ប្រធានព្រឹទ្ធសភាកម្ពុជា លោក ហ៊ុន សែន អះអាងថា លោកធ្លាប់ចង់ឈប់ធ្វើនាយករដ្ឋមន្ត្រី កាលពីឆ្នាំ ១៩៩៨ ក្រោយពេលគណបក្សប្រជាជនកម្ពុជាឈ្នះឆ្នោត ប៉ុន្តែលោកបានបោះបង់គំនិតនេះចោលវិញ ដោយសារមានព្រឹត្តិការណ៍មួយដែលលោកហៅថា ជាការប៉ុនប៉ងធ្វើឃាតរូបលោក នៅឆ្នាំដដែលនោះ។ លោក ហ៊ុន សែន បញ្ជាក់ថា លោកបានផ្លាស់ប្ដូរចិត្តថា «ត្រូវពង្រឹងអំណាច» ហើយ «ត្រូវធ្វើនាយករដ្ឋមន្ត្រីរហូតដល់ពេលចង់ឈប់ធ្វើ»។ ទោះជាយ៉ាងណា អ្នកតាមដានស្ថានការណ៍នយោបាយវាយតម្លៃថា គ្មានពេលណាមួយដែលលោក ហ៊ុន សែន ចង់ឈប់ធ្វើនាយករដ្ឋមន្ត្រីនោះទេ ពីព្រោះលោកស្រឡាញ់អំណាចជាងអ្វីៗទាំងអស់ បើទោះជាត្រូវបំផ្លាញចោលគ្រឹះប្រជាធិបតេយ្យ និងរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរបែបណា ក៏លោកហ៊ានធ្វើដែរ ដើម្បីការពារអំណាចរបស់ខ្លួន។
តើមានព្រឹត្តិការណ៍អ្វីខ្លះ ដែលអាចវាស់វែងបានថា លោក ហ៊ុន សែន នៅតែចង់កាន់អំណាច និងធ្វើជានាយករដ្ឋមន្ត្រី ផ្ទុយពីអ្វីដែលលោកអះអាងនៅពេលនេះ?
សូមទស្សនាបទសម្ភាសរវាងលោក យ៉ង ចាន់តារា ជាមួយនឹងលោក គឹម សុខ អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជាឯករាជ្យ ២៣ តុលា និងជាអ្នកអត្ថាធិប្បាយនយោបាយឥតសំចៃមាត់ ដូចតទៅ៖







