ប្រមុខរដ្ឋាភិបាលកម្ពុជាឯករាជ្យ ២៣ តុលា លោក សម រង្ស៊ី និងមន្ត្រីរបស់លោកមួយចំនួន បានបំពេញទស្សនកិច្ចនៅប្រទេសជប៉ុន។ លោកបានចូលរួមវេទិកាសាធារណៈជាមួយអ្នកគាំទ្ររបស់លោក។ ក្រៅពីនេះ លោកបានជួបពិភាក្សាការងារជាមួយសមាជិកសភាជប៉ុន និងអ្នកមុខអ្នកការជប៉ុនផងដែរ ដោយផ្តោតទៅលើកិច្ចអន្តរាគមន៍របស់ជប៉ុនក្នុងការស្តារប្រជាធិបតេយ្យនៅកម្ពុជា។ ក្នុងពិធីនេះ លោក ជុន ច័ន្ទបុត្រ ក៏បានចុះទៅយកព័ត៌មាននេះផ្ទាល់ដែរ។ សូមស្តាប់សេចក្តីរាយការណ៍ផ្ទាល់របស់លោក ជុន ច័ន្ទបុត្រ ដូចតទៅ៖
សមាជិកសភាពលរដ្ឋខ្មែរនៅក្រៅប្រទេស ស្នើសុំរដ្ឋាភិបាលកាណាដា ជួយអន្តរាគមន៍រឿងសិទ្ធិមនុស្ស និងប្រជាធិបតេយ្យនៅកម្ពុជា
សមាជិកសភាប្រជាពលរដ្ឋខ្មែរនៅក្រៅប្រទេស (KOCA) ប្រចាំប្រទេសកាណាដា បានដាក់លិខិតស្នើឱ្យនាយករដ្ឋមន្ត្រីកាណាដា លោក ម៉ាក ខានី (Mark Carney) ប្រើឱកាសនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នៅរាជធានីភ្នំពេញ នាថ្ងៃទី១៤ និង១៦ ខែវិច្ឆិកា ដើម្បីលើកបញ្ហាប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងនីតិរដ្ឋជាមួយមេដឹកនាំកម្ពុជា។






