ជម្លោះព្រំដែនកម្ពុជា-ថៃ

ទំព័រនេះផ្ដល់ព័ត៌មានចុងក្រោយ ការវិភាគ និងសេចក្ដីរាយការណ៍ស៊ីជម្រៅ ទាក់ទងនឹងជម្លោះរវាងកម្ពុជា-ថៃ។

សង្ខេបព្រឹត្តិការណ៍ថ្មីៗចុងក្រោយ

ស្ថានភាពពលរដ្ឋភៀសសឹក

៣២

ជនស៊ីវិលស្លាប់

៩៣

ពលរដ្ឋរងបួស

ប្រមាណ ៨ម៉ឺននាក

ពលរដ្ឋនៅរងផលប៉ះពាល់

ប្រភពរដ្ឋមន្ត្រីការបរទេសលោក ប្រាក់ សុខុន ថ្លៃងនៅអង្គការសហប្រជាជាតិ

វីដេអូព័ត៌មាន និងបទសម្ភាសន៍

អត្ថបទថ្មីៗ

យោធា​ថៃ​កំពុង​កែប្រែ​ទីតាំង​ខ្សែ​បន្ទាត់​ព្រំដែន​ជា​ឯកតោភាគី​នៅ​ជាប់​ខេត្ត​បាត់ដំបង

0
យោធាថៃ អះអាងថា មូលហេតុដែលភាគីថៃកែប្រែអូរធម្មជាតិនេះ គឺដោយសារពលរដ្ឋខ្មែរបានចូលមករុករករ៉ែនៅតំបន់នេះ បណ្ដាលឱ្យផ្លូវទឹកផ្លាស់ប្ដូរទីតាំង។ អ្នកឃ្លាំមើលយល់ថា សកម្មភាពរបស់យោធាថៃ គឺជាការពង្រីកការឈ្លានពានក្រោយសង្គ្រាម ខណៈខេត្តបាត់ដំបង​គ្មានតំបន់ដែលថៃទាមទារនោះឡើយ។

យោធាថៃ​ចាប់ផ្ដើម​ដក​ទូ​កុងតឺន័រ​កែសម្រួល​ទីតាំង​មួយ​ចំនួន​នៅ​តំបន់​ព្រំដែន​អូរស្មាច់​ក្នុងដីខ្មែរ

0
យោធាថៃបានប្រកាសថា ការកែសម្រួលទីតាំងយោធានេះ គឺដើម្បីពង្រឹងកម្លាំងទ័ព និងយុទ្ធសាស្រ្តប្រយុទ្ធនៅក្នុងករណីមានសង្គ្រាមផ្ទុះឡើងសាជាថ្មី។

ថៃ​បន្ត​រាយ​បន្លាលួស និង​សង់​សំណង់​នៅ​តំបន់​ព្រំដែន​ក្នុង​ខេត្ត​ឧត្តរមានជ័យ និង​ព្រះវិហារ

0
អ្នក​ឃ្លាំមើល​ជំរុញ​ឱ្យ​ភាគី​កម្ពុជា​រក​វិធី​ទប់ស្កាត់​សកម្មភាព​ឈ្លានពាន​របស់​ថៃ​នៅលើ​ទីតាំង​ជាក់ស្ដែង ជា​ជាង​ការ​ចរចា​ដែល​មាន​ភាព​មិន​ច្បាស់លាស់ និង​គ្មាន​ទម្ងន់​ផ្នែក​ច្បាប់​ដើម្បី​ដាក់​សម្ពាធ​ឱ្យ​ភាគី​ថៃ​គោរព​តាម។

លោក ហ៊ុន ម៉ាណែត ប្រាប់​ពលរដ្ឋ​​​ឱ្យ​ទៅ​ទារ​​សំណង​ពី​​​យោធា​ថៃ​​ដែល​​​ធ្វើ​ឱ្យ​ខូច​ខាត​ផ្ទះ​សម្បែង​​​ ​​ព្រោះ​រដ្ឋាភិបាល​​​គ្មាន​​សំណង​នោះ​ទេ

