ចិន​ជំរុញ​ឱ្យ​កម្ពុជា​បង្ក្រាប​បណ្ដាញ​ឆបោក​អនឡាញ​ឱ្យ​ដល់​ឫសគល់

0
អ្នកឃ្លាំមើល​លើកឡើង​ថា ការ​ជំរុញ​ជា​ថ្មី​របស់​ទីក្រុង​ប៉េកាំង​នេះ គឺជា​ការ​បង្កើន​សម្ពាធ​ដោយ​ចំហ​លើ​រដ្ឋាភិបាល​កម្ពុជា និង​បង្ហាញ​ថា ចិន​លែង​អត់ធ្មត់​ចំពោះ​បណ្ដាញ​ឧក្រិដ្ឋកម្ម​ឆបោក​ដែល​បន្ត​គំរាមកំហែង​ដល់​ពលរដ្ឋ​ចិន និង​ប៉ះពាល់​ដល់​មុខមាត់​របស់​ប្រទេស​ចិន​នៅ​លើ​ឆាក​អន្តរជាតិ។

លោក ហ៊ុន ម៉ាណែត ​ស្នើ​ឱ្យ​​​បញ្ញវន្ត​​​​សរសេរ​សៀវភៅ​ប្រវត្តិ​សាស្ត្រ​​ខ្មែរ​ឱ្យ​បាន​​ច្រើន

0
អ្នក​​ឃ្លាំ​មើល​​​សាទរ​ចំពោះ​ការ​លើក​​ឡើង​របស់​​លោក ហ៊ុន ម៉ាណែត ប៉ុន្តែ​ពួក​គាត់​​ស្នើ​​ឱ្យ​​​​​​​​​​​​​រដ្ឋាភិបាល​​​​​​​គួរ​តែ​​បើក​សេរីភាព​បញ្ចេញ​មតិ និង​សេរីភាព​តែង​និពន្ធ ព្រម​ទាំង​បញ្ឈប់​ទម្លាប់​ប្រើ​មន្ត្រី​អែបអប ​​​​ឱ្យ​​សរសេរ​សៀវភៅ និង​ខ្សែ​​ភាព​យន្ត​លើក​សរសើរ​​​​​​​ខុស​ពី​ការ​ពិត​​​​​អំពី​គុណ​សម្បត្តិ​របស់​​​​​​​​​​រដ្ឋាភិបាល​​គ្រួសារ​ហ៊ុន​​​ និង​​​​​កែខៃ​បំភ្លៃ​ប្រវត្តិ​សាស្ត្រ​ ​ហួសហេតុ​ពេក​​​​​​​ដើម្បី​​​តែ​​ផល​​​​ប្រយោជន៍​​​នយោបាយ។

តុលាការ​ចិន​កំពុង​ស៊ើបអង្កេត​ទ្រព្យ​សម្បត្តិ​ក្រុមហ៊ុន លោក តុង លីឆឹង ជិត ៥០០​លាន​ដុល្លារ​នៅ​កម្ពុជា

0
ទន្ទឹម​នឹង​នេះ លំហូរ​ប្រាក់​រាប់​លាន​ដុល្លារ និង​ការ​ពង្រីក​បណ្ដាញ​អាជីវកម្ម​របស់​លោក តុង លីឆឹង នៅ​កម្ពុជា ក៏​ត្រូវ​បាន​សហរដ្ឋអាមេរិក និង​ចក្រភព​អង់គ្លេស​ចោទ​ថា ពាក់ព័ន្ធ​នឹង​ការ​លាង​លុយ​កខ្វក់ និង​បង្កើត​មជ្ឈមណ្ឌល​ប្រតិបត្តិការ​ឆបោក​តាម​អនឡាញ។

អ្នកឃ្លាំមើល​ទទូចឱ្យរដ្ឋាភិបាលបើកសេរីភាពសារព័ត៌មាន ដើម្បី​គ្រប់គ្រង​ព័ត៌មាន​មិនពិត និង ក្លែងក្លាយ​តាម​អេអាយ

