ជនបរទេស​នៅ​ត្បូងឃ្មុំ និង​អូរស្មាច់​រាប់​សិប​នាក់​​​នៅ​បន្ត​​រង​ការ​បង្ខាំង​ឱ្យធ្វើ​ការ​ឆបោក​តាម​អនឡាញ

0
ជនបរទេស​រាប់​សិប​នាក់​នៅតែ​រង​ការ​បង្ខាំង​ក្នុង​អគារ​បង្ខំ​ឱ្យធ្វើ​ការ​ឆបោក​តាម​អនឡាញ​ស្ថិត​នៅ​ក្នុង​តំបន់​អន្លង់​ជ្រៃ ខេត្ត​ត្បូងឃ្មុំ និង​តំបន់​អូរស្មាច់ ខេត្ត​ឧត្តរមានជ័យ ទោះបីជា​រដ្ឋាភិបាល​អះអាង​ពី​ការ​បោស​សម្អាត​ឧក្រិដ្ឋកម្ម​នេះ​ក្ដី។

បរទេស​ចម្រុះ​ជាតិ​សាសន៍​បន្ត​រត់​ចេញ​ពី​អគារ​ដែល​សង្ស័យ​ថា ជា​កន្លែង​ឧក្រិដ្ឋកម្ម​ឆបោក​អនឡាញ

0
បរទេស​ចម្រុះ​ជាតិ​សាសន៍​បន្ត​រត់​ចេញ​ពី​អគារ​កាស៊ីណូ​មួយ​កន្លែង​ទៀត នៅ​ស្រុក​កំពង់ត្រាច ខេត្ត​កំពត កាល​ពី​យប់​ថ្ងៃ​ទី១៥ មករា ដែល​សង្ស័យ​ថា ជា​កន្លែង​ឧក្រិដ្ឋកម្ម​ឆបោក​អនឡាញ បន្ទាប់​ពី​មាន​ករណី​ស្រដៀង​គ្នា​នេះ នៅ​ក្នុង​ស្រុក​កំរៀង ខេត្ត​បាត់ដំបង។

អង់គ្លេស​ដាក់​ទណ្ឌកម្ម​បន្ថែម​លើ​ក្រុមហ៊ុន «លេជេន» នៅ​កម្ពុជា និង​បណ្ដាញ​ឆបោក​ជាច្រើន​របស់​ឧក្រិដ្ឋជន ចេន ហ្ស៊ី

0
មេខ្លោង​ធំ និង​ជា​ម្ចាស់​ក្រុមហ៊ុន លេជេន ត្រូវ​បាន​គេ​ស្គាល់​ថា គឺជា​លោក ហ៊ុន តូ និង​ឧក្រិដ្ឋជន ចេន ហ្ស៊ី ដែល​បាន​បង្កើត​ឧទ្យាន​មួយ​កន្លែង​នៅ​ខេត្តព្រៃវែង ដើម្បី​សាងសង់​អគារ​សម្រាប់​បង្ខាំង​មនុស្ស​សម្រាប់​ប្រតិបត្តិការ​ឆបោក​តាម​អនឡាញ។

លោក ហ៊ុន ម៉ាណែត រង​ការរិះគន់​ករណី​លើកលែងទោស​ឱ្យ​ឧក្រិដ្ឋជន​ពុករលួយ ថា ការពារមន្ត្រី​ខិលខូច

0
ការ​លើក​ឡើង​នេះ ធ្វើឡើង​បន្ទាប់ពី​លោក ហ៊ុន ម៉ា​ណែ​ត ស្នើ​ឱ្យ​ព្រះមហាក្សត្រ លើកលែងទោស​ដល់​ឧក្រិដ្ឋជន​ប្រព្រឹត្ត​អំពើពុករលួយ​កិបកេង​លុយ​រដ្ឋ និង អ្នកទោស​ជួញដូរ​គ្រឿងញៀន​ធំៗ ជា​បន្ដ​បន្ទាប់ ហើយ​នៅតែ​បន្ត​ដាក់​ពន្ធនាគារ លើ​អ្នកទោស​មនសិការ និង​អ្នក​ទោស​នយោបាយ។

