លោក អ៊ុំ សំអាន ស្នើលោក ហ៊ុន ម៉ាណែត លើកលែងទោសដល់លោកមុនទៅកម្ពុជា
ការស្នើនេះ ក្រោយពីលោក ហ៊ុន ម៉ាណែត នៅតែមិនទាន់ឆ្លើយតបនឹងលក្ខខណ្ឌរបស់លោកនៅឡើយ ប៉ុន្តែបែរជារកលេសឌឺដង មកលើលោក អ៊ុំ សំអាន វិញ។ អ្នកវិភាគយល់ថា លោក ហ៊ុន ម៉ាណែត គួរតែឆ្លើយតបជាវិជ្ជមានចំពោះការដាក់លក្ខខណ្ឌរបស់លោក អ៊ំ សំអាន ប្រសិនបើលោកចង់ជជែករកខុសត្រូវរឿងបញ្ហាទឹកដីមែននេះ។
តុលាការកំពូលបដិសេធសំណើសុំស្រូបទោសរបស់សកម្មជនសង្គ្រោះជាតិ លោក វឿង សំណាង
លោក វឿង សំណាង អនុវត្តទោសក្នុងពន្ធនាគាររយៈពេល ១១ឆ្នាំដូចការ សម្រេចរបស់តុលាការថ្នាក់ក្រោមដែរ។ យ៉ាងណា សមត្ថកិច្ចពន្ធនាគារមិនបាន ដឹកលោក វឿងសំណាងទៅតុលាការ ដើម្បីឲ្យលោកបានស្ដាប់ការប្រកាសសាលក្រមឡើយ។
សាលាឧទ្ធរណ៍សម្រេចបន្តឱ្យសកម្មជន៣រូបជាប់ពន្ធនាគារករណីបញ្ចេញមតិបញ្ហាព្រំដែន
សាលាឧទ្ធរណ៍ភ្នំពេញចេញសាលដីកាតម្កល់សេចក្តីសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញឱ្យសកម្មជននយោបាយ និងសង្គម ៣រូប ជាប់ពន្ធនាគារម្នាក់ៗ១៨ខែ ក្នុងសំណុំរឿងចំនួន បី ដាច់ដោយឡែកពីគ្នា ពាក់ព័ន្ធនឹងបទល្មើស «ញុះញង់»។ មន្ត្រីសិទ្ធិមនុស្ស យល់ថា រដ្ឋាភិបាលគួរពិចារណាដោះលែងសកម្មជននយោបាយ និងសង្គម ព្រមទាំងអ្នកទោសមនសិការទាំងអស់ឲ្យមានសេរីភាពឡើងវិញ មុនការបោះឆ្នោតមកដល់។សមាជិកក្រុមការងារបណ្តោះអាសន្នរបស់គណបក្សកម្លាំងជាតិខេត្តកំពង់ស្ពឺ លោក ឌឹម គៀង និងអតីតអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ និងបច្ចុប្បន្នជាអ្នកគំាទ្រគណបក្សកម្លាំងជាតិវ័យ៤៩ ឆ្នាំ លោក ឃូ ហាំងមាង...
