វេទិកាអ្នកស្ដាប់៖ តើ​នរណា​ជា​អ្នក​ទទួល​បាន​ផល ចំណេញ​ពី​កិច្ចព្រមព្រៀង​បទឈប់បាញ់?

0
40

ការព្រមព្រៀង​ឈប់​បាញ់​គ្នា​កាល​ពី​ថ្ងៃ​ទី ២៧ ខែ​ធ្នូ ឆ្នាំ២០២៥ រវាង​កម្ពុជា និង​ថៃ អាច ​ជា​ដំណឹង​ល្អ​មួយ​សម្រាប់ កម្ពុជា​។ ប្រជាពលរដ្ឋ​ជាពិសេស​អ្នក​រស់​តាម​បណ្ដោយ​ព្រំដែន អាច​ដក​ដង្ហើម​ស្រួល​ឡើងវិញ។ ទាហាន​ជួរ​មុខ​អាច​នឹង​មិន​បន្ត​លះបង់​ជីវិត ក្នុង​ភ្លើង​សង្គ្រាម​។ សំឡេង​កាំភ្លើង​ក៏​ស្ងប់ស្ងាត់។

ភាគី​កម្ពុជា​និយាយ​ថា​ខ្លួន​បាន​សម្រេច​គោលដៅ​របស់​ខ្លួន រួម​ទាំង​អាច​នឹង​ បាន​ ស្វាគមន៍​ទាហាន​ដែល​ត្រូវ​បាន​ឃុំខ្លួន​ត្រឡប់​មក​វិញ​ និង​ការ​បញ្ចប់ សម្ពាធ​យោធា​ពី​ភាគី​ថៃ។ ក៏ប៉ុន្តែ​ភាគី​ថៃ​វិញ ថៃ​ក៏​បាន​ការពារ​ស្ថិរភាព​មុន​ការបោះឆ្នោត​ ជៀសវាង ការ​បង្កើន​ភាព​តានតឹង និង​ជាពិសេស​ថៃ​បាន​រក្សា​ទីតាំង​ឈរជើង​ របស់​ខ្លួន​ដែល​ថៃ​ វាយលុក​យក​បាន​ក្នុង​រយៈ​ពេល​សង្គ្រាម​ជាង​ ២០ថ្ងៃ​មក​នេះ។

តើ​នរណា​ជា​អ្នក​ទទួល​បាន​ផល ចំណេញ​ពី​កិច្ចព្រមព្រៀង​នេះ?​

សម្របសម្រួលវេទិកាអ្នកស្ដាប់ដោយ៖​ លោក ជុន ច័ន្ទបុត្រ

វាគ្មិនកិត្តិយស៖ ១. ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ ស្ថាបនិក​វត្ត​ភ្នំ​សេរី ២. លោក អាឡិច ប្រធាន​អង្គការ​មាតា​ធម្មជាតិ

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