គ្រួសារ​អ្នក​ស្លាប់ និង​របួស​ដោយសារ​មន្ត្រី​​ប៉ូលិស​ស្រវឹង​បើក​បុក ទាមទារ​សំណង និង​ដាក់​ទោស​តាមច្បាប់

0
អ្នកឃ្លាំមើល ជំរុញ​ឲ្យ​អាជ្ញាធរ​ជំនាញ និង​តុលាការ​ចាត់វិធានការ​ច្បាប់​ឲ្យ​បាន​លឿន ដើម្បី​ឲ្យ​ជង​គ្រោះ​ទទួល​បាន​សំណង និង​យុត្តិធម៌។

លោក ហ៊ុន ម៉ាណែត ចង់​ឱ្យ​ពលរដ្ឋ​ចូល​រួម​កម្ចាត់​ឧក្រិដ្ឋកម្ម​អនឡាញ ខណៈ​សិទ្ធិ​អំណាច​នៅ​លើ​រដ្ឋាភិបាល

2
លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ចង់​ឱ្យ​ពលរដ្ឋ​ចូល​រួម​កម្ចាត់​ឧក្រិដ្ឋកម្ម​អនឡាញ​ជាមួយ​សមត្ថកិច្ច ខណៈ​សិទ្ធិ​អំណាច​ពិត​ប្រាកដ​ស្ថិត​នៅ​លើ​​រដ្ឋាភិបាល ហើយ​ករណី​ជា​ច្រើន​ដូចជា ការ​ចាប់ខ្លួន​អ្នក​រិះគន់​ដែល​ពលរដ្ឋ​ទាមទារ​ដោះលែង ពុំ​ត្រូវ​បាន​រដ្ឋាភិបាល​អើពើ​ឡើយ។

ក្រសួង​មហាផ្ទៃ​ការពារ​មន្ត្រី​គ្រាក់ៗ​ដែល​មាន​ទំនាក់ទំនង​ជាមួយ​មេខ្លោង​ឆបោក​អនឡាញ​លោក តេង ភីពីង

0
ការ​ចេញ​មុខ​ការពារ​មន្ត្រី​គ្រាក់ៗ​ដោយ​អ្នកនាំពាក្យ​រូប​នេះ​កើតឡើង​ក្រោយ​ទូរទស្សន៍​អន្តរជាតិ​ល្បី​ឈ្មោះ​មួយ​គឺ​ទូរទស្សន៍ អាល់ ចាហ្ស៊ីរ៉ា (Al Jazeera) ថ្មីៗ​នេះ​បាន​ចេញ​ផ្សាយ​របាយការណ៍​ស៊ើបអង្កេត​មួយ​ដែល​លាតត្រដាង​អំពី​សកម្មភាព​របស់​មេខ្លោង​ឆបោក​តាម​អនឡាញ​ជនជាតិ​ខ្មែរ​ដើម​កំណើត​ចិន​គឺ​លោក តេង ភីពីង (Deng Pibing) សូកប៉ាន់​មន្ត្រី​គ្រាក់ៗ​គ្រប់​ច្រកល្ហក ដើម្បី​បើក​ដំណើរ​ការ​មជ្ឈមណ្ឌល​ឆបោក​អនឡាញ​ទ្រង់ទ្រាយ​ធំ ព្រមទាំង​កន្លែង​ជួញដូរ​ផ្លូវ​ភេទ និង​ប្រើប្រាស់​គ្រឿងញៀន​ដោយ​សេរី​ក្នុង​តំបន់​តារាសាគរ ខេត្តកោះកុង។  

លោក ហ៊ុន សែន បន្ត​ជាប់​ឈ្មោះ​ជា​មេដឹកនាំ​ពូកែ​រំលោភច្បាប់ និង​លក់​សញ្ជាតិ​ខ្មែរ​ឱ្យ​ឧក្រិដ្ឋជន

