តុលាការ​វៀតណាម​បន្ត​កាត់ទោស​ព្រះសង្ឃ និង​សកម្មជន​ខ្មែរក្រោម​ដែល​ឈឺ​ឆ្អាល​រឿង​សិទ្ធិមនុស្ស

0
ក្នុង​ថ្ងៃ​ជាមួយគ្នា អាជ្ញាធរ​វៀតណាម​នៅ​ខេត្ត​លង់​ហោរ​ដដែល​ក៏បាន​ចាប់ខ្លួន​សកម្មជន​ស្ត្រី​ខ្មែរក្រោម​មួយ​រូប​ក្រោយពី​សកម្មជន​រូប​នោះ​បាន​ផ្សាយ​ផ្ទាល់​នៅ​លើ​បណ្តាញ​សង្គម​បង្ហាញ​ពី​សកម្មភាព​របស់​អាជ្ញាធរ​វៀតណាម​ដែល​កំពុង​ចុះ​ឃ្លាំមើល និង​តាមដាន​រំខាន​ការរស់នៅ​របស់​អ្នកស្រី។

អ្នកតាមដាន​ថា វៀតណាម​ខ្លាច​ខ្មែរក្រោម​ប្រើប្រាស់​ទឹកដី​កម្ពុជា​សម្រាប់​សកម្មភាព​តស៊ូ​មតិ

0
លោក អ៊ុំ សំអាន ប្រាប់​ទូរទស្សន៍​អាស៊ីសេរី​ថា វៀតណាម​ព្រួយបារម្ភ​ខ្លាច​ពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម ដែល​តស៊ូ​មតិ​ជុំវិញ បញ្ហា​សិទ្ធិ​សេរីភាព សិទ្ធិ​សាសនា ឬក៏​សិទ្ធិ​ស្វ័យ​សម្រេច របស់​ខ្មែរក្រោម រត់​មក​កម្ពុជា ដូច្នេះហើយ​បានជា​វៀតណាម​ចង់ ឲ្យ​កម្ពុជា​សហការ​ដើម្បី​ចាប់​បញ្ជូន​ពួកគេ​ទៅ​វៀតណាម។

តុលាការវៀតណាម កាត់ទោសសកម្មជនខ្មែរក្រោម ចំពេលលោក ហ៊ុន ម៉ានី បំពេញទស្សនកិច្ចនៅវៀតណាម

0
https://youtu.be/AfKFFAImpjsតុលាការវៀតណាម កាត់ទោសសកម្មជនខ្មែរក្រោម ឱ្យជាប់ពន្ធនាគារ ៣ ឆ្នាំ ៦ ខែ ដោយសារតែសកម្មជនខ្មែរក្រោមរូបនេះ ប្រើសិទ្ធិសេរីភាពបញ្ចេញមតិ ដោយអហិង្សា ដើម្បីការពារសិទ្ធិសេរីភាពពលរដ្ឋខ្មែរក្រោម។ ការកាត់ទោសនេះ កើតឡើងស្របពេលឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ លោក ហ៊ុន ម៉ានី កំពុងបំពេញទស្សនកិច្ចរឹតចំណងមិត្តភាពយុវជន ដែលគាំទ្រគណបក្សប្រជាជាកម្ពុជា ជាមួយយុវជនបក្សកុម្មុនីយស្តវៀតណាម។

វត្ត​នៅ​កម្ពុជា​ក្រោម​បង្កើត​កម្មវិធី​ប្រឡង​សម្រស់​នារី​ខ្មែរ​ដើម្បី​លើក​កំពស់​តម្លៃ​ស្ត្រី​ខ្មែរក្រោម

0
ព្រះសង្ឃ​អះអាង​ថា កម្មវិធី​ប្រឡង​នេះ មិន​ត្រឹមតែ​ជួយ​ផ្សព្វផ្សាយ និង​លើក​កំពស់​តម្លៃ​វប្បធម៌​ខ្មែរ​នោះ​ទេ ថែមទាំង​ចូលរួម​ចំណែក​លើក​កំពស់​តម្លៃ​របស់​ស្ត្រី​ខ្មែរក្រោម​ដែល​គេ​មិនសូវ​គិតគូរ​ដល់​ទៀត​ផង។

អាជ្ញាធរ​វៀតណាម​ចាប់ខ្លួន​សកម្មជន​ខ្មែរក្រោម​ម្នាក់ទៀត​ដាក់​ពន្ធនាគារ​ក្រោយ​ចែករំលែក​ព័ត៌មាន​រំលោភសិទ្ធិ​ខ្មែរក្រោម

0
អាជ្ញាធរ​ចោទប្រកាន់​លោក​ពី​បទ​កេង​ចំណេញ​សេរីភាព​ប្រជាធិបតេយ្យ​តាម​មាត្រា ៣៣១ នៃ​ក្រមព្រហ្មទណ្ឌ​ឆ្នាំ ២០១៥ របស់​វៀតណាម។

រដ្ឋាភិបាលវៀតណាមចាប់ឃុំខ្លួនស្រ្តីខ្មែរក្រោមអាយុ៧២ឆ្នាំដោយសារការតស៊ូមតិទាមទារសិទ្ធិជនជាតិ

