អ្នក​ឃ្លាំមើល​ជំរុញ​​ឱ្យ​រដ្ឋាភិបាល​ដោះស្រាយ​បញ្ហា​ព្រំដែន​ឱ្យ​បាន​ឆាប់​ដើម្បី​ឱ្យ​ជនភៀសសឹក​បាន​វិល​ត្រឡប់​ទៅ​ផ្ទះ​វិញ

ការ​​​លើក​ឡើង​​នេះ​ ​ក្រោយ​ពី​ លោក ហ៊ុន ម៉ាណែត បាន​​​ទៅ​ជួប​​ជន​ភៀស​សឹក​​​​​​នៅ​ស្រុក​ចុងកាល់ ខេត្ត​ឧត្តរមានជ័យ ដោយ​ស្ងាត់​ៗ​​ រួម​នឹង​ ​​ពន្យល់​ឱ្យ​ពលរដ្ឋ​​អត់​​​ធ្ងត់ និង​​ជឿ​ជាក់​លើ​រដ្ឋាភិបាល​ក្នុង​ការ​ដោះស្រាយ​ជម្លោះ​​ព្រំដែន​ដោយ​គ្មាន​​កំណត់​ពេល​វេលា​ច្បាស់លាស់។

សង្គម​ស៊ីវិល​ថា សិទ្ធិ​សេរីភាព​ពលរដ្ឋ​បន្ត​រង​ការ​រឹតត្បិត​ធ្ងន់ធ្ងរ ក្រោយ​អាជ្ញាធរ​បដិសេធ​ការ​ប្រារព្ធ​ខួប២៣ តុលា​

ការ​លើកឡើង​នេះ ធ្វើឡើង​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​ស្ដីពី​អាជ្ញាធរ​ក្រុង​ភ្នំពេញ​មិន​អនុញ្ញាត​ឱ្យ​សង្គម​ស៊ីវិល​ជួបជុំ​នៅ​ទី​សាធារណៈ​ដោយ​សន្តិវិធី​សម្រាប់​ការ​ប្រារព្ធ​កម្មវិធី​រំលឹក​ខួប​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស លើក​ទី៣៥ កាល​ពី​ថ្ងៃ​ទី២៥ តុលា ។

លោក ហ៊ុន សែន រងការចោទ​ថា ព្យាយាម​ធ្វើ​ឱ្យបក្ស​ប្រឆាំង​ចុះខ្សោយ មុន​ការ​បោះឆ្នោត​មូលដ្ឋាន

ការអះអាងនេះបន្ទាប់ពីក្រសួងមហាផ្ទៃ បដិសេធមិនទទួលស្គាល់ប្រធាន​គណបក្សឆន្ទៈខ្មែរ។

សង្គមស៊ីវិល​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​ដោះលែង​អ្នក​ការពារ​សិទ្ធិមនុស្ស​និង​អនុវត្ត​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស

ពួកគេលើកឡើងថា សន្តិភាពពិតប្រាកដត្រូវដើរទន្ទឹមនឹងយុត្តិធម៌ និងសិទ្ធិសេរីភាព​របស់​ប្រជាពលរដ្ឋ។

អ្នកឃ្លាំមើលរិះគន់​ថា ការ​បង្ក្រាប​ឆបោក​អនឡាញ​មិន​ទាន់​អាច​កំណត់​គោលដៅ​អ្នក​មាន​អំណាច

យុទ្ធនាការបង្ក្រាបប្រតិបត្តិការ​ឆបោក​តាមអនឡាញ​នៅ​កម្ពុជា កំពុងរងការ​ចោទសួរ​ថា តើ​អាជ្ញាធរ​កំពុងផ្តោតលើអ្នកនៅពីក្រោយបណ្តាញឧក្រិដ្ឋកម្ម ឬគ្រាន់តែ​ចាត់​វិធានការ​លើបុគ្គលិក​ថ្នាក់​ទាប និងជនបរទេសប៉ុណ្ណោះ។

