ក្រុម​ឧក្រិដ្ឋជន​ចិន​បន្ត​ធ្វើ​សកម្មភាព​ចាប់ជំរិត និង​អំពើ​ឃាតកម្ម​លើទឹក​ដី​កម្ពុជា

0
អ្នកឃ្លាំមើល និង​មន្ត្រី​បក្ស​ប្រឆាំង​រិះគន់​ថា ការ​រីក​រាលដាល​នៃ​បណ្ដាញ​ឧក្រិដ្ឋ​ជនបរទេស​ទាំង​នេះ គឺជា​លទ្ធផល​ដែល​មេដឹកនាំ​ត្រកូល ហ៊ុន បើកដៃ​ឱ្យ​ក្រុម​ឧក្រិដ្ឋជន​ចូល​មក​ធ្វើ​សកម្មភាព​នៅ​កម្ពុជា និង​ការ​ខ្វះ​ឆន្ទៈ​នយោបាយ​ក្នុង​ការ​អនុវត្ត​ច្បាប់​ឱ្យ​បាន​ម៉ឺងម៉ាត់។

ឧក្រិដ្ឋជន ចេ​ន ហ្ស៊ី ត្រូវ​បាន​ចាប់ខ្លួន​បញ្ជូន​ទៅ​ប្រទេស​ចិន

0
ឧក្រិដ្ឋជន ចេន ហ្ស៊ី (Chen Zhi) ស្ថាបនិក​ក្រុមហ៊ុន​ព្រីនស៍​គ្រុប (Prince Group) និង​ជាទី​ប្រឹក្សា​របស់​លោក ហ៊ុន សែន និង​លោក ហ៊ុន ម៉ាណែត ត្រូវ​បាន​ចាប់​ខ្លួន ហើយ​បញ្ជូន​ទៅ​ប្រទេស​ចិន​នៅ​ថ្ងៃទី​៧ មករា។

សង្គម​ស៊ីវិល​​រិះគន់​ក្រសួង​ការងារ​ថា មិន​បាន​ផ្តល់​ការងារ​គ្រប់គ្រាន់​ដល់​ពលករ​ទើប​មក​ពី​ថៃ

0
មន្ត្រី​អង្គការ​សង្គម​ស៊ីវិល ដែល​ធ្វើការ​លើ​វិស័យ​ការងារ និង​សិទ្ធិមនុស្ស ស្នើ​ឲ្យ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បញ្ឈប់​ការ​ភូត​កុហក​ទាក់ទង​ទៅ​នឹង​ការ​ផ្តល់​ការងារ​រ៉ាប់​ម៉ឺន​កន្លែង​ទៅដល់​អតីត​ពលករ​ដែល​វិលត្រឡប់​មកពី​ប្រទេស​ថៃ។

អ្នក​គោរព​ស្រឡាញ់​​បណ្ឌិត កែម ឡី នាំគ្នា​ដាក់​កម្រងផ្កា​គោរព​វិញ្ញាណក្ខន្ធ​ខួប​១០​ឆ្នាំ

0
អ្នកចូលរួម បាន​អុច​ធូប​បួងសួង និង ថ្លែង​សារ​រំលឹក អំពី​វីរភាព និង ទទូច​ឱ្យ​រដ្ឋាភិបាល បើក​ការស៊ើបអង្កេត​ជាថ្មី ប្រកបដោយ​តម្លាភាព និង​ឯករាជ្យ ដើម្បី​ស្វែងរក យុត្តិធម៌​ពិតប្រាកដ ជូន លោក​បណ្ឌិត កែម ឡី។

អ្នកឃ្លាំមើល​សង្គម​យល់​ថា រដ្ឋាភិបាល​ពុំ​បាន​យកចិត្តទុកដាក់​បញ្ហា​របស់​កុមារ​នោះ​ទេ

0
ការ​អះអាង​នេះ​បន្ទាប់ពី នាយករដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន ម៉ា​ណែ​ត បាន​ចាត់ទុក​ការ​ថែរក្សា និង​ការពារ​សុវត្ថិភាព​កុមារ គឺជា​កាតព្វកិច្ច​ដែល​ត្រូវ​ការ​កិច្ចសហការ​ជា​ពហុ​វិស័យ ដោយ​ជំរុញ​ឱ្យ​តួអង្គ​ពាក់ព័ន្ធ​នៅ​គ្រប់​វិស័យ​ទាំងអស់ ត្រូវ​រួមគ្នា​ដោះស្រាយ​បញ្ហា​របស់​កុមារ​ដែល​កំពុង​ប្រឈម។

លោក ហ៊ុន ម៉ាណែត ចង់​ឱ្យ​ពលរដ្ឋ​ចូល​រួម​កម្ចាត់​ឧក្រិដ្ឋកម្ម​អនឡាញ ខណៈ​សិទ្ធិ​អំណាច​នៅ​លើ​រដ្ឋាភិបាល

2
លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ចង់​ឱ្យ​ពលរដ្ឋ​ចូល​រួម​កម្ចាត់​ឧក្រិដ្ឋកម្ម​អនឡាញ​ជាមួយ​សមត្ថកិច្ច ខណៈ​សិទ្ធិ​អំណាច​ពិត​ប្រាកដ​ស្ថិត​នៅ​លើ​​រដ្ឋាភិបាល ហើយ​ករណី​ជា​ច្រើន​ដូចជា ការ​ចាប់ខ្លួន​អ្នក​រិះគន់​ដែល​ពលរដ្ឋ​ទាមទារ​ដោះលែង ពុំ​ត្រូវ​បាន​រដ្ឋាភិបាល​អើពើ​ឡើយ។