0
https://youtu.be/Ob-OrDgANg8សហព័ន្ធខ្មែរកម្ពុជាក្រោម ថ្កោលទោសអាជ្ញាធរវៀតណាម ដែលបានចាប់ឃុំខ្លួនស្ត្រីខ្មែរក្រោមអាយុ ៧២ឆ្នាំ គឺលោកស្រី ចៅ ធីទៀង ដាក់ពន្ធនាគារនៅក្រុងព្រែកឫស្សី ដោយគ្មានដីការបស់តុលាការ។ ក្នុងពេលចាប់ខ្លួន កាលពីថ្ងៃទី១៩ មិថុនា អាជ្ញាធរមិនបានបង្ហាញមូលហេតុ ឬបទចោទណាមួយឡើយ ប៉ុន្តែកន្លងទៅ លោកស្រី ចៅ ធីទៀង គឺជាពលរដ្ឋខ្មែរក្រោម ដែលតែងចូលរួមយ៉ាងសកម្មក្នុងការតស៊ូមតិទាមទារសិទ្ធិជនជាតិដើមនៅកម្ពុជាក្រោម។

បទសម្ភាសអំពីលទ្ធផលនៃមហាសន្និបាតពិភពលោករបស់សហព័ន្ធខ្មែរកម្ពុជាក្រោម

0
https://youtu.be/FSSoayiA0v0កម្មវិធីមហាសន្និបាតពិភពលោកលើកទី ១២ របស់សហព័ន្ធខ្មែរកម្ពុជាក្រោម រយៈពេល ២ ថ្ងៃ បានបិទបញ្ចប់ហើយ កាលពីថ្ងៃទី ១៩ កក្កដា ជាមួយនឹងការផ្លាស់ប្ដូរថ្នាក់ដឹកនាំថ្មី និងការដាក់ចេញនូវយុទ្ធសាស្ត្រមួយចំនួនក្នុងការទាមទារសិទ្ធិពលរដ្ឋខ្មែរក្រោម។

ខ្មែរក្រោមជំរុញឱ្យកម្ពុជានិងវៀតណាម ពង្រឹងការការពារសិទ្ធិស្ត្រីខ្មែរក្រោម

0
https://youtu.be/mAbyuquvO3Uអង្គការសង្គមស៊ីវិលខ្មែរកម្ពុជាក្រោម ចំនួន ០៩ ស្ថាប័ន បានអំពាវនាវទៅរដ្ឋាភិបាលកម្ពុជា និងវៀតណាម ឱ្យយកចិត្តទុកដាក់លើកកម្ពស់សិទ្ធិរបស់ស្ត្រីខ្មែរក្រោម ឱ្យបានពេញលេញ។ ការអំពាវនាវនេះ ធ្វើឡើងក្នុងពេលប្រារព្ធទិវានារីអន្តរជាតិ០៨ មីនា នៅទីស្នាក់ការសមាគមខ្មែរកម្ពុជាក្រោម ដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឍន៍ ស្ថិតនៅភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ និងមានអ្នកចូលរួមប្រមាណ ៧០នាក់។

ស្ថាប័ន​អាមេរិក​ទាមទារ​ឱ្យ​​វៀតណាម​ស៊ើបអង្កេត​ករណី​របួស​នៅ​លើ​ផ្ទៃមុខ​របស់​សកម្មជន​ខ្មែរក្រោម​លោក ថាច់ ង៉ា

0
ក្នុង​ពេល​ជាមួយគ្នា អ្នករាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​អ្នកការពារ​សិទ្ធិមនុស្ស ក៏បាន​ចេញមុខ​ទាមទារ​ឱ្យ​រដ្ឋាភិបាល​នៃ​បក្ស​កុម្មុយនិស្ត​វៀតណាម បញ្ឈប់​រាល់​ការ​ធ្វើទុក្ខបុកម្នេញ​ទៅលើ​អ្នកការពារ​សិទ្ធិមនុស្ស​ខ្មែរក្រោម​ដែល​ជា​ជនជាតិ​ដើម​ម្ចាស់​ស្រុក។

តុលាការ​វៀតណាម​កាត់​ទោស​សកម្មជន ស្ត្រី​ខ្មែរក្រោម​ម្នាក់​ឲ្យ​ជាប់ពន្ធនាគារ​ជាង ៣​ឆ្នាំ​

0
សកម្មជន​ខ្មែរក្រោម​ម្នាក់ទៀត ត្រូវបាន​តុលាការ​វៀតណាម កាត់ទោស​ឲ្យ ជាប់ពន្ធនាគារ ជាង ៣​ឆ្នាំ ពាក់ព័ន្ធ​នឹង​ការប្រើ​បណ្តាញ​សង្គម ដើម្បី​ផ្សព្វផ្សាយ​អំពី បញ្ហា​សិទ្ធិមនុស្ស និង​សិទ្ធិ​ជនជាតិដើម​ខ្មែរក្រោម ព្រមទាំង​បង្ហាញ​អត្តសញ្ញាណ ខ្មែរក្រោម​។​

មេដឹកនាំ​ថៃ​និយាយ​ពី​ការចរចា​សន្តិភាព​ជាមួយ​កម្ពុជា​ក្នុង​វេទិកា UN តែ​យោធា​​បន្ត​ឈ្លានពាន

0
អ្នកឃ្លាំមើល​ថា កា​លើកឡើង​របស់​មេដឹកនាំ​ថៃ មាន​ភាពផ្ទុយ​ស្រឡះ​ពី​ទង្វើ ព្រោះ​ភាគី​ថៃ​បាន​រំលោភ​លើ​កិច្ចព្រមព្រៀង​បទ​ឈប់​បាញ់​ចំនួន ២​លើក និង​កំពុង​បន្តធ្វើ​សកម្មភាព​កែប្រែ​ភូមិសាស្ត្រ​ក្នុង​ទឹកដី​កម្ពុជា​នៅ​តាម​ព្រំដែន​យ៉ាងសកម្ម។