អ្នកឃ្លាំមើល​ជំរុញ​ឱ្យ​រដ្ឋ​ដោះស្រាយ​​ដីធ្លី​ទូទាំង​ប្រទេស​ជៀសវាង​ដោះ​ម្នាក់ និង​ឃោសនា​នយោបាយ

0
ការលើឡើងនេះ ធ្វើឡើងបន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត អះអាងថា ជម្លោះដីធ្លី រវាងលោកស្រី សែម សុខគា និង​អាជ្ញាធរ​ខេត្តពោធិ៍សាត់ នៅ​តំបន់​អន្ទង់អាំង បាន​ដោះស្រាយ​រួច​ហើយ។

តុលាការ​ខេត្ត​ព្រះវិហារ​កោះហៅ​ពលរដ្ឋ​រងគ្រោះ​ដីធ្លី ឲ្យ​ចូល​បំភ្លឺ​ពាក់ព័ន្ធ​បទ​គំរាមសម្លាប់ និង​លួច​ទ្រព្យសម្បត្តិ

0
សហគមន៍​អះអាង​ថា ពលរដ្ឋ​មិន​បាន​គំរាម​សម្លាប់ និង​លួច​ទ្រព្យសម្បត្តិ​ដូច​ការ​ចោទ​ប្រកាន់​របស់​តុលាការ​នោះ​ឡើយ។

ពលរដ្ឋ​រងគ្រោះ​ដីធ្លី​នៅ​ខេត្ត​ព្រះវិហារ​ថា ក្រុមហ៊ុន​កូន​លោក ទ្រី ភាព គំរាម​ប្ដឹង​ពលរដ្ឋ​ទៅ​តុលាការ

0
សង្គម​ស៊ីវិល ថា​ អាជ្ញាធរ​គួរ​ចុះ​ពិនិត្យ​ និង​រក​ដំណោះស្រាយ​ឲ្យ​ប្រជា​ពលរដ្ឋ​ជា​បន្ទាន់។

ឧកញ៉ា ឡេង ណាវ៉ាត្រា ថា​របាយការណ៍​​ជនរងគ្រោះ ជិត​៤​ម៉ឺន​របស់​ក្រសួង​ដែនដី​ជា​រឿង​មិន​ពិត

0
លើស​ពី​នេះ លោក​ថា ក្រុមហ៊ុន​លោក​ក៏​ជា​ភាគី​រងគ្រោះ​នៅក្នុង គម្រោង​អាជីវកម្ម​ដែរ ដោយសារ​អតិថិជន​ប្រមាណ​ពាក់កណ្ដាល មិនបាន​បង់ប្រាក់​ឱ្យ​ទាន់​ពេល។

ពលរដ្ឋ​មាន​វិវាទ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​វៀតណាម​នៅ​ខេត្ត​ក្រចេះ អះអាង​ថា ជាង​១​ឆ្នាំ រង់​ចាំ​ដំណោះស្រាយ​របស់​ក្រសួង​ពាក់ព័ន្ធ

0
រហូត​មក​ដល់​បច្ចុប្បន្ន មិន​មាន​ដំណឹង​អំពី​ដំណោះស្រាយ​នោះ​ឡើយ ខណៈ​ក្រុមហ៊ុន​វៀតណាម​បន្តសកម្មភាព​ឈូស​ឆាយ​នៅ​លើ​ដី​មាន​ជម្លោះ។ សង្គម​ស៊ីវិល​ថា អាជ្ញាធរ​មិន​គួរ​អូស​បន្លាយ ក្នុង​ការ​ជួយ​រក​ដំណោះស្រាយ​ឲ្យ​ពលរដ្ឋ​បែប​នេះ​ឡើយ។

សមត្ថកិច្ច​ខេត្ត​កោះកុង​គំរាមកំហែង​ពលរដ្ឋ​រងគ្រោះ​ដីធ្លី​មិន​ឱ្យមក​ភ្នំពេញ ដើម្បី​គាំទ្រ​សមាជិក​ដែល​ត្រូវ​ចូល​បំភ្លឺ​នៅ​តុលាការ

0
មន្ត្រី​សង្គម​ស៊ីវិល​ថា​ទង្វើ​របស់​អាជ្ញាធរ​នេះ​ជា​ការ​រំលោភ​សិទ្ធិ​ពលរ​ដ្ឋ ធ្ងន់ធ្ងរ។

លោក ហ៊ុន ម៉ាណែត ជំរុញ​ឱ្យ​និស្សិត​ប្រឹងរៀន​ដើម្បី​បម្រើ​ជាតិ ប៉ុន្តែ​លោក និង​មន្ត្រី​​ខ្លួន​ត្រូវ​បាន​លើក​បន្តុប​ពី​ម៉ែឪ

0
អ្នកឃ្លាំមើល​លើកឡើង​ថា អ្នក​ដែល​ផ្ដល់​គំរូ​អាក្រក់ និង​បន្ទាបបន្ថោក​វិស័យ​អប់រំ គឺជា​រដ្ឋាភិបាល ព្រោះ​អ្នកចេះដឹង​ពិតប្រាកដ ពុំ​សូវ​មានឱកាស ចូល​ធ្វើតាម​ក្រសួង​ស្ថាប័ន​នោះ​ទេ ប្រសិនបើ​ពុំ​ចេះ​អែបអប និង មាន​សែស្រឡាយ​ជា អ្នកមាន​លុយ មានអំណាច។

