កម្ពុជាបង្កកទ្រព្យសម្បត្តិជិត១ពាន់លានដុល្លារក្នុងសំណុំរឿង Prince Group ខណៈ Al Jazeera បើកកកាយរឿង Long Bay

0
4

មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលអះអាងថា អាជ្ញាធរកម្ពុជាបានបង្កកទ្រព្យសម្បត្តិជិត ១ ពាន់លានដុល្លារ ក្នុងសំណុំរឿងឧក្រិដ្ឋកម្មឆបោកអនឡាញពាក់ព័ន្ធនឹងក្រុមហ៊ុន ព្រីនស៍ គ្រុប (Prince Group) របស់លោក ចេន ហ្ស៊ី។ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេកកម្មពិសេស និងជាប្រធានលេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា លោក ឆៃ ស៊ីណារិទ្ធ ប្រាប់កាសែតភ្នំពេញប៉ុស្តិ៍ថា ការស៊ើបអង្កេតបានរកឃើញបណ្ដាញក្រុមហ៊ុនពាក់ព័ន្ធនឹង Prince Group មានសរុបចំនួន ១៩៨ ក្រុមហ៊ុន ក្នុងនោះ ៩៨ ក្រុមហ៊ុនស្ថិតនៅកម្ពុជា និង ១០០ ក្រុមហ៊ុនទៀត ស្ថិតនៅក្រៅប្រទេស។

ក្នុងពេលដែលរដ្ឋាភិបាលបង្ហាញព័ត៌មានទាក់ទងនឹងរឿង Prince Group នេះ ករណីដ៏អាស្រូវមួយទៀតនៃឧក្រិដ្ឋកម្មអនឡាញនៅកម្ពុជា ត្រូវបានបើកកកាយដោយទូរទស្សន៍ Al Jazeera នាពេលថ្មីៗនេះ។ នោះគឺករណីឆបោកអនឡាញដ៏ធំសម្បើមនៅក្នុងគម្រោង Long Bay នៃតំបន់តារាសាគរ ដែលមានជាប់ពាក់ព័ន្ធនឹងមន្ត្រីជាន់ខ្ពស់កម្ពុជា។

តើករណី Prince Group និង Long Bay មានចំណុចរួមគ្នាយ៉ាងណាខ្លះ? តើករណីទាំងពីរនេះជះឥទ្ធិពលបែបណាដល់ប្រទេសកម្ពុជា?

សូមទស្សនាបទសម្ភាសជាមួយលោក អាឡិច ស្ថាបនិកចលនាមាតាធម្មជាតិ អំពីរឿងនេះ ដូចតទៅ៖

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