លោក ហ៊ុន ម៉ាណែត ណែនាំឱ្យក្រសួងសុខាភិបាលគិតគូរពង្រឹងគុណភាព និងវិជ្ជាជីវៈគ្រូពេទ្យ
អ្នកជំនាញសុខាភិបាល និងអ្នកឃ្លាំមើលលើកឡើងថា ករណីបុគ្គលមួយចំនួនអាចក្លែងបន្លំ ឬប្រើប្រាស់សញ្ញាប័ត្រក្លែងក្លាយ ដើម្បីប្រកបវិជ្ជាជីវៈបើកគ្លីនិក ឬឱសថស្ថាន ដោយគ្មានជំនាញវេជ្ជសាស្ត្រពិតប្រាកដ គឺដោយសារតែបញ្ហាអំពើពុករលួយ និងកត្តាដឹកនាំរបស់រដ្ឋាភិបាលខ្លួនឯងអសមត្ថភាព។
អ្នកការពារសិទ្ធិកម្មកររោងចក្រព្រួយបារម្ភពីសុវត្ថិភាពកម្មករ ខណៈបរិយាកាសនៅកន្លែងធ្វើការភាគច្រើនគ្មានស្តង់ដារ និងរំលោភសិទ្ធិការងារ
ទន្ទឹមគ្នានោះ ពួកគាត់ថា នៅពេលកម្មករឈឺស្កាត់ម្ដងៗ ពិបាកសុំច្បាប់សម្រាក ហើយ បើសម្រាក លើសពី៣ថ្ងៃនឹងត្រូវបញ្ឈប់ពីការងារ។
ជនភៀសសឹកនៅតាមខេត្តខ្លះ កំពុងជួបទុក្ខលំបាក ខណៈកុមារប្រឈមនឹងជំងឺឆ្លងព្រោះខ្វះអនាម័យ
ទន្ទឹមគ្នានោះ មន្ត្រីសង្គមស៊ីវិលថា អាជ្ញាធរគួរតែដោះស្រាយបញ្ហានេះឱ្យបានត្រឹមត្រូវ និងទាន់ពេលវេលាព្រោះថា ករណីនេះវាបានកើតឡើង អស់ជាច្រើនថ្ងៃមកហើយ។
អង្គការសិទ្ធិកុមារបារម្ភផលប៉ះពាល់ធ្ងន់ធ្ងរ ដោយសារសង្គ្រាម ខណៈជនភៀសសឹកកើនឡើង
ពួកគាត់ថា កុមារភៀសសឹកកម្ពុជាជាច្រើនខ្វះខាតអាហារ និងទីជម្រកសមរម្យ ដែលបានបង្កការប៉ះទង្គិច ផ្លូវចិត្ត ការរំខានការសិក្សា និងសុវត្ថិភាពក្នុងការរស់នៅ។









