កម្មវិធីមហាសន្និបាតពិភពលោកលើកទី ១២ របស់សហព័ន្ធខ្មែរកម្ពុជាក្រោម រយៈពេល ២ ថ្ងៃ បានបិទបញ្ចប់ហើយ កាលពីថ្ងៃទី ១៩ កក្កដា ជាមួយនឹងការផ្លាស់ប្ដូរថ្នាក់ដឹកនាំថ្មី និងការដាក់ចេញនូវយុទ្ធសាស្ត្រមួយចំនួនក្នុងការទាមទារសិទ្ធិពលរដ្ឋខ្មែរក្រោម។
គ្រួសារសិស្សដែលបានស្លាប់ក្នុងហេតុការណ៍ក្រឡាប់ឡានធ្លាក់ចូលស្រះទឹកទាមទាររកយុត្តិធម៌
មកទល់ពេលនេះ ឪពុកម្តាយរបស់សិស្សសាលាប៊ែលធីដែលបានស្លាប់នោះ ពួកគាត់ទាមទាររកយុត្តិធម៌ និងបន្ទោសអ្នកបើកបរធ្វេសប្រហែស ព្រមទាំងរិះគន់សមត្ថកិច្ចពាក់ព័ន្ធថា យឺតយ៉ាវ និងខ្វះបច្ចេកទេសក្នុងការជួយសង្គ្រោះ ហើយថែមទាំងបញ្ឈប់ការរាវរកសិស្សដែលបាត់ខ្លួនក្នុងទឹកទៀតរហូតដល់ម្តាយជនរងគ្រោះសុំអង្វរ ទើបសមត្ថកិច្ច ចុះជួយរាវរកសិស្សក្នុងទឹកម្តងទៀត។






