អតិថិជន ហួយវ័នផេ ចោទរដ្ឋាភិបាលថា ឃុបឃិតជាមួយលោក ហ៊ុន តូ កេងប្រវ័ញ្ចលុយពួកគាត់
ជនរងគ្រោះភាគច្រើនជាជនជាតិចិន និងខ្មែរក៏បានបន្តចេញតវ៉ាដោយសន្តិវិធីនៅខាងមុខស្ថានទូតចិន ដោយនាំគ្នាស្រែកទាមទារឱ្យរដ្ឋាភិបាលគោរពច្បាប់ និងបញ្ឈប់ការគេចវេះដោះស្រាយលុយជនរងគ្រោះដែលលោក ហ៊ុន តូ បានបង្កក។
ជនរងគ្រោះចាញ់បោកក្រុមហ៊ុនអ្នកស្រី ឡេង ចាន់ណា ស្លាប់កាន់តែច្រើន ដោយសារគ្មានលុយព្យាបាល និងវិបត្តិផ្លូវចិត្ត
ពលរដ្ឋរងគ្រោះ ដែលចាញ់បោកក្រុមហ៊ុន ប្រ៊ីលានស៊ីធី របស់អតីតឧកញ៉ា ឡេង ចាន់ណា បានរង់ចាំដំណោះស្រាយពីរដ្ឋាភិបាល និងក្រុមហ៊ុនដោយក្តីឈឺចាប់ និងទុក្ខសោកអស់រយៈពេល៣ឆ្នាំមកហើយ។
សង្គមស៊ីវិលថា ការផ្ដល់កម្ចីដែលមិនគោរពសិទ្ធិមនុស្ស ធ្វើឲ្យកូនបំណុលជិត ១៧ម៉ឺនគ្រួសារ លក់ទ្រព្យដោះបំណុល
សង្គមស៊ីវិល ដែលតាមដានលក្ខខណ្ឌវិនិយោគ និងបញ្ហាសិទ្ធិមនុស្សនៅកម្ពុជាទទូចឲ្យធនាគារជាតិ និង អ្នកវិនិយោគដែលផ្ដល់ប្រាក់កម្ចី ទាំងខ្មែរ ទាំងបរទេស ធានាកុំឲ្យមានការរំលោភសិទ្ធិកូនបំណុល។
លោក ហ៊ុន ម៉ាណែត ណែនាំដល់អភិបាលខេត្តភាគឦសានទប់ស្កាត់ឧក្រិដ្ឋកម្មឆ្លងដែន
ទោះជាយ៉ាងណា អ្នកឃ្លាំមើលរិះគន់ថា ការលើកឡើងនេះគ្រាន់តែជាសារនយោបាយប្រជាភិថុតិ ដើម្បីបិទបាំងភាពបរាជ័យរបស់រដ្ឋាភិបាលក្នុងការលុបបំបាត់អំពើឧក្រិដ្ឋកម្មឆ្លងដែន និងវិធានការផ្លូវច្បាប់លើមេខ្លោងសំខាន់ៗដែលពាក់ព័ន្ធអំពើឧក្រិដ្ឋកម្មឆបោក។
អ្នកឃ្លាំមើលស្នើរដ្ឋាភិបាលប្រើប្រាស់ថវិកាទ្រទ្រង់លំនឹងជីវភាពពលរដ្ឋឱ្យមានប្រសិទ្ធភាព និងតម្លាភាព
ការលើកឡើងនេះ ធ្វើឡើងបន្ទាប់ពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ត្រៀមកញ្ចប់ថវិកាជាង១ពាន់លានដុល្លារ។ ដើម្បីរក្សាលំនឹងសេដ្ឋកិច្ចជាតិ ដែលកម្ពុជាកំពុងជួបវិបត្តិធ្ងន់ធ្ងរ។
លោក ហ៊ុន ម៉ាណែត ស្នើឱ្យបញ្ញវន្តសរសេរសៀវភៅប្រវត្តិសាស្ត្រខ្មែរឱ្យបានច្រើន
