កិច្ច​ពិភាក្សា​ត្រី​ភាគី ជា​លក្ខណៈ​ក្រៅ​ក្រៅផ្លូវការ​នេះ ធ្វើឡើង​ក្នុង​អំឡុងពេល​ដែល​ប្រមុខ​ការទូត​កម្ពុជា និង​ថៃ ​បាន​ទៅ​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​រដ្ឋមន្ត្រី​ការបរទេស​មេគង្គ-ឡានឆាង លើក​ទី​១១ នៅ​ប្រទេស​ចិន ហើយ​ត្រូវ​ប្រមុខ​ការទូត​ចិន អញ្ជើញ​ឱ្យ​មក​ជួប​ពិភាក្សា​គ្នា។
ទាហាន​ខ្មែរ​អះអាង​ថា បច្ចុប្បន្ន​កង​កម្លាំង​របស់​កម្ពុជា​បាន​ដកថយ​មក​នៅ​ប៉ែក​ខាង​ក្រោម និង​កំពុង​ស្ថិត​ក្នុង​ក្នុង​ស្ថានភាព​បញ្ឈរ​ជើង ដើម្បី​រង់ចាំ​បញ្ជា​ពី​ថ្នាក់​លើ។
ក្នុងនោះទាហានមួយចំនួនខ្មែរ​បាន​បញ្ជាក់​ថា ករណីស្លាប់របស់យោធិនខ្លះ មាន​ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​ឧក្រិដ្ឋកម្ម ដោយ​មិនមែន​ជា​ឧបទ្ទវហេតុ ឬ​គ្រោះថ្នាក់​ក្នុង​ការងារ​នោះ​ឡើយ ក៏ប៉ុន្តែករណីនេះត្រូវបានថ្នាក់លើបញ្ជាឱ្យបិទសំណុំរឿង និងធ្វើកំណត់ហេតុ​ដោយ​បំភ្លៃ​ការ​ពិត។
ការចោទប្រកាន់នេះ ធ្វើឡើង​បន្ទាប់ពីក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំកម្ពុជាបានចុះពិនិត្យស្ថានភាពតាមព្រំដែនកម្ពុជា-ថៃ នៅតំបន់ច្រកបឹងត្រកួន នៅថ្ងៃទី៣ ខែវិច្ឆិកា ដើម្បីផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពជាក់ស្ដែងនៅទីតាំង។
អ្នកឃ្លាំមើលសង្គមជំរុញឲ្យរដ្ឋាភិបាលកម្ពុជាប្តឹងថៃទៅតុលាការអន្តរជាតិឱ្យបានឆាប់រហ័ស ប្រសិន​បើ​លោក ហ៊ុន ម៉ាណែត ពិតជាចង់ដោះស្រាយជម្លោះដោយសន្តិវិធីមែននោះ គឺមិនត្រូវអូសបន្លាយ​ពេលវេលា​ឱ្យយោធាថៃបន្តឈ្លានពានទឹកដីកម្ពុជាតាមតែអំពើចិត្តដូចរាល់ថ្ងៃនោះឡើយ។
ពលរដ្ឋរស់នៅតាមបណ្ដោយព្រំដែនថៃ ស្ថិតក្នុងស្រុកកំរៀង ខេត្តបាត់ដំបង បានអះអាងថា ការសាងសង់របងព្រំដែនអចិន្ត្រៃយ៍ របស់យោធាថៃ នៅតាមបណ្ដោយបង្គោលព្រំដែនលេខ៥២ ដល់៥៩ គឺមានតែធ្វើឱ្យកម្ពុជាខាតបង់ទឹកដីទៅភាគីថៃ ដោយមិនមែន ចំណេញទឹកដីដូចការទទួលស្គាល់របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដែលជឿលើរបាយការណ៍របស់យោធាថៃនោះឡើយ។
មន្ត្រីបក្សប្រឆាំង​ថា ការយក​ព័ត៌មាន​ថៃ ដែលគ្មាន​មូលដ្ឋាន ដើម្បីវាយប្រហារអ្នករិះគន់ គឺជាគ្រោះថ្នាក់សម្រាប់ជាតិ ព្រោះ​ជា​ការការពារ​សត្រូវឈ្លាន​ពាន​ទឹកដី​កាន់​តែស្រប​ច្បាប់។
ការ​លើក​ឡើង​នេះ​​​ ក្រោយ​ពី​​​ក្រសួង​វប្បធម៌​​​​​​​​​​​​​ថៃ​​ប្រកាស​​​​ថា​​​​​ ប្រាសាទ​តា​ក្របី​ និង​ប្រាសាទ​ខ្នារ​​​គឺ​ជា​របស់​ថៃ​ដែល​បាន​​​​​ចុះ​​ក្នុង​​​​​​បញ្ជី​​​​បេតិកភណ្ឌ​ជាតិ។
ការ​​​លើក​ឡើង​​នេះ​ ​ក្រោយ​ពី​ លោក ហ៊ុន ម៉ាណែត បាន​​​ទៅ​ជួប​​ជន​ភៀស​សឹក​​​​​​នៅ​ស្រុក​ចុងកាល់ ខេត្ត​ឧត្តរមានជ័យ ដោយ​ស្ងាត់​ៗ​​ រួម​នឹង​ ​​ពន្យល់​ឱ្យ​ពលរដ្ឋ​​អត់​​​ធ្ងត់ និង​​ជឿ​ជាក់​លើ​រដ្ឋាភិបាល​ក្នុង​ការ​ដោះស្រាយ​ជម្លោះ​​ព្រំដែន​ដោយ​គ្មាន​​កំណត់​ពេល​វេលា​ច្បាស់លាស់។
អ្នក​ឃ្លាំមើល​​​យល់​ថា​​​​ ​ការ​អះអាង​របស់ ​លោក ហ៊ុន ម៉ាណែត​​​​នេះ​ ​គឺ​ជា​គ្រោះ​ថ្នាក់​​​​សម្រាប់​ជាតិ ​ហើយ​​​បញ្ហា​​ទឹក​ដី​​​​​​មិន​មែន​​ជា​កម្មសិទ្ធិ​របស់​បក្ស​កាន់​អំណាច​ផ្ដាច់មុខ​នោះ​ទេ។
លោក ទេព មនោរម្យ ប្រធានសភាពលរដ្ឋខ្មែរក្រៅប្រទេស។ រូបៈ Tep Monorom

សមាជិកសភាពលរដ្ឋខ្មែរនៅក្រៅប្រទេស ស្នើសុំរដ្ឋាភិបាលកាណាដា ជួយអន្តរាគមន៍រឿងសិទ្ធិមនុស្ស និងប្រជាធិបតេយ្យនៅកម្ពុជា

0
សមាជិកសភាប្រជាពលរដ្ឋខ្មែរនៅក្រៅប្រទេស (KOCA) ប្រចាំប្រទេសកាណាដា បានដាក់លិខិតស្នើឱ្យនាយករដ្ឋមន្ត្រីកាណាដា លោក ម៉ាក ខានី (Mark Carney) ប្រើឱកាសនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នៅរាជធានីភ្នំពេញ នាថ្ងៃទី១៤ និង១៦ ខែវិច្ឆិកា ដើម្បីលើកបញ្ហាប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងនីតិរដ្ឋជាមួយមេដឹកនាំកម្ពុជា។