0
ក្រុមអ្នកឃ្លាំមើល​ទទួច​ឱ្យរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត បើកសេរីភាព ដល់​បណ្ដាញ​ព័ត៌មាន​សេរី ដើម្បី​ប្រឆាំង​នឹង​ព័ត៌មាន​មិនពិត និង​ការ​ផ្សព្វផ្សាយ ក្លែងក្លាយ ដែលបំភ័ន្តដោយប្រើអេអាយ (AI)។ ការ​ទទូច​ទាមទារ​នេះ ធ្វើ​ឡើង ​នៅ​ចំ​ពេល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ នៃកិច្ចប្រជុំកំពូលអាស៊ាន ស្តីពី​ព័ត៌មាន​មិនពិត និង​ព័ត៌មានក្លែងក្លាយ។អ្នកឃ្លាំមើល​ទទូចឲ្យរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត រៀនសូត្រពីការបើកលំហ សេរីភាព នៅប្រទេសអាល្លឺម៉ង់ និង​ស្វីស ដើម្បីប្រយុទ្ធប្រឆាំងនឹងព័ត៌មានមិនពិត និង...

កម្មករជាង​២ពាន់​នាក់​នៅ​រោងចក្រ​ផលិត​សម្ភារៈ​កីឡា​ក្នុង​ខេត្ត​តាកែវ​តវ៉ា​រឿង​កាត់​ប្រាក់​ធ្វើ​ដំណើរ

0
មន្ត្រីសង្គមស៊ីវិលផ្នែកសិទ្ធិការងារ ជំរុញឲ្យមន្ត្រីក្រសួងការងារចុះស៊ើបអង្កេត និងដោះស្រាយរឿងនេះជូនកម្មករដោយយុត្តិធម៌។

សមាគមន៍​ទេសចរណ៍​ទទូច​ឲ្យរដ្ឋាភិបាល​បោស​សម្អាត​ការ​ឆបោក​អនឡាញ និង​ដោះស្រាយ​វិបត្តិ​នយោបាយ

0
ការ​លើកឡើង​នេះ ធ្វើឡើងបន្ទាប់ពី​ភ្ញៀវ​ទេសចរ​បរទេស​មក​កម្ពុជា បន្ត​ធ្លាក់​ចុះ​ជាង ៤០%  អំឡុងពេល ៩ខែ​ដំបូង នៃឆ្នាំ២០២៦ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៥ ដោយសារ​តែឧក្រិដ្ឋកម្ម​ឆបោក​អនឡាញ​ជាចំបង។

លោក ហ៊ុន ម៉ាណែត បញ្ជា​​ឱ្យ​​​​​​​​គ្រូ​​​ត្រូវ​​​​​​ហាម​សិស្ស​មិន​​ឱ្យ​ប្រើ​ប្រាស់​​​​ទូរស័ព្ទ​ដៃ​​​ក្នុង​​ម៉ោង​សិក្សា ដើម្បី​ពង្រឹង​ការ​អប់រំ

0
ការ​លើក​ឡើង​របស់​លោក​ ហ៊ុន ម៉ាណែត​ នេះ​​ក្រោយ​ពី​​វិស័យ​អប់រំ​ នៅ​កម្ពុជា​​បន្ត​​រង​ការ​រិះគន់​ថា ពុំ​សូវ​មាន​គុណ​ភាព​ខ្ពស់​​​​ ​ព្រោះ​​​កង្វះ​​ផ្នែក​វិន័យ​ ​និង​​ប្រព័ន្ធ​ដឹកនាំ​ត្រឹម​ត្រូវ។ អ្នក​​ឃ្លាំ​មើល​​​​​​​ថា ការ​​ហាម​ប្រើ​ប្រាស់​ទូរស័ព្ទ​​​​ដៃ​ ក្នុង​ម៉ោង​សិក្សា​​​ជា​រឿង​​ល្អ ​​ប៉ុន្តែ​​​ ពួក​គាត់​​​បារម្ភ​ថា​​ វិធានការ​ទាំង​នោះ​នឹង​​​​​​​អនុវត្ត​បាន​តែមួយ​ឆាវ​​​ប៉ុណ្ណោះ ​​ប្រសិន​បើ​​នាយក​​សាលា​​​​ ​គ្មាន​ឆន្ទៈ​​​​ពិត​ប្រាកដ។

ក្រុមហ៊ុន ជីន ប៉ី គ្រុប និង​ ស៊ីហួ មិន​ត្រូវ​បាន​បិទ​ដូច​ការ​ប្រកាស​របស់​រដ្ឋាភិបាល​ឡើយ

