រដ្ឋាភិបាល​បន្ត​ចាប់ខ្លួន​សកម្មជន​បក្ស​ប្រឆាំង ខណៈ​ការ​ស្នើ​​ឲ្យ​ខ្មែរ​រួបរួម​គ្នា​ជា​ធ្លុង​មួយ​ គ្មាន​ប្រយោជន៍

1
អ្នកឃ្លាំមើល​សង្គម​លើកឡើង​ថា ការ​អំពាវនាវ​របស់​គណបក្ស​កាន់អំណាច​ឲ្យ​មាន​ការ​រួបរួមសាមគ្គី​គ្នា​រវាង​ខ្មែរ​និង​ខ្មែរ​ជា​ធ្លុង​មួយ គឺជា​ការ​អំពាវនាវ​ឥតប្រយោជន៍ ពី​ព្រោះ​រដ្ឋាភិបាល​នៅតែ​បន្ត​ចាប់ខ្លួន​សកម្មជន​បក្ស​ប្រឆាំង។ ការ​លើកឡើង​នេះ ធ្វើឡើង​បន្ទាប់​ពី​សមត្ថកិច្ច​ចាប់ខ្លួន​លោក សរ ណាល់ ដែល​ជា​សមាជិក​ក្រុមប្រឹក្សា​គណបក្ស​ភ្លើងទៀន នៅ​សង្កាត់​ចោមចៅ​២ និង​ជា​អ្នកគាំទ្រ​គណបក្ស​កម្លាំង​ជាតិ រាជធានី​ភ្នំពេញ។

មេដឹកនាំ​ចាំ​ផ្ទះ​របស់​ថៃ​កំពុង​ដំណើរ​ការ​លុប MOU ឆ្នាំ​២០០១ ស្ដីពី​ការ​អភិវឌ្ឍ​ធនធាន​សមុទ្រ​ជាមួយ​កម្ពុជា

0
នាយករដ្ឋមន្ត្រី​ថៃ លោក អានុទីន ចាន់វីរៈគុល បាន​បញ្ជា​ឱ្យ​ក្រសួង​ការបរទេស និង​ក្រសួង​ការពារជាតិ​ថៃ សិក្សា​ជាបន្ទាន់ អំពី​ការ​បញ្ចប់​អនុស្សរណៈ​យោគយល់​គ្នា ឆ្នាំ​២០០១ ឬ​MOU44 ស្ដី​អំពី​ការ​អភិវឌ្ឍ​ធនធាន​សមុទ្រ​ជាមួយ​កម្ពុជា។ អ្នកឃ្លាំមើល​បារម្ភ​ថា ការ​សម្រេច​របស់​មេដឹកនាំ​ថៃ គឺជា​ការ​ចាប់ផ្ដើម​ចូល​ឈ្លានពាន​មក​លើ​ដែន​សមុទ្រ​កម្ពុជា ក្រោយ​ការ​ឈ្លានពាន​លើ​ដែន​គោក ទទួល​បាន​ជោគជ័យ។

អាជ្ញាធរ​មូលដ្ឋាន​អះអាង​ថា ផ្ទះ​របស់​ពលរដ្ឋ​នៅ​ភូមិ​ព្រៃចាន់ និង​ជោគជ័យ ដែល​ទាហាន​ថៃ​ព័ទ្ធ​យក ពលរដ្ឋ​មិន​ទាន់​អាច​ចូល​រស់នៅ​បាន​ឡើយ

0
ចំណែក​អ្នកឃ្លាំមើល​ព្រួយបារម្ភ​ថា ពលរដ្ឋ​នៅ​ភូមិ​ព្រៃ​ចាន់ និង​ភូមិ​ជោគជ័យ មួយ​ចំនួន​ប្រឈម​នឹង​បាត់បង់​ផ្ទះសម្បែង និង​ដីស្រែ​ចម្ការ ក្រោយ​កម្ពុជា​-​ថៃ បាន​បោះបង្គោល​បណ្ដោះអាសន្ន​រួចរាល់។

លោក រ៉ុង ឈុន សម្រេច​ប្ដឹង​ទៅ​តុលាការ​កំពូល​ដើម្បី​រក​យុត្តិធម៌​ពាក់ព័ន្ធ​បទ​ញុះញង់​ក្រោយ​បរាជ័យ​នៅ​សាលាឧទ្ធរណ៍

0
សង្គម​ស៊ីវិល​ថា រដ្ឋាភិបាល​ត្រកូល​ហ៊ុន​គួរ​ក្លាហាន បើក​សិទ្ធិ​ឲ្យ​គូប្រជែង ចូលរួម​ប្រកួត​ការបោះឆ្នោត​ដោយ​ត្រឹមត្រូវ និង​យុត្តិធម៌។

អ្នកឃ្លាំមើល​ថា គ្រួសារ​ត្រកូល​ហ៊ុន​ជា​អ្នក​ធ្វើ​ឱ្យ​ខ្មែរ​បែក​បាក់ និង​ចុះ​ខ្សោយ

0
ការ​អះអាង​នេះ ធ្វើឡើង​ក្រោយពី​ប្អូន​ប្រុស​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន ម៉ាណែត គឺ​លោក ហ៊ុន ម៉ានី លើកឡើង​ថា កម្ពុជា​បាន​បាត់បង់​ឥទ្ធិពល និង​ថមថយ​អានុភាព​បន្តិច​ម្ដងៗ ដោយសារ​ការ​បែកបាក់ និង​ជម្លោះផ្ទៃក្នុង​ដែល​បើកឱកាស​ឱ្យ​មានការ​ជ្រៀតចូល​ពី​បរទេស និង​មានការ​រំលោភបំពាន​ពី​ប្រទេស​ជិត​ខាង​ជា​បន្តបន្ទាប់។