ជនរងគ្រោះ​ម្នាក់​បកអាក្រាត​អំពើ​ពុករលួយ​របស់​ព្រះរាជ​អាជ្ញា​សាលា​ដំបូង​រាជធានី​ភ្នំពេញ

អ្នក​ឃ្លាំ​មើល​យល់​ថា ប្រទេស​កម្ពុជា នឹង​កាន់តែ​ចុះ​ទន់ខ្សោយ​ថែម​ទៀត ប្រសិនបើ​រដ្ឋាភិបាល​មិន​កែទម្រង់​ប្រព័ន្ធ​យុត្តិធម៌​ឡើង​វិញ និង​លុប​បំបាត់​អំពើ​ពុក​រលួយ។

អាជ្ញាធរ​មិន​ទាន់​បង្ហាញ​វិធានការ​ស៊ើបអង្កេត​លើ​កូនប្រុស​លោក យឹម ឆៃលី និង​មន្ត្រី​ពាក់ព័ន្ធ​ដែល​ជាប់​សង្ស័យ​ពី​ឧក្រិដ្ឋកម្ម​ឆបោក

អ្នក​ឃ្លាំមើល​យល់​ថា ការ​ខកខាន​មិន​ចាត់​វិធានការ​ម៉ឺងម៉ាត់​លើ​មន្ត្រី​ជាន់​ខ្ពស់​ដែល​ជាប់​សង្ស័យ​ទាំង​នេះ ទំនង​ដោយសារ​តែ​ពួកគេ​ជាប់​ពាក់ព័ន្ធ​អំពើ​ពុករលួយ​ទ្រង់ទ្រាយ​ធំ និង​ទទួល​បាន​ការ​កាង​ការពារ​ពី​អំណាច​រដ្ឋាភិបាល​នៃ​ក្រុម​គ្រួសារ​ត្រកូល ហ៊ុន ដោយ​ផ្ទាល់​តែ​ម្ដង។

អាជ្ញាធរ​ចាប់ខ្លួន​អ្នក​គាំទ្រ​បក្សកម្លាំងជាតិ​នៅ​ខេត្ត​បាត់ដំបង​ដោយ​មិន​បញ្ជាក់មូលហេតុ

សង្គមស៊ីវិលថា រដ្ឋាភិបាលគួរតែសម្រួលស្ថានការណ៍នយោបាយ ជាជាងការបន្ត​ចាប់ខ្លួនសកម្មជនប្រឆាំង ទើប​ជា​ដំណោះស្រាយពិតប្រាកដ។

កម្ពុជា​បង្កក​ទ្រព្យ​សម្បត្តិ​ពាក់ព័ន្ធ​ក្រុមហ៊ុន​ព្រីនស៍ ជិត ១ពាន់​លាន​ដុល្លារ និង​តាម​ចាប់​ខ្លួន​ជនសង្ស័យ ៣២នាក់

អ្នក​ឃ្លាំមើល​យល់​ថា ការ​ប្រកាស​តួលេខ​ទាំង​នេះ​មិន​ទាន់​អាច​បង្កើត​ទំនុក​ចិត្ត​ដល់​សហគមន៍​អន្តរជាតិ​បាន​នៅ​ឡើយ​ទេ ដរាប​ណា​ប្រព័ន្ធ​ដឹកនាំ​នៅ​កម្ពុជា​ខ្វះ​តម្លាភាព និង​មិន​មាន​ការ​អនុញ្ញាត​ឱ្យ​ស្ថាប័ន​អន្តរជាតិ​ជំនាញ​ចូលរួម​ពិនិត្យ​ភស្តុតាង​ដោយ​ឯករាជ្យ ដើម្បី​ផ្ទៀងផ្ទាត់​ការ​អះអាង​របស់​អាជ្ញាធរ។

អត្ថបទពេញនិយម