លោក ហ៊ុន ម៉ាណែត ថា កម្ពុជា​មិន​បាន​ព្រងើយកន្តើយ​ប្រឆាំង​នឹង​ឧក្រិដ្ឋកម្ម​ឆ្លងដែន​ឡើយ

0
លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ទទួលស្គាល់​ថា បញ្ហា​ឧក្រិដ្ឋកម្ម​ឆ្លងដែន​ដូចជា អំពើ​ឆបោក​តាម​អនឡាញ ជួញដូរ​មនុស្ស គ្រឿងញៀន និង​ការ​លាង​លុយកខ្វក់​គឺ​មាន​ភាព​ប្រទាក់ក្រឡា​គ្នា​ដែល​ក្រុម​បណ្ដាញ​ឧក្រិដ្ឋជន​នៅតែ​បន្ត​មាន​ប្រតិបត្តិការ​នៅ​កម្ពុជា និង​បាន​ធ្វើ​ឱ្យ​ខូចប្រយោជន៍​សេដ្ឋកិច្ច និង​កេរ្តិ៍ឈ្មោះ​ជាតិ​លើ​ឆាក​អន្តរជាតិ​។

អ្នកឃ្លាំមើល​ថា ក្មេង​ទំនើង​ច្រើន​បណ្ដាល​មក​ពី​វិស័យ​អប់រំ​អន់ថយ និង​វិបត្តិ​សង្គម

0
អ្នកវិភាគ និង​សកម្មជន​សិទ្ធិមនុស្ស​លើកឡើង​ថា យុវជន​ក្លាយ ជា​ក្មេង​ទំនើង​កាន់តែ​ច្រើន ដោយសារតែ​ប្រព័ន្ធ​អប់រំ​នៅ​មាន​កម្រិត​វប្បធម៌​នយោបាយ​ហិង្សា​របស់​ពួក​អ្នក​កាន់អំណាច និង​កត្តា​អូសទាញ​របស់​សង្គម ដូចជា បញ្ហា​គ្រឿង ស្រវឹង និង​គ្រឿងញៀន ដែល​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត បរាជ័យ​ក្នុង​ការ ទប់ស្កាត់។

អ្នក​ប្តឹង​ពី​បញ្ហា​មីក្រូហិរញ្ញវត្ថុ​ស្ទើរ​ទាំងអស់​មិន​ចូលរួម​ដោះស្រាយ​ក្រៅផ្លូវការ​ជាមួយ​សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ

0
អង្គការ​តំណាង​ដើមបណ្ដឹង​របស់​ប្រជាពលរដ្ឋ​ចាត់ទុក​ការសម្រេច​របស់​សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ (IFC) ថា មិនបាន​ផ្ដល់​យុត្តិធម៌ និង​ដំណោះស្រាយ​សមស្រប​ដល់​ប្រជាពលរដ្ឋ​ដែល​កំពុង​រង​ផល​ប៉ះពាល់​។​
នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រកាសដោយបញ្ជាក់ជំហរដាច់ខាតកម្ចាត់បណ្ដាញឧក្រិដ្ឋកម្មឆបោកតាមអនឡាញ

កម្ពុជា​ប្រកាស​លុប​បំបាត់​ឧក្រិដ្ឋកម្ម​ឆបោក​តាម​អនឡាញ​ជា​ថ្មី​ក្រោយ​អាមេរិក​ដាក់​ទណ្ឌកម្ម​លើ​ឧកញ៉ា កុក អាន

0
រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត បាន​ប្រកាស​ប្ដេជ្ញា​ជា​ថ្មី​ទៀត​ថា នឹង​បោស​សម្អាត​អំពើ​ឆបោក​តាម​អនឡាញ​ឱ្យ​ដល់​ឫសគល់​ចេញ​ពី​ទឹកដី​កម្ពុជា។ ការ​ប្រកាស​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​អាមេរិក​ដាក់​ទណ្ឌកម្ម​លើ​សមាជិក​ព្រឹទ្ធសភា​មួយ​រូប​ទៀត​មក​ពី​គណបក្ស​កាន់​អំណាច​គឺ​ឧកញ៉ា កុក អាន និង​បណ្ដាញ​បក្ខពួក​ខ្លួន ២៨នាក់​ទៀត​ដោយសារ​តែ​ពាក់ព័ន្ធ​នឹង​ឧក្រិដ្ឋកម្ម​ឆបោក​តាម​អនឡាញ​លក្ខណៈ​អន្តរជាតិ។

អ្នកឃ្លាំមើល​សិទ្ធិមនុស្ស​ព្រមាន​ថា ការ​ផ្ដន្ទាទោស​យុវតី​ពី​បទ​​រិះគន់​តាម​អនឡាញ អាច​ប៉ះពាល់​ដល់​សេរីភាព​បញ្ចេញមតិ

0
អ្នកឃ្លាំមើលសង្គម និងសិទ្ធិមនុស្សបានសម្ដែងការព្រួយបារម្ភចំពោះការផ្ដន្ទាទោសយុវតី​អាយុ​១៩ឆ្នាំ​ម្នាក់ ឱ្យ​ជាប់​ពន្ធនាគាររយៈពេល៣ឆ្នាំ និងពិន័យជាប្រាក់៦លានរៀល ពាក់ព័ន្ធនឹងការ​បង្ហោះវីដេអូរិះគន់បញ្ហាសន្តិសុខនៅខេត្តពោធិ៍សាត់។