អភិបាលខេត្ត​កោះកុង​មិន​អនុញ្ញាត​ឱ្យ​គណបក្ស​ឆន្ទៈ​ខ្មែរ លើក​ស្លាក​គណបក្ស

0
មន្ត្រី​សិទ្ធិមនុស្ស​យល់​ថា រដ្ឋាភិបាល​គួរ​បើក​លំហ​សេរីភាព​សិទ្ធិ​ធ្វើ​នយោបាយ​របស់​គណបក្ស​ទាំងអស់​ឲ្យ​ស្មើភាព​គ្នា ដោយ​មិន​មាន​ការរើសអើង ទើប​មិន​រង​ការរិះគន់​ពី​ប្រជាពលរដ្ឋ និង​សហគមន៍​អន្តរជាតិ។

អ្នកឃ្លាំមើល​សង្គម​ថា ដំណើរ​ទស្សនកិច្ច​របស់​លោក មីន អ៊ុងឡាំង មក​កម្ពុជា បង្ក​ការ​ព្រួយ​បារម្ភ​អំពី​ការ​ផ្តល់​ភាព​ស្របច្បាប់​ដល់​របប​យោធា​ភូមា

0
អ្នកឃ្លាំមើល​ជំរុញ​ឱ្យ​កម្ពុជា​ប្រើ​ដំណើរ​ទស្សនកិច្ច​នេះ ដើម្បី​លើកកម្ពស់​កិច្ច​ខិតខំ​ប្រឹងប្រែង​ស្វែងរក​សន្តិភាព និង​ជំរុញ​ឱ្យ​មាន​ដំណោះស្រាយ​នយោបាយ​នៅ​ភូមា។

តុលាការខេត្ត​ត្បូងឃ្មុំ​ឃុំ​ខ្លួន​កសិករ​ម្នាក់​ពាក់ព័ន្ធ​ការរិះគន់​លោក ហ៊ុន សែន រឿង​ទឹកដី

0
សង្គម​ស៊ីវិល​ទទូច​ឲ្យ​រដ្ឋាភិបាល​ប្រើប្រាស់​យន្តការ ពន្យល់ អប់រំ ជាជាង ចាប់ខ្លួន ចោទប្រកាន់ និង​ឃុំខ្លួន​ពលរដ្ឋ ដែល​បញ្ចេញមតិ​ពី​បញ្ហា ប្រទេសជាតិ​។​

លោក រ៉ុង ឈុន ចង់​បាន​សេរីភាព​ធ្វើ​នយោបាយ​ឡើងវិញ ខណៈ​តុលាការ​ពន្យារ​ពេល​ប្រកាស​សាលដីកា

0
តុលាការ​កំពូល​គ្រោង​ប្រកាស​សាលដីកា​សំណុំរឿង​លោក រ៉ុង ឈុន នៅ​ថ្ងៃទី​១៩ ខែ​មិថុនា ខាងមុខ​នេះ។

អ្នកឃ្លាំមើល​ថា រដ្ឋាភិបាល​ទាំង​ឪពុក​និង​កូន​ពុំ​ទាន់​ដោះស្រាយ​បញ្ហា​ជាតិ​ធំៗ​នោះ​ទេ ក្រៅ​តែ​បន្លប់​ស្ថានការណ៍

0
អ្នកឃ្លាំមើល​លើកឡើង​ថា រដ្ឋាភិបាល​ទាំង​ឪពុក​និង​កូន​ពុំ​ទាន់​ដោះស្រាយ​បញ្ហា​ជាតិ​ធំៗ​នោះ​ទេ ក្រៅតែ​ពី​បង្ហោះ​ចម្រៀង​ដើម្បី​បន្លប់​ស្ថានការណ៍ បន្ទាប់​ពី​អ្នកនាំពាក្យ​រដ្ឋាភិបាល អះអាង​ថា លោក​ហ៊ុន សែន និង​លោក ហ៊ុន ម៉ាណែត មិនដែល​ខ្ជះខ្ជាយ​ពេលវេលា​សូម្បី​មួយ​វិនាទី​ក្នុង​ការ​ការពារ​អធិបតេយ្យភាព​ជាតិ និង​បូរណភាព​ទឹកដី។

សមត្ថកិច្ច​ចាប់​ខ្លួន​ស្ត្រី​ខ្មែរ​អាយុ ២៣ឆ្នាំ​ម្នាក់​ពាក់ព័ន្ធ​ករណី​ឆបោក​តាម​អនឡាញ

0
មន្ត្រី​គណបក្ស​ប្រឆាំង​លើកឡើង​ថា ពលរដ្ឋ​ខ្មែរ​ដែល​ត្រូវ​បាន​បណ្ដាញ​ឧក្រិដ្ឋជន​បណ្ដុះបណ្ដាល​ឱ្យ​ចេះ​ឆបោក​កំពុង​ក្លាយ​ជា​គោលដៅ​នៃ​ការ​បង្ក្រាប ជាង​មេខ្លោង​កំពូលៗ​ដែល​នៅ​ពី​ក្រោយ ឬ​មេខ្លោង​ដែល​បង្កើត​មជ្ឈមណ្ឌល​ឧស្សាហកម្ម​ឆបោក​តាម​អនឡាញ​នៅ​កម្ពុជា។