លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត លែង​ប្រើ​ពាក្យ​ថៃ​ឈ្លានពាន​កម្ពុជា បន្ទាប់ពី​មន្ត្រី​នាំពាក្យ​ក្រសួងការបរទេស​ថៃ​ព្រមាន​មិន​ឱ្យ​ប្រើ​ពាក្យ​នេះ​ដើម្បី​កុំឱ្យ​ខូច​កេរ្តិ៍ឈ្មោះ​ប្រទេស​ថៃ ដែល​ខុស​ពី​ការ​ថ្លែង​សារ​របស់​លោក​កាលពី​ពេលមុនៗ និង​ការ​ប្រកាស​របស់​ក្រសួងការបរទេស​កម្ពុជា ដែល​ហៅ​ការ​កាន់កាប់​ទឹកដី​ខ្មែរ​របស់​យោធា​ថៃ​ជាង ១០​កន្លែង ជា​ការ​ឈ្លានពាន។
យោធា​ថៃ​នៅ​ថ្ងៃទី​១៩ ខែធ្នូ នេះ បាន​បង្ហោះ​រូបភាព​ជាច្រើន​សន្លឹក នៅ​លើ​បណ្ដាញ​សង្គម ដោយ​អះអាង​ពី​ការ​បញ្ជូន​គ្រឿងចក្រ​ជាច្រើន​គ្រឿង ចូល​ឈូស​ឆាយ និង​កាន់កាប់​តំបន់​អានសេះ ដែល​ស្ថិត​ក្នុង​ខេត្តព្រះវិហារ។
តំណាង​អ្នកជំនួញអាមេរិក​ចោទ​ថៃ​ចំៗ​ថា កំពុង​ឈ្លានពាន​យក​ដី​ខ្មែរ​សាជាថ្មី និង​រំលឹក​ពី​ការឈ្លានពាន​របស់​ថៃ​លើ​កម្ពុជា កាលពី​ជិត​១០០​ឆ្នាំមុន ខណៈ​យោធា​ថៃ​កំពុង​វាយប្រហារ​យ៉ាង​កម្រោល​ឈ្លានពាន​កម្ពុជា​ដោយ​អាវុធ​ធុន​ធ្ងន់​គ្រប់​ប្រភេទ និង​ធ្វើ​ឱ្យ​ពលរដ្ឋ​ស៊ីវិល​កម្ពុជា​ស្លាប់ និង​របួស​ជិត​១០០​នាក់ និង​ជម្លៀស​ជិត​កន្លះ​លាន​នាក់។
អ្នកច្បាប់​លើកឡើង​ថា ការ​ចុះ​ទៅ​ប្រមូល​សព​ទាហាន​ដែល​បាន​ពលី​ក្នុង​សមរភូមិ គឺជា​ភារកិច្ច​របស់​ក្រុម​ស្ថាប័ន​ឯករាជ ដែល​មិន​ពាក់ព័ន្ធ​នឹង​យោធា ហើយ​ត្រូវ​ធ្វើ​ឡើង​ដោយ​ផ្អែកលើ​គោលការណ៍​មនុស្សធម៌។
អ្នកសារព័ត៌មាន​ឯករាជ្យ​ថា សហគមន៍​អន្តរជាតិ​ពុំ​សូវ​ចាប់អារម្មណ៍​នឹង​កម្ពុជា ដោយសារ​ស្ថាប័ន​ព័ត៌មាន​ក្នុងស្រុក​ភាគច្រើន ត្រូវ​ប្រើប្រាស់​ដោយ​រដ្ឋាភិបាល ឬ អ្នក​មាន​អំណាច។
កងទ័ព​ភូមិភាគ​២​របស់​ថៃ បាន​បើក​ការវាយប្រហារ​ដោយ​បំផ្លាញ​ដង​ស្ទូច នៅ​ប្រាសាទ​ព្រះវិហារ ដែល​ឧបត្ថម្ភ​ដោយ​រដ្ឋាភិបាល​សហរដ្ឋអាមេរិក។
យុវជន​និង​ប្រជាពលរដ្ឋ​ស្នើ​ឲ្យ​គណបក្សកាន់អំណាច​គណ​បក្ស​ប្រឆាំង និង​អ្នកនយោបាយ​ក្រៅប្រទេស បើក​ការចរចា​គ្នា​រក​ការផ្សះផ្សា​ជាតិ​ឲ្យ​រឹងមាំ ដើម្បី​តតាំង​នឹង​បរទេស​ឈ្លានពាន ដោះស្រាយ​បញ្ហា​ជាតិ និង​ជួយ​ប្រជាពលរដ្ឋ​រងគ្រោះ​ក្នុង​ពេល​យោធា​ថៃ​កំពុង​វាយប្រហារ​ឈ្លានពាន​កម្ពុជា។
​ក្រសួងការបរទេស​កម្ពុជា​ប្រកាស​ទទួលស្គាល់​ជា​លើកដំបូង​នៅ​ថ្ងៃទី​៣ មករា ថា យោធា​ថៃ​បាន​កាន់កាប់​ទឹកដី​ខ្មែរ​ជាច្រើន​កន្លែង​ដោយ​ខុសច្បាប់​អន្តរជាតិ បន្ទាប់ពី​រក្សា​ភាព​ស្ងៀមស្ងាត់​ក្រោយ​យល់ព្រម​ទទួលយក​បទ​ឈប់​បាញ់​ជា​លើក​ទី​២ កាលពី​ថ្ងៃទី​២៧ ធ្នូ។
យោធា​ថៃ​​បាន​ប្រើប្រាស់​យន្តហោះ​ចម្បាំង F-16 ទម្លាក់​គ្រាប់​លើ​ក្រុង​ប៉ោយប៉ែត ទាំង​កណ្ដាល​ថ្ងៃ​ត្រង់ ខណៈ​មាន​ពលរដ្ឋ​ស៊ីវិល​ជាច្រើន​​រស់​នៅ និង​ប្រកប​អាជីវកម្ម​ដូច​សព្វ​ដង។ យោធា​ថៃ​​យក​លេស​ចោទ​កម្ពុជា​ថា ចល័ត​ទ័ព​និង​សព្វាវុធ​ចង់​ឈ្លានពាន​ថៃ។
យោធា​ថៃ​​ដោះលែង​យោធិន​កម្ពុជា​ទាំង​១៨​នាក់​ហើយ ក្រោយ​ពួកគាត់​ត្រូវ​បាន​ចាប់ខ្លួន​ដោយ​ខុស​ច្បាប់ និង​ឃុំឃាំង​អស់​រយៈពេល ១៥៥​ថ្ងៃ។

មេដឹកនាំ​ថៃ​និយាយ​ពី​ការចរចា​សន្តិភាព​ជាមួយ​កម្ពុជា​ក្នុង​វេទិកា UN តែ​យោធា​​បន្ត​ឈ្លានពាន

0
អ្នកឃ្លាំមើល​ថា កា​លើកឡើង​របស់​មេដឹកនាំ​ថៃ មាន​ភាពផ្ទុយ​ស្រឡះ​ពី​ទង្វើ ព្រោះ​ភាគី​ថៃ​បាន​រំលោភ​លើ​កិច្ចព្រមព្រៀង​បទ​ឈប់​បាញ់​ចំនួន ២​លើក និង​កំពុង​បន្តធ្វើ​សកម្មភាព​កែប្រែ​ភូមិសាស្ត្រ​ក្នុង​ទឹកដី​កម្ពុជា​នៅ​តាម​ព្រំដែន​យ៉ាងសកម្ម។