ពលរដ្ឋ​ខេត្តកំពង់ធំ​ស្នើ​លោក ហ៊ុន ម៉ាណែត ជួយ​រក​ដំណោះស្រាយ​បញ្ហា​វិវាទ​ដីធ្លី​ឲ្យ​បាន​សមរម្យ

0
ពលរដ្ឋ​រស់នៅ​ឃុំ​ក្រយា ស្រុក​សន្ទុក ខេត្តកំពង់ធំ អស់សង្ឃឹម​នឹង​អាជ្ញាធរ​ថ្នាក់​ខេត្ត ក្នុង​ការ​រក​ដំណោះស្រាយ​ជុំវិញ​បញ្ហា​ដីស្រែ​ចម្ការ ក្រោយ​អាជ្ញាធរ​អះអាង​ថា ដីស្រែ​ចម្ការ​ដែល​ពលរដ្ឋ​អាស្រ័យ​ផល​សព្វថ្ងៃ គឺជា​ដី​មាន​ប័ណ្ណកម្មសិទ្ធិ​របស់​រដ្ឋ ហើយ​ពលរដ្ឋ​ត្រូវតែ​ប្រគល់​ដីស្រែ​ចម្ការ​ទាំងនោះ​ទៅ​អាជ្ញាធរ​វិញ បើ​មិន​ដូច្នោះ​ទេ អាជ្ញាធរ​នឹង​ប្ដឹង​ពលរដ្ឋ​ទៅ​តុលាការ ក្នុងករណី​ពលរដ្ឋ​ចេញ​តវ៉ា និង​មិន​ប្រគល់​ដី​ឲ្យ​ទៅ​អាជ្ញាធរ​គ្រប់​គ្រង់​។

លោក ហ៊ុន សែន ណែ​នាំ​ឱ្យ​អាជ្ញាធរ​ដោះស្រាយ​ជម្លោះ​ដីធ្លី តែ​ពលរដ្ឋ​បារម្ភ​ថា ជា​ល្បែង​រក​សន្លឹក​ឆ្នោត

0
អ្នកឃ្លាំមើល​លើកឡើង​ថា ទាល់តែ​រដ្ឋាភិបាល​ហ៊ាន​ដក​មន្ត្រី ដែល​អសកម្ម​ហើយ​ដាក់​ជំនួស​វិញ​ដោយ​មន្ត្រី ដែល​មាន​ស្មារតី​បម្រើ​ពលរដ្ឋ ទើប​ការ​ដាស់តឿន​របស់​លោក ហ៊ុន សែន មាន​ប្រសិទ្ធភាព។

ដី​សមូហភាព​របស់​ជន​ជាតិ​ដើម​ភាគតិច នៅ​ខេត្ត​មណ្ឌលគិរី រង​ការរំលោភ​យក​ពី​ឈ្មួញ​មាន​លុយ​មាន​អំណាច

0
មន្ត្រី​សង្គម​ស៊ីវិល យល់ឃើញ​ថា ក្រុម​ឈ្មួញ និង​អាជ្ញាធរ មិន​គួរ​នាំគ្នា​ធ្វើបាប​ពលរដ្ឋ​ដែល​ជា​ជនជាតិ​ដើម​ភាគតិច​នោះ​ឡើយ។

លោក ហ៊ុន ម៉ាណែត ​ស្នើ​ឱ្យ​​​បញ្ញវន្ត​​​​សរសេរ​សៀវភៅ​ប្រវត្តិ​សាស្ត្រ​​ខ្មែរ​ឱ្យ​បាន​​ច្រើន

0
អ្នក​​ឃ្លាំ​មើល​​​សាទរ​ចំពោះ​ការ​លើក​​ឡើង​របស់​​លោក ហ៊ុន ម៉ាណែត ប៉ុន្តែ​ពួក​គាត់​​ស្នើ​​ឱ្យ​​​​​​​​​​​​​រដ្ឋាភិបាល​​​​​​​គួរ​តែ​​បើក​សេរីភាព​បញ្ចេញ​មតិ និង​សេរីភាព​តែង​និពន្ធ ព្រម​ទាំង​បញ្ឈប់​ទម្លាប់​ប្រើ​មន្ត្រី​អែបអប ​​​​ឱ្យ​​សរសេរ​សៀវភៅ និង​ខ្សែ​​ភាព​យន្ត​លើក​សរសើរ​​​​​​​ខុស​ពី​ការ​ពិត​​​​​អំពី​គុណ​សម្បត្តិ​របស់​​​​​​​​​​រដ្ឋាភិបាល​​គ្រួសារ​ហ៊ុន​​​ និង​​​​​កែខៃ​បំភ្លៃ​ប្រវត្តិ​សាស្ត្រ​ ​ហួសហេតុ​ពេក​​​​​​​ដើម្បី​​​តែ​​ផល​​​​ប្រយោជន៍​​​នយោបាយ។