0
អ្នក​ឃ្លាំមើល​​​​​យល់​ថា​​ ​​​ការ​ថ្លែង​របស់​លោក​ ​ហ៊ុន​ ម៉ាណែត​ ​គឺ​​គ្រាន់​តែ​ជា​វោហារសាស្ត្រ​​នយោបាយ ដើម្បី​គេច​វេះ​ពី​ការ​ទទួល​ខុស​​ត្រូវ​​​ ​​រឿង​ការ​ពារ​ទឹកដី​ និង​​​​​​ជីវភាព​​ពលរដ្ឋ។

អតីតអ្នករស់នៅ​ជុំរុំ​ចាស់ និង​ទាហាន​ស្នើឲ្យរដ្ឋាភិបាលប្ដឹងថៃ ករណីចោទពលរដ្ឋខ្មែររស់នៅក្នុងទឹកដីថៃ តាំង​ពី​សម័យ​សង្គ្រាម​ស៊ីវិល

0
ពលរដ្ឋខ្មែរថា ការលើកឡើងរបស់តំណាងភាគីថៃនេះ គឺជាការកុហកទាំងស្រុង ព្រោះទីតាំងដែល​ថៃកំពុង​ឈ្លានពាន ដែលស្ថិតនៅឃុំអូរបីជាន់ ខេត្តបន្ទាយមានជ័យ គឺជាអតីត​ជុំរុំ​ចាស់ ដែលពលរដ្ឋខ្មែរ​បន្តរស់នៅក្រោយរដ្ឋាភិបាលកម្ពុជាប្រកាសឱ្យពលរដ្ឋធ្វើមាតុភូមិនិវត្ត។

កម្ពុជាស្នើថៃបង្ហាញទិន្នន័យការបាញ់ប្រហារជុំវិញប្រាសាទព្រះវិហារដើម្បីជាមូលដ្ឋានបោសសំអាតជាតិផ្ទុះ​និង​ស្តារសុវត្ថិភាព

0
ចំណែក បក្សប្រឆាំងជំរុញឲ្យរដ្ឋាភិបាលកម្ពុជាប្តឹងថៃទៅកាន់តុលាការព្រហ្មទណ្ឌអន្តរជាតិ ICC ដើម្បីដាក់សម្ពាធ ឱ្យថៃ​ផ្ដល់ព័ត៌មានអំពីការបាញ់ប្រហារ ឬទិន្នន័យផ្សេងៗ។

កងទ័ព​ខ្មែរ​បារម្ភ​ពី​ការ​បាត់បង់​ទឹកដី​មួយផ្នែក​នៅ​តំបន់​ព្រំដែន​ស្រុក​អន្លង់វែង ក្រោយ​កម្ពុជា​ឯកភាព​ជាមួយ​ថៃ​មិន​ពង្រីក​ទីតាំង

0
ទាហាន​ខ្មែរ​ថា ការ​ឯកភាព​នេះ​បាន​អនុវត្ត​ឡើង​តែ​ចំពោះ​ភាគី​កម្ពុជា​តែ​ម្ខាង​ប៉ុណ្ណោះ ខណៈ​ភាគី​យោធា​ថៃ​នៅតែ​ធ្វើ​សកម្មភាព​ឈូសឆាយ និង​ពង្រីក​ទីតាំង​តាម​អំពើចិត្ត​នៅក្នុង​តំបន់​ច្រក​ជាំ​នេះ។

ថៃ​បន្ត​ឈ្លានពាន​តាម​ព្រំដែន​កម្ពុជា ក្រោយ​មេដឹកនាំ​ថៃ​អះអាង​ពី​ការ​ចរចា​សន្តិភាព​ជាមួយ​កម្ពុជា​នៅ UN

