ក្រៅ​ពី​នេះ ពួកគាត់​ថា ក៏​ចង់​ឃើញ​រដ្ឋាភិបាល​ដោះលែង​អ្នក​ទោស​នយោបាយ​ផ្សេងទៀត ដើម្បី​ស្តារ​លទ្ធិប្រជាធិបតេយ្យ និង​យក​ពេល​ដោះស្រាយ​វិបត្តិ​ជាតិ​ធំៗ​ដែល​កំពុង​កើតឡើង។
ការ​អះអាង​របស់​ទាហាន​ខ្មែរ​នេះ គឺជា​ការ​ឆ្លើយ​តប​ទៅ​នឹង​ការ​លើកឡើង​របស់​យោធា​ថៃ ដែល​បាន​បដិសេធ​ថា ទាហាន​ថៃ​មិនបាន​គប់​គ្រាប់បែកដៃ​វាយ​វាយប្រហារ​មក​លើ​ក្រុម​ទាហាន​ខ្មែរ​នោះ​ឡើយ និង​ចោទ​ថា​គឺ​បណ្ដាលមកពី​ទាហាន​ខ្មែរ​ដើរ​ជាន់​មីន​ដោយ​ខ្លួនឯង។
ទាហាន​ខ្មែរ​អះអាង​ថា យោធា​ថៃ​បាន​ចូល​កាន់កាប់​ភ្នំ​៣២៣​នេះ តាំងពី​អំឡុង​ផ្ទុះ​សង្គ្រាម​តាម​ព្រំដែន​កាលពី​ចុងឆ្នាំ​២០២៥ មក​ម្ល៉េះ ដោយ​ទាហាន​ថៃ​បាន​ផ្លោង​គ្រាប់កាំភ្លើង​ធំ​មិន​ដល់​១០​គ្រាប់​នោះ​ឡើយ។
ពួកគាត់ យល់ថា ការ​ទទួល​ស្គាល់​កំហុស​របស់​លោក ហ៊ុន សែន នេះ គឺ​មាន​បំណង​ការពារ​អំណាច​កូន ប៉ុន្តែ​ប្រសិនបើ​នៅក្នុង​ប្រទេស​មាន​ប្រជាធិបតេយ្យ​វិញ ឪពុក​កូន​ទាំងពីរ​នាក់​នេះ ត្រូវតែ​ចុះចេញ​ពី​អំណាច និង​ប្រឈមមុខ​ចំពោះ​ផ្លូវច្បាប់។
ទាហាន​ខ្មែរ​អះអាង​ថា ស្ថានភាព​នៅ​តំបន់​មុំ​បី​បច្ចុប្បន្ន ស្ថិត​នៅ​ក្នុង​ដំណាក់កាល​ត្រៀមប្រយុទ្ធ​គ្រប់ពេល ដោយ​ភាគី​កម្ពុជា និង​ភាគី​ថៃ​សុទ្ធតែ​បាន​ត្រៀមខ្លួន​ដូចគ្នា។

មេដឹកនាំ​ថៃ​និយាយ​ពី​ការចរចា​សន្តិភាព​ជាមួយ​កម្ពុជា​ក្នុង​វេទិកា UN តែ​យោធា​​បន្ត​ឈ្លានពាន

0
អ្នកឃ្លាំមើល​ថា កា​លើកឡើង​របស់​មេដឹកនាំ​ថៃ មាន​ភាពផ្ទុយ​ស្រឡះ​ពី​ទង្វើ ព្រោះ​ភាគី​ថៃ​បាន​រំលោភ​លើ​កិច្ចព្រមព្រៀង​បទ​ឈប់​បាញ់​ចំនួន ២​លើក និង​កំពុង​បន្តធ្វើ​សកម្មភាព​កែប្រែ​ភូមិសាស្ត្រ​ក្នុង​ទឹកដី​កម្ពុជា​នៅ​តាម​ព្រំដែន​យ៉ាងសកម្ម។