0
ជាមួយ​គ្នា​នេះ ក្រុមហ៊ុន​ស៊ើបការណ៍ និង​វិភាគ​ទិន្នន័យ​ប្លុកឆេន (Blockchain) ដែល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋអាមេរិក ឈ្មោះ ធី.អា.អឹម ឡែបស៍ (TRM Labs) ថ្មី​ៗនេះ​រក​ឃើញ​ថា ក្រុមហ៊ុន ជីន ប៉ី គ្រុប និង​ក្រុមហ៊ុន ស៊ីហួ ព្រម​ទាំង​កាស៊ីណូ​ជាង ៣០កន្លែង​ទៀត​នៅ​ខេត្តព្រះសីហនុ​មាន​លំហូរ​ប្រាក់​តាមរយៈ​រូបិយប័ណ្ណ​គ្រីបតូ​ជាង ១ពាន់​លាន​ដុល្លារ (១,៧ពាន់​លាន​ដុល្លារ) ក្នុង​រយៈ​ពេល​ជាង ៨ខែ​ដើម​ឆ្នាំ២០២៦ នេះ។

អ្នក​ឃ្លាំមើល​ស្នើ​ឱ្យ​ចាត់ការ​មន្ត្រី​ជាន់ខ្ពស់ និង​ឧកញ៉ា​ពាក់ព័ន្ធ​ឧក្រិដ្ឋកម្ម​ឆបោក​អនឡាញ

0
ទន្ទឹម​គ្នា​នេះ ស្ថាប័ន​ជំនាញ​អន្តរជាតិ​បែរ​ជា​ដើរ​តួនាទី​សកម្ម​ជាង​អាជ្ញាធរ​កម្ពុជា​ក្នុង​ការ​ស៊ើបអង្កេត ប្រមូល​ភស្តុតាង និង​លាតត្រដាង​អត្តសញ្ញាណ​មន្ត្រី​គ្រាក់ៗ​ជា​បន្តបន្ទាប់​ដែល​កាង​ការពារ​មជ្ឈមណ្ឌល​ឆបោក​តាម​អនឡាញ​នា​ពេល​កន្លង​ទៅ​នេះ។

អ្នកឃ្លាំមើល​ជំរុញ​ឱ្យ​កម្ពុជា​ពង្រឹង​ផលិតផល​ក្នុង​ស្រុក ខណៈ​ថៃ​បន្ត​ភ្ជាប់​ការ​បើក​ព្រំដែន​ទៅនឹង​វិវាទព្រំដែន

0
លោក អ៊ុំ សំអាន ថា កម្ពុជាមិនគួរពឹងផ្អែកលើការបើកច្រក​ព្រំដែន​ពីភាគីថៃនោះទេ ប៉ុន្តែគួរប្រើស្ថានភាពនេះជាឱកាសដើម្បីពង្រឹងផលិតកម្មក្នុងស្រុក ជាពិសេសវិស័យកសិកម្ម។

តុលាការ​សិង្ហបុរី​ចោទ​ប្រកាន់​ជនសង្ស័យ​ម្នាក់​ពាក់ព័ន្ធ​នឹង​បណ្ដាញ​ឧក្រិដ្ឋកម្ម​ឆបោក​នៅ​កម្ពុជា

0
អាជ្ញាធរ​សិង្ហបុរី​ឱ្យ​ដឹង​ថា ជនសង្ស័យ​រូប​នេះ ស្ថិត​ក្នុង​ចំណោម​ជន​ត្រូវ​ចោទ​ចំនួន ៣៦នាក់​ផ្សេង​ទៀត​ដែល​ពាក់ព័ន្ធ​នឹង​បណ្ដាញ​ក្រុមហ៊ុន​លោក ចេន ហ្ស៊ី (Chen Zhi) ដែល​រង​ការ​ចោទ​ប្រកាន់​ពាក់ព័ន្ធ​នឹង​ប្រតិបត្តិការ​ឆបោក​លុយ​ពី​ជនរងគ្រោះ​ជនជាតិ​សិង្ហបុរី​ក្នុង​ទំហំ​ទឹក​ប្រាក់​រាប់​លាន​ដុល្លារ​អាមេរិក។