លោក ហ៊ុន ម៉ាណែត ចង់ឱ្យពលរដ្ឋចូលរួមកម្ចាត់ឧក្រិដ្ឋកម្មអនឡាញ ខណៈសិទ្ធិអំណាចនៅលើរដ្ឋាភិបាល
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ចង់ឱ្យពលរដ្ឋចូលរួមកម្ចាត់ឧក្រិដ្ឋកម្មអនឡាញជាមួយសមត្ថកិច្ច ខណៈសិទ្ធិអំណាចពិតប្រាកដស្ថិតនៅលើរដ្ឋាភិបាល ហើយករណីជាច្រើនដូចជា ការចាប់ខ្លួនអ្នករិះគន់ដែលពលរដ្ឋទាមទារដោះលែង ពុំត្រូវបានរដ្ឋាភិបាលអើពើឡើយ។
ស្ត្រីខ្មែរទី១ក្លាយជាអភិបាលក្រុងនៃប្រទេសអូស្ត្រាលី
អតីតជនភៀសខ្លួនជាស្ត្រីខ្មែរម្នាក់បានជាប់ឆ្នោតក្លាយជាអភិបាលក្រុងដ៏ធំមួយក្នុងប្រទេសអូស្ត្រាលី។ តំណាងសហគមន៍ខ្មែរចាត់ទុកថា នេះគឺជារឿងមោទនភាពមួយសម្រាប់ខ្មែរ ដោយសារនាងគឺជាស្ត្រីខ្មែរដំបូងគេដែលទទួលបានតួនាទីជាចៅហ្វាយក្រុងនេះ។ពលរដ្ឋអូស្ត្រាលីដើមកំណើតខ្មែរម្នាក់ គឺកញ្ញា តាន់ សុផាណែត ឬឈ្មោះជាភាសាអង់គ្លេសថា សូហ្វី តាន់ (Sophie Tan) បានជាប់ឆ្នោតជាអភិបាលក្រុងគ្រីតធឺ ដង់ដឺណង់(Greater Dangdenong) ដែលជាទីក្រុងពហុវប្បធម៌ដ៏ធំមួយក្នុងរដ្ឋវ៉ិកតូរីយ៉ា (Victoria) ប្រទេសអូស្ត្រាលី កាលពីថ្ងៃទី១៣ ខែវិច្ឆិកា។កញ្ញា តាន់ សុផាណែត បង្ហាញក្តីត្រេកអរចំពោះការទទួលបានតួនាទីជាចៅហ្វាយក្រុងនេះ។https://youtu.be/kbOHbNZGH1Aកញ្ញា តាន់...
ប្រវត្តិ និងការរំលាយគណបក្សសង្គ្រោះជាតិកាលពី ៨ ឆ្នាំមុន
ដោយ យ៉ង ចាន់តារាគណបក្សសង្គ្រោះជាតិដែលជាបក្សប្រឆាំងធំជាងគេនៅកម្ពុជា ត្រូវបានរដ្ឋាភិបាលក្រុងភ្នំពេញ រំលាយចោលអស់រយៈពេល ៨ឆ្នាំមកហើយ គឺកាលពីថ្ងៃទី១៦ វិច្ឆិកា ឆ្នាំ២០១៧។ រចនាសម្ព័ន្ធដឹកនាំចាប់ពីថ្នាក់ជាតិ រហូតដល់ថ្នាក់ក្រោមជាតិ ព្រមទាំងតួនាទីនយោបាយទាំងឡាយដែលគណបក្សនេះមាន ក៏ត្រូវរលាយតាមនោះដែរ។ តើគណបក្សសង្គ្រោះជាតិមានប្រវត្តិយ៉ាងណា? តើហេតុអ្វីបានជាលោក ហ៊ុន សែន រំលាយគណបក្សនេះចោលយ៉ាងដូច្នេះ?គណបក្សសង្គ្រោះជាតិត្រូវបានបង្កើតឡើងតាមរយៈកិច្ចព្រមព្រៀងរវាងអ្នកនយោបាយ២ ក្រុម គឺក្រុមគណបក្ស សម រង្ស៊ី ដឹកនាំដោយលោក សម...
រដ្ឋាភិបាលកម្ពុជាឯករាជ្យ២៣តុលាត្រៀមយកសំណុំរឿងជម្លោះព្រំដែនកម្ពុជា-ថៃ ប្ដឹងទៅកាន់តុលាការ ICJ
រដ្ឋាភិបាលកម្ពុជាឯករាជ្យ២៣តុលា ដឹកនាំដោយ លោក សម រង្សី កំពុងរៀបចំសំណុំរឿងជម្លោះព្រំដែនកម្ពុជា-ថៃប្ដឹងទៅកាន់តុលាការយុត្តិធម៌ អន្តរជាតិ ICJ ខណៈរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយ លោក ហ៊ុន ម៉ាណែត ពុំបានយកករណីព្រំដែនកម្ពុជា-ថៃទាំងមូលប្ដឹងទៅកាន់ស្ថាប័នអន្តរជាតិនេះនៅឡើយ ដែលធ្វើឱ្យភាគីថៃ ហាក់គឃ្លើនបន្តរំលោភបំពានចូលទឹកដីកម្ពុជា។គម្រោងលើកយកសំណុំរឿងព្រំដែនកម្ពុជា-ថៃប្ដឹងទៅកាន់តុលាការយុត្តិធម៌អន្តរជាតិអាចចាត់ទុកថា ជាបេសកកម្មជាតិដំបូង និងធំបំផុតរបស់រដ្ឋាភិបាលស្រមោលនៅក្រៅប្រទេសមួយនេះចាប់តាំងពីត្រូវបានបង្កើតឡើងកាលពីថ្ងៃទី២៣ តុលា។សេចក្ដីថ្លែងការណ៍របស់រដ្ឋាភិបាលកម្ពុជាឯករាជ្យ២៣ តុលា ចុះថ្ងៃទី១៩ ខែវិច្ឆិកា បានលើកឡើងថា រដ្ឋាភិបាលកម្ពុជាឯករាជ្យ...
