
ក្រុមយុវជនដែលខ្លះជាសិស្សនិស្សិតនៅទីក្រុងភ្នំពេញ នាំគ្នាជួយរៀបចំកញ្ចប់ជំនួយ ដែលទទួលបានពីសប្បុរសជននានា ដើម្បីដឹកទៅចែកជួនក្រុមពលរដ្ឋភៀសសឹកនៅតាមព្រំដែន និងក្រុមកងទ័ព ដែលកំពុងតស៊ូប្រយុទ្ធទប់ស្កាត់ការឈ្លានពានរបស់កងទ័ពថៃ។ ក្រុមយុវជនទាំងនេះ សម្ដែងក្ដីឈឺចាប់ចំពោះផលវិបាកបង្កឡើងពីសង្គ្រាមឈ្លានពាន និងស្នើឱ្យអន្តរជាតិត្រូវអន្តរាគមន៍តាមផ្លូវច្បាប់ បង្ខំឱ្យក្រុមកងទ័ពថៃត្រូវទទួលខុសត្រូវចំពោះទង្វើឈ្លានពានរបស់ខ្លួន៕