លោក ហ៊ុន ម៉ាណែត «គួរបង្ហាញកិច្ចព្រមព្រៀងអប់រំ និងការពង្រីកស្ដូបមិត្តភាពជាមួយវៀតណាម»
ការលើកឡើងនេះ បន្ទាប់ពីរដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត និងរដ្ឋាភិបាលវៀតណាម បានចុះហត្ថលេខាព្រមព្រៀងគ្នា លើកិច្ចព្រមព្រៀង ស្ដីពីកិច្ចសហប្រតិបត្តិការលើវិស័យអប់រំរយៈពេល ៥ ឆ្នាំ និងអនុស្សរណៈនៃការយោគយល់គ្នា ស្ដីពីការអភិរក្ស និងការផ្សព្វផ្សាយស្ដូប មិត្តភាពកម្ពុជា-វៀតណាម នៅលើទឹកដីកម្ពុជា។
រដ្ឋាភិបាល២៣តុលា ប្រកាសពិភាក្សាបញ្ហាព្រំដែនដោយផ្ទាល់ជាមួយ លោក ហ៊ុន ម៉ាណែត លើទឹកដីកម្ពុជា
ការលើកឡើងនេះក្រោយពីលោក ហ៊ុន ម៉ាណែត ខឹងសម្បារយ៉ាងខ្លាំងលើលោក អ៊ុំ សំអាន ដែលចោទលោក ថាបាន កាត់ទឹកដីឱ្យថៃនៅចន្លោះបង្គោលព្រំដែនលេខ៥២ ដល់៥៩ ខណៈដែលថៃកំពុងតែធ្វើរបងបេតុងតាមបណ្ដោយព្រំដែនដោយឯកតោភាគី។
អ្នកឃ្លាំមើលចោទសួរពីតម្លាភាពហិរញ្ញវត្ថុ ក្រោយលោក ហ៊ុន សែន អះអាងថា មិនខ្វះថវិកា
ការលើកឡើងនេះ គឺបន្ទាប់ពីប្រធានព្រឹទ្ធសភាលោក ហ៊ុន សែន អះអាងថា រដ្ឋមិនខ្វះលុយសម្រាប់ចំណាយ និងមានសាច់ប្រាក់ក្នុងរតនាគារមិនតិចជាង២.៥០០ លានដុល្លារនោះទេ។
លោក ហ៊ុន ម៉ាណែត ចោទអ្នកនៅក្រៅប្រទេសថា ញុះញង់ជនភៀសសឹកឱ្យស្អប់រដ្ឋាភិបាល
ប៉ុន្តែមន្ត្រីបក្សប្រឆាំងចាត់ទុកការអះអាងរបស់ លោក ហ៊ុន សែន ថា ជាសារប្រជាភិថុតិ ខណៈដែលលោកបានបិទសិទ្ធិបញ្ចេញមតិរបស់ពលរដ្ឋ ហើយថែមទាំងគំរាមកំហែង ចាប់អ្នករិះគន់ ដាក់ពន្ធនាគារ។
អ្នកឃ្លាំមើលព្រមានពីការពង្រីកឥទ្ធិពលវៀតណាមលើកម្ពុជា តាមរយៈការផ្ដល់ជំនួយសាងសង់អគារ
ការព្រមាននេះធ្វើឡើងក្រោយពីកម្ពុជា និងវៀតណាម បានចុះអនុស្សរណៈនៃការយោគយល់គ្នា ស្ដីពីការអនុវត្តគម្រោងសាងសង់សាលាមិត្តភាពកម្ពុជា-វៀតណាម លើទឹកដីកម្ពុជា។
ព្រីតថេនជំរុញឱ្យកម្ពុជាគោរពសេរីភាពពលរដ្ឋនិងនយោបាយមុនការបោះឆ្នោតមកដល់
មួយគឺកម្ពុជាដែលប្រកាសជាសាធារណៈអំពីការប្តេជ្ញាចិត្តចំពោះសិទ្ធិមនុស្ស និងនីតិរដ្ឋ ខណៈមួយទៀតត្រូវបានកំណត់ដោយការរឹតត្បិតលើសេរីភាពជាមូលដ្ឋាន និងការឃុំខ្លួនមនុស្សដោយសារពួកគេប្រើប្រាស់សិទ្ធិរបស់ខ្លួន។
លោក ហ៊ុន ម៉ាណែត ណែនាំឱ្យពលរដ្ឋផ្ដល់តម្លៃខ្ពស់លើអតីតយុទ្ធជន តែរដ្ឋាភិបាលមិនសូវអើពើ
អ្នកឃ្លាំមើលចាត់ទុកការលើកឡើងរបស់ លោក ហ៊ុន ម៉ាណែត គឺគ្រាន់តែវោហារសាស្ត្រនយោបាយឱ្យតែរួចពីមាត់ ដើម្បីបិទបាំង ពីទោសកំហុស រឿងមិនយកចិត្តទុកដាក់លើវិស័យកងទ័ព ទើបច្បាំងចាញ់យោធាថៃ។


