ពលរដ្ឋជំរុញឱ្យរដ្ឋាភិបាលដោះលែងអ្នកទោសមនសិការ និងផ្សះផ្សាជាតិ ដើម្បីប្រមូលកម្លាំងតទល់បរទេសឈ្លានពាន
ខណៈទាហានថៃកាន់តែបង្កើនល្បឿនវាយប្រហារមកលើកម្ពុជា ដោយប្រើយន្ដហោះចំបាំងទម្លាក់គ្រាប់បែក អ្នកឃ្លាំមើល និងពលរដ្ឋជំរុញឱ្យលោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត ដោះលែងអ្នកទោសមនសិការ និងផ្សះផ្សាជាតិ ដើម្បីប្រមូលកម្លាំងតទល់ការឈ្លានពានរបស់កងទ័ពថៃ។
យោធាថៃចាប់ខ្លួនអតីតប្រពន្ធមេភូមិខ្មែរម្នាក់ នៅខេត្តស្រះកែវ ដោយចោទថា ជាចារកម្មយោធាខ្មែរ
យោធភូមិភាគ១ បានឆ្មក់ចូលចាប់ខ្លួនមនុស្សម្នាក់ ដែលគេអះអាងថា ជាអតីតភរិយារបស់មេភូមិខ្មែរ ឈ្មោះលី គឺលោកស្រី ថង ឡាត់ នៅឃុំគោកស៊ូង ខេត្តស្រះកែវ ដោយសង្ស័យថា ជាចារកម្មយោធារបស់កម្ពុជា។
យុវជនកម្ពុជាក្នុងនិងក្រៅស្រុកធ្វើសកម្មភាពផ្លូវច្បាប់អន្តរជាតិ និងទាមទារឱ្យអាមេរិកទប់ស្កាត់ F-16
យុវជនកម្ពុជាមួយរូបគឺលោក មូន ពេជ្រ ដែលតែងតែធ្វើសកម្មភាពផ្លូវច្បាប់នៅលើឆាកអន្តរជាតិ បានរាយការណ៍បន្ថែមពីលើបណ្ដឹងចាស់របស់លោក ប្រឆាំងនឹងពួកមេដឹកនាំយោធា និងអ្នកដឹកនាំនយោបាយថៃ ទៅកាន់ការិយាល័យរដ្ឋអាជ្ញានៃតុលាការព្រហ្មទណ្ឌអន្តរជាតិ ICC ស្របពេលដែលយុវជនមួយក្រុមនៅក្នុងប្រទេសកម្ពុជា ក៏បានដាក់ញត្តិទៅស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា
សង្គមស៊ីវិលគាំទ្រ លោក មូន ពេជ្រ ក្នុងការរកអន្តរាគមន៍ពីកាកបាទក្រហមអន្តរជាតិឲ្យដោះលែងទាហានកម្ពុជាទាំង១៨នាក់
អង្គការសង្គមស៊ីវិលដែលធ្វើការលើកកម្ពស់សិទ្ធិមនុស្ស គាំទ្រសកម្មភាពរបស់សហគមន៍បញ្ញវន្តខ្មែរដែលមានលោក មូន ពេជ្រ ជាតំណាង ដាក់លិខិតមួយច្បាប់ ផ្ញើជូនគណៈកម្មាធិការកាកបាទក្រហមអន្តរជាតិប្រចាំទីក្រុងបាងកក ស្នើឲ្យបន្តឃ្លាំមើលស្ថានភាពរបស់ទាហានកម្ពុជាទាំង១៨នាក់ដែលកំពុងស្ថិតក្រោមការឃុំគ្រងរបស់ថៃ។
ក្រសួងការបរទេសកម្ពុជាច្រានចោលព័ត៌មានថា វៀតណាមធ្វើផ្លូវឆ្លងសមុទ្រទៅកោះត្រល់
អស់រយៈពេលប៉ុន្មានថ្ងៃនេះ មានរូបភាពមួយចំនួនក្នុងបណ្ដាញសង្គម បង្ហាញអំពីសំណង់ផ្លូវឆ្លងសមុទ្ររបស់វៀតណាម។ រូបភាពនោះហាក់បង្ហាញថាផ្លូវឆ្លងសមុទ្រនោះ តភ្ជាប់ខេត្តពាម ឬហាទៀង (Ha Tien) ខេត្តអានយ៉ាង (An Giang) នៃប្រទេសវៀតណាមទៅកាន់កោះត្រល់។
កម្ពុជាបន្តពិធីសម្ពោធច្រកព្រំដែនជាមួយវៀតណាម ទោះថៃបាញ់ប្រហារដោយអាវុធធុនធ្ងន់នៅព្រំដែន
ជាមួយគ្នានោះ ក្នុងសុន្ទរកថាជិត២០នាទី នៅចំពោះមុខមេដឹកនាំ វៀតណាមមន្ត្រីរាជការ និងគណៈប្រតិភូ សិស្សានុសិស្សរាប់រយនាក់នោះ គេពុំឮលោក ហ៊ុន ម៉ាណែត និយាយអំពីស្ថានភាពព្រំដែនកម្ពុជា-ថៃ នោះទេ បើទោះជាពេលនេះ ទាហានថៃបានបើកការបាញ់ប្រហារមកលើកម្ពុជាជាថ្មីក្ដី។


















