អាជ្ញាធររំខានក្រុមសង្គមស៊ីវិលពេលជួបជុំដាក់ញត្តិជូនមេដឹកនាំបារាំងនិងកាណាដា
ការរារាំងនេះធ្វើឡើង អំឡុងពេលដែលពួកគាត់ បានជួបជុំគ្នា ដាក់ញត្តិជូនប្រធានាធិបតីបារាំងលោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) បារាំង និងនាយករដ្ឋមន្ត្រីកាណាដា លោក ម៉ាក ខានី (Mark Carney) ដែលនឹងមកចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី (OIF) នៅចុងសប្ដាហ៍នេះ ឲ្យជួយអន្តរាគមន៍ទៅកាន់រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ដើម្បីឱ្យដោះលែងអ្នកទោសមនសិការដែលកំពុងជាប់ឃុំខ្លួនក្នុងពន្ធនាគារដោយអយុត្តិធម៌ និងស្ដារប្រជាធិបតេយ្យឡើងវិញ។
មន្ត្រីជាន់ខ្ពស់បក្សកម្លាំងជាតិត្រូវបានចាប់ខ្លួន ខណៈហ្វ្រង់កូហ្វូនីកៀកពេលប្រជុំ
គណបក្សកម្លាំងជាតិ និងសង្គមស៊ីវិល លើកឡើងថា រដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត កំពុងរុញកម្ពុជា ឱ្យធ្លាក់ក្នុងវិបត្តិកាន់តែជ្រៅ នៅចំពោះមុខសហគមន៍អន្តរជាតិ។
សមាជិកសភាពលរដ្ឋខ្មែរនៅក្រៅប្រទេស ស្នើសុំរដ្ឋាភិបាលកាណាដា ជួយអន្តរាគមន៍រឿងសិទ្ធិមនុស្ស និងប្រជាធិបតេយ្យនៅកម្ពុជា
សមាជិកសភាប្រជាពលរដ្ឋខ្មែរនៅក្រៅប្រទេស (KOCA) ប្រចាំប្រទេសកាណាដា បានដាក់លិខិតស្នើឱ្យនាយករដ្ឋមន្ត្រីកាណាដា លោក ម៉ាក ខានី (Mark Carney) ប្រើឱកាសនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នៅរាជធានីភ្នំពេញ នាថ្ងៃទី១៤ និង១៦ ខែវិច្ឆិកា ដើម្បីលើកបញ្ហាប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងនីតិរដ្ឋជាមួយមេដឹកនាំកម្ពុជា។
ថៃព្រមានកម្ពុជាមិនឱ្យយករឿងជម្លោះព្រំដែនមកនិយាយក្នុងកិច្ចប្រជុំហ្វ្រង់កូហ្វូនី
ក្នុងនោះ ភាគីថៃបានប្រកាសដាក់លិខិតតវ៉ាទៅកាន់អគ្គលេខាធិការរបស់អង្គការ ហ្វ្រង់កូហ្វូនី ដើម្បីប្រឆាំងនឹងកម្ពុជា និងបញ្ជូនតំណាងរបស់ខ្លួន ក្នុងតួនាទីជាអ្នកសង្កេតការណ៍ដើម្បីតាមដានកិច្ចប្រជុំនេះ។
អង្គការសហប្រជាជាតិអំពាវនាវឱ្យ លោក ហ៊ុន ម៉ាណែត ដោះលែងអ្នកទោសមនសិការទាំងអស់ មុនកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី
អ្នករាយការណ៍ពិសេស របស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំនៅកម្ពុជា បានអំពាវនាវឱ្យលោកនាយករដ្ឋមន្ត្រីហ៊ុន ម៉ាណែត ដោះលែង អ្នកទោសនយោបាយ សកម្មជនបរិស្ថាន និងសកម្មជនសិទ្ធិមនុស្ស ដែលកំពុងជាប់ឃុំក្នុងពន្ធនាគារ ដោយអយុត្តិធម៌ នៅមុនកិច្ចប្រជុំកំពូលរបស់អង្គការហ្វ្រង់កូហ្វូនី (Francophonie summit) ដែលនឹងធ្វើឡើងនៅរាជធានីភ្នំពេញ ក្នុងចុងសប្ដាហ៍នេះ។
ឯកអគ្គរដ្ឋទូតថ្មីរបស់អាមេរិក ចាប់ផ្តើមបេសកកម្មការទូតផ្លូវការនៅកម្ពុជា ដោយប្តេជ្ញាពង្រឹងទំនាក់ទំនង និងប្រឆាំងបណ្តាញឆបោក
ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់សហរដ្ឋអាមេរិកប្រចាំកម្ពុជា លោក គ្រីស្តូហ្វឺរ អ៊ែនដឺសឹន ( Christopher Anderson )បានចូលក្រាបបង្គំទូលថ្វាយសារតាំងចំពោះព្រះមហាក្សត្រខ្មែរ ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី នៅព្រះបរមរាជវាំង ក្នុងរាជធានីភ្នំពេញ នៅថ្ងៃអង្គារទី១១ ខែវិច្ឆិកានេះ
អ្នកវិភាគថា កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី មិនអាចជួយលើមុខមាត់កម្ពុជាបាននោះទេ
ការលើកឡើងនេះ ក្រោយពីលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានប្រកាសដោយមោទនភាពថា កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដ៏សំខាន់ ព្រោះបង្ហាញថា កម្ពុជា មានសុខសន្តិភាព និងសុវត្ថិភាពខ្ពស់។
ពលករនៅកូរ៉េរិះគន់មន្ត្រីស្ថានទូតខ្មែរថា រើសអើងមិនធ្វើឯកសារឲ្យពលករមាននិន្នាការជំទាស់
ការរិះគន់នេះ គឺក្រោយពេលពលករមួយចំនួនបានស្នើសុំឲ្យមន្ត្រីស្ថានទូតខ្មែរធ្វើលិខិតឆ្លងដែនឬប៉ាស្ព័រឲ្យពួកគេ ប៉ុន្តែមន្ត្រីស្ថានទូត ទាមទារពិនិត្យមើលគណនីហ្វេសប៊ុករបស់ពួកគេជាមុនសិន។
រដ្ឋាភិបាលក្រៅប្រទេសស្នើលោក ហ៊ុន ម៉ាណែត ឱ្យបើកប្រកួតដោយសេរី បើលោកក្លាហានពិត
ការលើកឡើងនេះ ក្រោយពីលោក ហ៊ុន ម៉ាណែត បានចំអកឱ្យប្រមុខដឹកនាំរដ្ឋាភិបាលកម្ពុជាឯករាជ្យ២៣តុលា លោក សម រង្សី ថាជាអ្នកនយោបាយចាញ់តាំងពីជំនាន់ឪពុកលោកគឺលោក ហ៊ុន សែន រហូតដល់លោក ហើយទៅបង្កើតរដ្ឋាភិបាលនៅក្រៅប្រទេស ដើម្បីតាំងខ្លួនជានាយករដ្ឋមន្ត្រី។
សភាពលរដ្ឋខ្មែរក្រៅប្រទេសស្នើបារាំងឲ្យជួយដោះស្រាយវិបត្តិនយោបាយនៅកម្ពុជា
សំណើរសុំអន្តរាគមន៍នេះ ធ្វើឡើងមុនពេលប្រធានាធិបតីបារាំង គ្រោងទៅចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី (The Francophonie Summit) នៅភ្នំពេញ នៅថ្ងៃទី១៤ ខែវិច្ឆិកា។
















