លោកអ្នកនាងជាទីមេត្រី! ក្នុងដំណើរទស្សនកិច្ចនៅប្រទេសជប៉ុន លោក សម រង្ស៊ី បានជួបសហគមន៍ខ្មែរ និងសមាជិកសភាជប៉ុន ដើម្បីលើកឡើងពីស្ថានភាពនៅកម្ពុជា។ ក្នុងជំនួបនោះ លោកបានផ្តោតលើបញ្ហាបី គឺឥទ្ធិពលចិន ឧក្រិដ្ឋកម្មឆបោកតាមអ៊ីនធឺណិត និងការបោះឆ្នោត។
លោក ជុន ច័ន្ទបុត្រ បានចូលរួមតាមដានជំនួប និងបានសម្ភាសន៍លោក សម រង្ស៊ី ជុំវិញរឿងនេះ។ សូមទស្សនាបទសម្ភាសន៍រវាងលោក ជុន ច័ន្ទបុត្រ និងលោក សម រង្ស៊ី ដូចតទៅ!






