កម្ពុជាបង្កកទ្រព្យសម្បត្តិពាក់ព័ន្ធក្រុមហ៊ុនព្រីនស៍ ជិត ១ពាន់លានដុល្លារ និងតាមចាប់ខ្លួនជនសង្ស័យ ៣២នាក់
អ្នកឃ្លាំមើលយល់ថា ការប្រកាសតួលេខទាំងនេះមិនទាន់អាចបង្កើតទំនុកចិត្តដល់សហគមន៍អន្តរជាតិបាននៅឡើយទេ ដរាបណាប្រព័ន្ធដឹកនាំនៅកម្ពុជាខ្វះតម្លាភាព និងមិនមានការអនុញ្ញាតឱ្យស្ថាប័នអន្តរជាតិជំនាញចូលរួមពិនិត្យភស្តុតាងដោយឯករាជ្យ ដើម្បីផ្ទៀងផ្ទាត់ការអះអាងរបស់អាជ្ញាធរ។