0
អ្នក​ឃ្លាំមើល​ថា ការ​អះអាង​របស់​មេដឹកនាំ​ថៃ​នៅលើ​វេទិកា​អន្តរជាតិ គឺ​មិន​អាច​យក​ជា​ការ​បាន​នោះឡើយ ខណៈ​ការ​ថ្លែង​របស់​ភាគី​កម្ពុជា​វិញ ក៏​មិន​អាច​ដាក់​សម្ពាធ​ភាគី​ថៃ​ឱ្យ​គោរព​តាម​ច្បាប់​នោះ​ដែរ។

រដ្ឋាភិបាលក្រៅប្រទេស​ជំរុញ​ឱ្យ​​លោក ហ៊ុន ម៉ាណែត ជម្រះ​ឈ្មោះ​ទ័ព​ខ្មោច មុន​អនុវត្ត​គម្រោង​កាតព្វកិច្ច​យោធា

0
ការជំរុញបែបនេះ ធ្វើឡើងស្របពេលរដ្ឋមន្ត្រី​ក្រសួង​ការពារ ជាតិ លោក ទៀ សីហា អំពាវនាវឱ្យយុវជនចូលបំពេញ​កាតព្វកិច្ច​យោធា ចាប់ពី ថ្ងៃទី០១ ខែ​តុលា ដើម្បីកសាងកម្លាំងការពារជាតិ។

មេដឹកនាំ​ថៃ​និយាយ​ពី​ការចរចា​សន្តិភាព​ជាមួយ​កម្ពុជា​ក្នុង​វេទិកា UN តែ​យោធា​​បន្ត​ឈ្លានពាន

0
អ្នកឃ្លាំមើល​ថា កា​លើកឡើង​របស់​មេដឹកនាំ​ថៃ មាន​ភាពផ្ទុយ​ស្រឡះ​ពី​ទង្វើ ព្រោះ​ភាគី​ថៃ​បាន​រំលោភ​លើ​កិច្ចព្រមព្រៀង​បទ​ឈប់​បាញ់​ចំនួន ២​លើក និង​កំពុង​បន្តធ្វើ​សកម្មភាព​កែប្រែ​ភូមិសាស្ត្រ​ក្នុង​ទឹកដី​កម្ពុជា​នៅ​តាម​ព្រំដែន​យ៉ាងសកម្ម។

យោធា​ថៃ​បន្ត​ឈូសឆាយ​តំបន់​ព្រំដែន​ខេត្ត​ព្រះវិហារ និង​ឧត្តរមានជ័យ ដោយ​រំលោភ​ចូល​ដី​កម្ពុជា​មួយ​ផ្នែក

0
សកម្មភាព​សាងសង់​របស់​ភាគី​ថៃ​ទាំងនេះ​រួមមាន​ផ្លូវ​យុទ្ធសាស្ត្រ រូបសំណាក លេណដ្ឋាន​យោធា និង​សំណង់​អាគារ​ជាដើម។

ថៃ​បន្ត​សាងសង់​របង​ព្រំដែន​នៅ​ស្រុក​កំរៀង ខេត្ត​បាត់ដំបង និង​ត្រៀម​កៀរគរពលរដ្ឋ​មក​រស់នៅ​តាម​ខ្សែ​បន្ទាត់​ព្រំដែន

0
ទន្ទឹម​គ្នា​នេះ យោធា​ថៃ​បាន​ប្រកាស​ពី​គម្រោង​ចែក​ដី​ឱ្យ​ប្រជា​ពលរដ្ឋ​របស់​ខ្លួន មក​រស់នៅ​តំបន់​ព្រំដែន​ក្នុង​ខេត្ត​ចំនួន​៥ ដែល​ស្ថិត​នៅ​ជាប់​ព្រំដែន​កម្ពុជា ដើម្បី​កាន់កាប់​ជា​អចិន្ត្រៃយ៍ ក្នុង​ទីតាំង​មួយ​ចំនួន​ដែល​យោធា​ថៃ​បាន​ឈ្លានពាន​ពី​កម្ពុជា និង​ទីតាំង​ដែល​កំពុង​មាន​ជម្លោះ។