តុលាការវៀតណាម កាត់ទោសសកម្មជនខ្មែរក្រោម ចំពេលលោក ហ៊ុន ម៉ានី បំពេញទស្សនកិច្ចនៅវៀតណាម
https://youtu.be/AfKFFAImpjsតុលាការវៀតណាម កាត់ទោសសកម្មជនខ្មែរក្រោម ឱ្យជាប់ពន្ធនាគារ ៣ ឆ្នាំ ៦ ខែ ដោយសារតែសកម្មជនខ្មែរក្រោមរូបនេះ ប្រើសិទ្ធិសេរីភាពបញ្ចេញមតិ ដោយអហិង្សា ដើម្បីការពារសិទ្ធិសេរីភាពពលរដ្ឋខ្មែរក្រោម។ ការកាត់ទោសនេះ កើតឡើងស្របពេលឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ លោក ហ៊ុន ម៉ានី កំពុងបំពេញទស្សនកិច្ចរឹតចំណងមិត្តភាពយុវជន ដែលគាំទ្រគណបក្សប្រជាជាកម្ពុជា ជាមួយយុវជនបក្សកុម្មុនីយស្តវៀតណាម។
អ្នកនយោបាយប្រឆាំង៖ វៀតណាមបង្ខំវត្តខ្មែរក្រោមដាក់ទង់ជាតិ ជាការជ្រៀតជ្រែកកិច្ចការពុទ្ធសាសនា
https://youtu.be/NwprBbUH1Hcអ្នកនយោបាយប្រឆាំង អះអាងថា អាជ្ញាធរវៀតណាមកំពុងបង្ខំវត្តព្រះពុទ្ធសាសនាខ្មែរនៅកម្ពុជាក្រោម ក្នុងខេត្តព្រះត្រពាំង ឱ្យដាក់ទង់ជាតិវៀតណាមនៅតាមវត្តចំនួន ១៤៣។ ពួកគេចាត់ទុកការអនុវត្តនេះថា ជាការបង្ខិតបង្ខំ និងជាការប៉ះពាល់ដល់សិទ្ធិប្រតិបត្តិជំនឿ និងសាសនារបស់ប្រជាជនខ្មែរកម្ពុជាក្រោម។
បទសម្ភាសអំពីលទ្ធផលនៃមហាសន្និបាតពិភពលោករបស់សហព័ន្ធខ្មែរកម្ពុជាក្រោម
https://youtu.be/FSSoayiA0v0កម្មវិធីមហាសន្និបាតពិភពលោកលើកទី ១២ របស់សហព័ន្ធខ្មែរកម្ពុជាក្រោម រយៈពេល ២ ថ្ងៃ បានបិទបញ្ចប់ហើយ កាលពីថ្ងៃទី ១៩ កក្កដា ជាមួយនឹងការផ្លាស់ប្ដូរថ្នាក់ដឹកនាំថ្មី និងការដាក់ចេញនូវយុទ្ធសាស្ត្រមួយចំនួនក្នុងការទាមទារសិទ្ធិពលរដ្ឋខ្មែរក្រោម។
អ្នកតាមដានថា វៀតណាមខ្លាចខ្មែរក្រោមប្រើប្រាស់ទឹកដីកម្ពុជាសម្រាប់សកម្មភាពតស៊ូមតិ
លោក អ៊ុំ សំអាន ប្រាប់ទូរទស្សន៍អាស៊ីសេរីថា វៀតណាមព្រួយបារម្ភខ្លាចពលរដ្ឋខ្មែរកម្ពុជាក្រោម ដែលតស៊ូមតិជុំវិញ បញ្ហាសិទ្ធិសេរីភាព សិទ្ធិសាសនា ឬក៏សិទ្ធិស្វ័យសម្រេច របស់ខ្មែរក្រោម រត់មកកម្ពុជា ដូច្នេះហើយបានជាវៀតណាមចង់ ឲ្យកម្ពុជាសហការដើម្បីចាប់បញ្ជូនពួកគេទៅវៀតណាម។
រដ្ឋាភិបាលវៀតណាមចាប់ឃុំខ្លួនស្ត្រីខ្មែរក្រោមអាយុ៧២ឆ្នាំដោយសារការតស៊ូមតិទាមទារសិទ្ធិជនជាតិដើម
ក្នុងពេលចាប់ខ្លួន កាលពីថ្ងៃទី១៩ មិថុនា អាជ្ញាធរមិនបានបង្ហាញមូលហេតុ ឬបទចោទណាមួយឡើយ ប៉ុន្តែកន្លងទៅ លោកស្រី ចៅ ធីទៀង គឺជាពលរដ្ឋខ្មែរក្រោមដែលតែងចូលរួមយ៉ាងសកម្មក្នុងការតស៊ូមតិទាមទារសិទ្ធិជនជាតិដើមនៅកម្ពុជាក្រោម។
