តុលាការវៀតណាម កាត់ទោសសកម្មជនខ្មែរក្រោម ឱ្យជាប់ពន្ធនាគារ ៣ ឆ្នាំ ៦ ខែ ដោយសារតែសកម្មជនខ្មែរក្រោមរូបនេះ ប្រើសិទ្ធិសេរីភាពបញ្ចេញមតិ ដោយអហិង្សា ដើម្បីការពារសិទ្ធិសេរីភាពពលរដ្ឋខ្មែរក្រោម។ ការកាត់ទោសនេះ កើតឡើងស្របពេលឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ លោក ហ៊ុន ម៉ានី កំពុងបំពេញទស្សនកិច្ចរឹតចំណងមិត្តភាពយុវជន ដែលគាំទ្រគណបក្សប្រជាជាកម្ពុជា ជាមួយយុវជនបក្សកុម្មុនីយស្តវៀតណាម។
មេដឹកនាំថៃនិយាយពីការចរចាសន្តិភាពជាមួយកម្ពុជាក្នុងវេទិកា UN តែយោធាបន្តឈ្លានពាន
អ្នកឃ្លាំមើលថា កាលើកឡើងរបស់មេដឹកនាំថៃ មានភាពផ្ទុយស្រឡះពីទង្វើ ព្រោះភាគីថៃបានរំលោភលើកិច្ចព្រមព្រៀងបទឈប់បាញ់ចំនួន ២លើក និងកំពុងបន្តធ្វើសកម្មភាពកែប្រែភូមិសាស្ត្រក្នុងទឹកដីកម្ពុជានៅតាមព្រំដែនយ៉ាងសកម្ម។