អ្នកឃ្លាំមើលសាទរចំពោះការលើកឡើងរបស់លោក ហ៊ុន ម៉ាណែត ប៉ុន្តែពួកគាត់ស្នើឱ្យរដ្ឋាភិបាលគួរតែបើកសេរីភាពបញ្ចេញមតិ និងសេរីភាពតែងនិពន្ធ ព្រមទាំងបញ្ឈប់ទម្លាប់ប្រើមន្ត្រីអែបអប ឱ្យសរសេរសៀវភៅ និងខ្សែភាពយន្តលើកសរសើរខុសពីការពិតអំពីគុណសម្បត្តិរបស់រដ្ឋាភិបាលគ្រួសារហ៊ុន និងកែខៃបំភ្លៃប្រវត្តិសាស្ត្រ ហួសហេតុពេកដើម្បីតែផលប្រយោជន៍នយោបាយ។
កម្ពុជាបណ្ដេញជនជាតិចិនជាង ៣រយនាក់ពាក់ព័ន្ធប្រតិបត្តិការឆបោកអនឡាញ
ជាមួយគ្នានេះ ជនបរទេសចម្រុះជាតិសាសន៍រាប់ពាន់នាក់ផ្សេងទៀតដូចជា ជនជាតិឥណ្ឌូណេស៊ីជាដើម ក៏បានអំពាវនាវឱ្យរដ្ឋាភិបាលរបស់ខ្លួន ពន្លឿននីតិវិធីបញ្ជូនពួកគេត្រឡប់ទៅប្រទេសកំណើតវិញ ដោយសារតែគ្មានអាហារហូបចុកគ្រប់គ្រាន់ គ្មានថ្នាំសង្កូវពេលឈឺ និងខ្វះកិច្ចគាំពារផ្នែកជំនួយមនុស្សធម៌ពីរដ្ឋាភិបាលកម្ពុជា។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃថាបញ្ហាគ្រឿងញៀនចោរកម្ម និងក្មេងទំនើងកំពុងកើនឡើងខ្លាំងនៅមូលដ្ឋាន
អ្នកឃ្លាំមើលរិះគន់ថា ដរាបណា រដ្ឋាភិបាល មិនចាប់មេខ្លោងជួញដូរគ្រឿងញៀន ដែល ជាប់ព័ន្ធនឹងមន្ត្រីរដ្ឋាភិបាល យកមកផ្ដន្ទាទោសទេ គ្មានថ្ងៃកាត់បន្ថយបញ្ហាគ្រឿងញៀនបាននោះទេ។
សមាជិកសភាអាមេរិកស្នើឱ្យស៊ើបអង្កេតមន្ត្រីជាន់ខ្ពស់ និងអ្នកជំនួញកម្ពុជា ពាក់ព័ន្ធអំពើឆបោកអនឡាញ
តំណាងរាស្ត្រអាមេរិក បានស្នើឱ្យក្រសួងការបរទេស និងក្រសួងហិរញ្ញវត្ថុអាមេរិក ស៊ើបអង្កេតមន្ត្រីជាន់ខ្ពស់ អ្នកជំនួញ និងបុគ្គលមានឥទ្ធិពលមួយចំនួននៅកម្ពុជា ដែលពួកគេសង្ស័យថា អាចមានទំនាក់ទំនងនឹងឧស្សាហកម្មឆបោកតាមអនឡាញ។
សហជីពនិងសង្គមស៊ីវិល ៧៣ស្ថាប័នស្នើឱ្យពិចារណាដំឡើងប្រាក់ឈ្នួលកម្មករឱ្យបានជាង២៥០ដុល្លារ
ពួកគេខកចិត្តចំពោះលទ្ធផលនៃការបោះឆ្នោតផ្ទៃក្នុងរបស់ក្រុមប្រឹក្សាជាតិពិគ្រោះយោបល់លើប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិត កាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ កន្លងទៅ ដោយមិនបានដំឡើងប្រាក់ឈ្នួលអប្បបរមា ជូនដល់កម្មករនិយោជិតក្នុងវិស័យវាយនភណ្ឌកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរ សម្រាប់ឆ្នាំ២០២៧។




















