ចាប់ពីពេលនេះតទៅ គេគ្មានមន្ទិលសង្ស័យអ្វីទៀតនោះទេ។ ការដែលលោក ហ៊ុន ម៉ាណែត អញ្ជើញលោក អ៊ុំ សំអាន ឱ្យវិលចូលស្រុកវិញ ដើម្បីតតាំងគ្នារឿងព្រំដែនកម្ពុជា-ថៃ នៅចន្លោះបង្គោលព្រំដែនលេខ ៥២ ដល់ ៥៩ នោះ មិនមែនជាចេតនាក្នុងការពិភាក្សារកដំណោះស្រាយបញ្ហាទឹកដីពិតប្រាកដនោះទេ។ វាគ្រាន់តែជាអន្ទាក់ ឬល្បិចកលរបស់លោក ហ៊ុន ម៉ាណែត ក្នុងការបំបាក់មុខ និងប្រជាប្រិយភាពរបស់លោក អ៊ុំ សំអាន និងក្រុមអ្នកនយោបាយប្រឆាំងនៅក្រៅប្រទេសប៉ុណ្ណោះ។ នេះបើតាមការទម្លាយរបស់លោក ហ៊ុន ម៉ាណែត ខ្លួនឯងផ្ទាល់ ដែលអះអាងថា លោកបានទទួលជោគជ័យហើយក្នុងល្បិចកលនេះ។ តើលោក អ៊ុំ សំអាន មានប្រតិកម្មបែបណាចំពោះរឿងនេះ? តើអ្នកសង្កេតការណ៍វាយតម្លៃយ៉ាងណាចំពោះល្បិចកលបញ្ហានេះ?
សូមទស្សនាកិច្ចពិភាក្សាពិសេសមួយអំពីរឿងនេះ ដូចតទៅ៖