រដ្ឋាភិបាលវៀតណាមចាប់ឃុំខ្លួនស្រ្តីខ្មែរក្រោមអាយុ៧២ឆ្នាំដោយសារការតស៊ូមតិទាមទារសិទ្ធិជនជាតិ
https://youtu.be/Ob-OrDgANg8សហព័ន្ធខ្មែរកម្ពុជាក្រោម ថ្កោលទោសអាជ្ញាធរវៀតណាម ដែលបានចាប់ឃុំខ្លួនស្ត្រីខ្មែរក្រោមអាយុ ៧២ឆ្នាំ គឺលោកស្រី ចៅ ធីទៀង ដាក់ពន្ធនាគារនៅក្រុងព្រែកឫស្សី ដោយគ្មានដីការបស់តុលាការ។ ក្នុងពេលចាប់ខ្លួន កាលពីថ្ងៃទី១៩ មិថុនា អាជ្ញាធរមិនបានបង្ហាញមូលហេតុ ឬបទចោទណាមួយឡើយ ប៉ុន្តែកន្លងទៅ លោកស្រី ចៅ ធីទៀង គឺជាពលរដ្ឋខ្មែរក្រោម ដែលតែងចូលរួមយ៉ាងសកម្មក្នុងការតស៊ូមតិទាមទារសិទ្ធិជនជាតិដើមនៅកម្ពុជាក្រោម។
តុលាការវៀតណាមកាត់ទោសសកម្មជន ស្ត្រីខ្មែរក្រោមម្នាក់ឲ្យជាប់ពន្ធនាគារជាង ៣ឆ្នាំ
សកម្មជនខ្មែរក្រោមម្នាក់ទៀត ត្រូវបានតុលាការវៀតណាម កាត់ទោសឲ្យ ជាប់ពន្ធនាគារ ជាង ៣ឆ្នាំ ពាក់ព័ន្ធនឹងការប្រើបណ្តាញសង្គម ដើម្បីផ្សព្វផ្សាយអំពី បញ្ហាសិទ្ធិមនុស្ស និងសិទ្ធិជនជាតិដើមខ្មែរក្រោម ព្រមទាំងបង្ហាញអត្តសញ្ញាណ ខ្មែរក្រោម។
អាជ្ញាធរវៀតណាមចាប់ខ្លួនសកម្មជនខ្មែរក្រោមម្នាក់ទៀតដាក់ពន្ធនាគារក្រោយចែករំលែកព័ត៌មានរំលោភសិទ្ធិខ្មែរក្រោម
អាជ្ញាធរចោទប្រកាន់លោកពីបទកេងចំណេញសេរីភាពប្រជាធិបតេយ្យតាមមាត្រា ៣៣១ នៃក្រមព្រហ្មទណ្ឌឆ្នាំ ២០១៥ របស់វៀតណាម។
ខ្មែរក្រោមជំរុញឱ្យកម្ពុជានិងវៀតណាម ពង្រឹងការការពារសិទ្ធិស្ត្រីខ្មែរក្រោម
https://youtu.be/mAbyuquvO3Uអង្គការសង្គមស៊ីវិលខ្មែរកម្ពុជាក្រោម ចំនួន ០៩ ស្ថាប័ន បានអំពាវនាវទៅរដ្ឋាភិបាលកម្ពុជា និងវៀតណាម ឱ្យយកចិត្តទុកដាក់លើកកម្ពស់សិទ្ធិរបស់ស្ត្រីខ្មែរក្រោម ឱ្យបានពេញលេញ។ ការអំពាវនាវនេះ ធ្វើឡើងក្នុងពេលប្រារព្ធទិវានារីអន្តរជាតិ០៨ មីនា នៅទីស្នាក់ការសមាគមខ្មែរកម្ពុជាក្រោម ដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឍន៍ ស្ថិតនៅភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ និងមានអ្នកចូលរួមប្រមាណ ៧០នាក់។
វត្តនៅកម្ពុជាក្រោមបង្កើតកម្មវិធីប្រឡងសម្រស់នារីខ្មែរដើម្បីលើកកំពស់តម្លៃស្ត្រីខ្មែរក្រោម
ព្រះសង្ឃអះអាងថា កម្មវិធីប្រឡងនេះ មិនត្រឹមតែជួយផ្សព្វផ្សាយ និងលើកកំពស់តម្លៃវប្បធម៌ខ្មែរនោះទេ ថែមទាំងចូលរួមចំណែកលើកកំពស់តម្លៃរបស់ស្ត្រីខ្មែរក្រោមដែលគេមិនសូវគិតគូរដល់ទៀតផង។