0
កេរ្តិ៍ឈ្មោះ​អាស្រូវ​ចុងក្រោយ​របស់​លោក ហ៊ុន សែន កំពុង​ល្បីល្បាញ​ចុងក្រោយ​ពាសពេញ​ពិភពលោក​នោះ​គឺ​លោក​បាន​ស្នើ​ឱ្យ​ព្រះមហាក្សត្រ​លក់​សញ្ជាតិ​ខ្មែរ​ឱ្យ​ឧក្រិដ្ឋជន និង​ការ​ឃុបឃិត​ជាមួយ​បណ្ដាញ​ឧក្រិដ្ឋកម្ម​តាម​អនឡាញ​នៅ​កម្ពុជា។

មេដឹកនាំត្រកូលហ៊ុនរង​ការ​រិះគន់​ថា ផ្ដល់​ជម្រក​ឱ្យ​អ្នកជំនួញ​ឧក្រិដ្ឋជន​តៃវ៉ាន់​ដែល​ត្រូវ​ឃាតករ​បាញ់​សម្លាប់នៅ​ខេត្ត​ព្រះសីហនុ

0
ការ​រិះគន់​នេះ គឺ​ដោយសារតែ​បុរស​ជនជាតិ​តៃវ៉ាន់​រូប​នោះ​គឺជា​អ្នកជំនួញ​ដែល​ពាក់ព័ន្ធ​នឹង​អំពើ​លាងលុយកខ្វក់ និង​បើក​បន​ល្បែងស៊ីសង​ខុសច្បាប់ និង​ត្រូវ​បាន​តុលាការ​តៃវ៉ាន់​ចេញ​ដីកាចាប់ខ្លួន​តាំងពី​ឆ្នាំ​២០២៤ មុន​ពេល​គេ​ត្រូវ​បាញ់​សម្លាប់​លើ​ទឹកដី​កម្ពុជា។

អតិថិជន​ធនាគារ​ព្រីនស៍​មួយចំនួន​មាន​វិបត្តិ​ផ្លូវចិត្ត ដោយសារ​រង​ការ​បង្ខំ​ឱ្យ​លក់​ផ្ទះ​តម្លៃថោក​សង​ធនាគារ

0
អតិថិជន​មួយចំនួន​ដែល​ខ្ចី​លុយ​ពី​ធនាគារ​ព្រីនស៍ (Princes)កំពុង​រង​សម្ពាធ​ខ្លាំង និង​មាន​បញ្ហា​ផ្លូវចិត្ត​ក្រោយ​ត្រូវ​មន្ត្រី​ធនាគារ​គំរាមកំហែង​ជា​បន្តបន្ទាប់ បង្ខំ​ឱ្យ​លក់​ផ្ទះសម្បែង​ក្នុង​តម្លៃ​ទាប ដើម្បី​សងបំណុល​ធនាគារ។ មន្ត្រី​សិទ្ធិមនុស្ស​លើកឡើង​ថា ធនាគារ​គ្មាន​សិទ្ធិ​គំរាមកំហែង ឬ​បង្ខិតបង្ខំ​ឱ្យ​កូនបំណុល​លក់​ទ្រព្យសម្បត្តិ​ឡាយឡុង​នោះ​ឡើយ។

អ្នកឃ្លាំមើល​សិទ្ធិមនុស្ស​ព្រមាន​ថា ការ​ផ្ដន្ទាទោស​យុវតី​ពី​បទ​​រិះគន់​តាម​អនឡាញ អាច​ប៉ះពាល់​ដល់​សេរីភាព​បញ្ចេញមតិ

0
អ្នកឃ្លាំមើលសង្គម និងសិទ្ធិមនុស្សបានសម្ដែងការព្រួយបារម្ភចំពោះការផ្ដន្ទាទោសយុវតី​អាយុ​១៩ឆ្នាំ​ម្នាក់ ឱ្យ​ជាប់​ពន្ធនាគាររយៈពេល៣ឆ្នាំ និងពិន័យជាប្រាក់៦លានរៀល ពាក់ព័ន្ធនឹងការ​បង្ហោះវីដេអូរិះគន់បញ្ហាសន្តិសុខនៅខេត្តពោធិ៍សាត់។