគោរពវិញ្ញាណក្ខន្ធដូនតានៅស្រុកកំណើត ខណៈស្ថានទូតបរទេសស្នើ ឱ្យរដ្ឋាភិបាលស្ដារលទ្ធិប្រជាធិបតេយ្យ
ស្ថានទូតប្រទេសប្រជាធិបតេយ្យ ប្រចាំនៅកម្ពុជា ក៏បានសាទរចំពោះការលើកលែងទោសលោក កឹម សុខា និង អំពាវនាវឱ្យរដ្ឋាភិបាលកម្ពុជា គោរពសិទ្ធិពលរដ្ឋ និងនយោបាយ ឱ្យបានទូលំទូលាយ។
យោធាថៃបន្តប្រើប្រាស់យន្តហោះ F-16 ទម្លាក់គ្រាប់បែកលើភូមិព្រៃចាន់នៅព្រឹកថ្ងៃទី១៧ ធ្នូ
ក្រសួងការពារជាតិកម្ពុជាឱ្យដឹងថា យោធាថៃបន្តធ្វើសកម្មភាពវាយប្រហារមកលើកម្ពុជា នៅយោធភូមិភាគទី៥ ក្នុងភូមិសាស្រ្ត ភូមិជោគជ័យ ខេត្តបន្ទាយមានជ័យ នាថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥។
អ្នកវិភាគថា ឯកអគ្គរដ្ឋទូតអាមេរិកថ្មីអាចបើកឱកាសថ្មី ប៉ុន្តែរដ្ឋាភិបាលក្រុងភ្នំពេញត្រូវបង្ហាញលទ្ធផលជាក់ស្តែង
ការអះអាងនេះបន្ទាប់ពី ពីស្ថានទូតអាមេរិកប្រចាំកម្ពុជាបានប្រកាសអំពីការតែងតាំងលោក គ្រីស្តូហ្វឺ អានឌើសុន ជាឯកអគ្គរដ្ឋទូតអាមេរិកថ្មីប្រចាំកម្ពុជា ដើម្បីជំរុញទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងកម្ពុជាឱ្យឈានទៅកាន់ជំពូកថ្មីមួយ។


















