អ្នកឃ្លាំមើលបារម្ភថា ការបោះពុម្ពប្រាក់ថ្មីញឹកញាប់ អាចជាសញ្ញាណមិនល្អដល់សេដ្ឋកិច្ច និងអតិផរណា
ការលើកឡើងនេះ គឺស្របពេលដែលរដ្ឋាភិបាលសម្រេចអនុញ្ញាតឱ្យធនាគារជាតិនៃកម្ពុជាចេញផ្សាយក្រដាសប្រាក់គំរូថ្មី ប្រភេទ ៥០.០០០ រៀល និង ១០០.០០០រៀល ឱ្យចរាចរទន្ទឹមគ្នានឹងក្រដាសប្រាក់គំរូចាស់។
ធនាគារជាតិដកសិទ្ធិអំណាចម្ចាស់ធនាគារឈីហ្វបណ្ដោះអាសន្នព្រោះធ្វើខុសបទប្បញ្ញត្តិ
អ្នកឃ្លាំមើលលើកឡើងថា ធនាគារមួយចំនួននៅកម្ពុជាបង្កើតឡើងគ្រាន់តែជាឧបករណ៍លាងលុយកខ្វក់របស់បណ្ដាញក្រុមឆបោកតាមអនឡាញតែប៉ុណ្ណោះ ហើយនៅពេលអន្តរជាតិចាត់វិធានការធនាគារទាំងនេះក៏ប្រឈមបិទទ្វារ។ ពួកគាត់ថា ការប្រឈមដួលរលំធនាគារនៅកម្ពុជាជាបន្តបន្ទាប់គឺជាសញ្ញាវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរផងដែរ។
សហជីពដាក់ញត្តិដើម្បីស្នើសុំរដ្ឋាភិបាលដំឡើងប្រាក់ឈ្នួលដល់កម្មករកាត់ដេរ២៥០ដុល្លារ១ខែ
ការស្នើនេះ ក្រោយពីពួកគាត់ឃើញថា កម្មករនិយោជិត កំពុងប្រឈមបញ្ហា ជីវភាពខ្វះខាត ដោយសារតែប្រាក់ឈ្នួលតិចពេក ខណៈតម្លៃទំនិញឡើងថ្លៃខ្ពស់ដែលធ្វើឱ្យប៉ះពាល់ដល់ការរស់នៅប្រកបដោយជីវភាព សមរម្យនិងប្រកបដោយភាពថ្លៃថ្នូរ។
សហគមន៍ជនជាតិដើមអំពាវនាវដល់ធនាគារពិភពលោកដោះស្រាយវិបត្តិមីក្រូហិរញ្ញវត្ថុនៅកម្ពុជា
ពួកគាត់ ទទូចឱ្យធនាគារពិភពលោក បង្ហាញភាពច្បាស់លាស់ ក្នុងការទទួលខុសត្រូវ ចំពោះការវិនិយោគ របស់ខ្លួន និង អនុវត្តវិធានការដោះស្រាយ ឱ្យបានត្រឹមត្រូវ តាមគោលនយោបាយគណនេយ្យ ភាពរបស់ខ្លួន។
ធនាគារអេភីឌីរបស់កូនប្រុសឧកញ៉ា ឡាវ ម៉េងឃីន ប្រកាសបង្កកលុយអតិថិជន
ធនាគារនេះ បញ្ជាក់ថា អតិថិជនអាចស្នើសុំដកប្រាក់បាន ប៉ុន្តែក្នុងចំនួនដែលត្រូវបានកំណត់ដោយធនាគារ និងត្រូវរង់ចាំការទាក់ទងពីភ្នាក់ងារធនាគារជាមុនសិន។
មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលអះអាងថា កម្ពុជាពឹងការអូសទាញអ្នកវិនិយោគ ជាងពឹងប្រព័ន្ធអនុគ្រោះពន្ធបរទេស
លោក ស៊ុន ចាន់ថុល ថ្លែងបែបនេះក្នុងសន្និសីទសារព័ត៌មានស្ដីពីអត្រាពន្ធគយថ្មីដែលអាមេរិកប្រកាសដាក់លើកម្ពុជា ១០ភាគរយលើការនាំទំនិញទៅលក់នៅអាមេរិក ដោយសារកង្វល់រឿងពលកម្មដោយបង្ខំ។
អាជ្ញាធរថៃបន្តចាប់ខ្លួនពលករខ្មែរលួចឆ្លងដែន និងធ្វើការខុសច្បាប់ក្នុងប្រទេសថៃ
មន្ត្រីសិទ្ធិពលករទទូចឲ្យរដ្ឋាភិបាលគួរយកចិត្តទុកដាក់ឲ្យបានខ្លាំងក្លាលើពលករចំណាកស្រុក ដើម្បីកាត់បន្ថយការចំណាកស្រុករបស់ពលរដ្ឋ។
អ្នកវិភាគស្នើឱ្យរដ្ឋាភិបាលស្ដារប្រព័ន្ធប្រជាធិបតេយ្យ និងពង្រឹងនីតិរដ្ឋ ដើម្បីទាក់ទាញការវិនិយោគពីអាមេរិក
ការស្នើនេះ ធ្វើឡើងក្រោយពីសហរដ្ឋអាមេរិក និងកម្ពុជា កាលពីពេលថ្មីៗនេះបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងវិនិយោគ លើវិស័យអាកាសយានដ្ឋាន តម្លៃ១០០លានដុល្លារ បន្ទាប់ពីប្រទេសទាំងពីរ មានភាពរកាំរកូសផ្នែកទំនាក់ទំនងអស់ជាច្រើនឆ្នាំ។
បទល្មើសពាក់ព័ន្ធជនជាតិចិនបន្តកើតមាន ស្របពេលកម្ពុជាបើកទូលាយទទួលទេសចរចិនកាន់តែច្រើន
អ្នកឃ្លាំមើលយល់ថា កម្ពុជាគួរមានវិធានការរឹតបន្តឹងជនជាតិចិន និងព្រួយបារម្ភថា គោលនយោបាយបើកចំហជើងមេឃឱ្យជនជាតិចិនចូលកម្ពុជាដោយសេរីនេះ នឹងធ្វើឱ្យកម្ពុជាប្រឈមនឹងហានិភ័យផ្នែកសន្តិសុខ និងឧក្រិដ្ឋកម្មឆ្លងដែនកាន់តែធ្ងន់ធ្ងរបន្ថែមទៀត។
អាមេរិកស្នើពន្ធថ្មី ១០% លើកម្ពុជា រឿងពលកម្មដោយបង្ខំ
យោងតាមសេចក្ដីប្រកាសដដែលនេះ កម្ពុជាបានបរាជ័យក្នុងការអនុវត្ត និងលើកកម្ពស់ប្រកបដោយប្រសិទ្ធភាពចំពោះបម្រាមស្ដីពីការនាំចូលទំនិញដែលត្រូវបានផលិតដោយពលកម្មទាំងបង្ខំ ដែលមានចែងក្នុងបទបញ្ញត្តិរបស់សហរដ្ឋអាមេរិក។














