អាជ្ញាធរ​មូលដ្ឋាន​និង​តំណាង​ពលរដ្ឋ​រងគ្រោះ​ដីធ្លី​នៅ​ខេត្តក្រចេះ ចូល​ឆ្លើយ​បំភ្លឺ​តាម​ការ​កោះហៅ​របស់​តុលាការ

0
អាជ្ញាធរ​មូលដ្ឋាន និង​តំណាង​ពលរដ្ឋ​រងគ្រោះ​ដីធ្លី នៅ​ស្រុក​សំបូរ ខេត្តក្រចេះ នាំគ្នា​ចូល​ឆ្លើយ​បំភ្លឺ​តាម​ការ​កោះហៅ​របស់​តុលាការ ក្រោយ​អាជ្ញាធរ​បាន​ចាប់​តំណាង​របស់​ពួកគាត់​ម្នាក់​ដាក់​ពន្ធនាគារ ដោយ​ចោទ​ពី​បទ​កាប់​រុករាន​ទន្ទ្រាន​ដី​ព្រៃ​ខុសច្បាប់​។ ពលរដ្ឋ​រងគ្រោះ​អះអាង​ថា ពួកគាត់​ស្វែងរក​កិច្ច​អន្តរាគមន៍​ពី​ប្រមុខ​រដ្ឋាភិបាល​នឹង​នាំគ្នា​ឡើង​ទៅ​រាជធានី​ភ្នំពេញ​ម្ដងទៀត។

ពលរដ្ឋ​ខេត្តក្រចេះ​អះអាង​ថា ក្រុមហ៊ុន​វៀតណាម​គំរាម​ចាប់​តំណាង​របស់​ពួកគាត់​៥​នាក់​ទៀត​ដាក់​ពន្ធនាគារ

0
ពលរដ្ឋ​ដែល​មាន​ទំនាស់​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​វៀតណាម នៅ​ខេត្តក្រចេះ អះអាង​ថា ក្រុមហ៊ុន​វៀតណាម​បាន​គំរាមកំហែង ដោយ​បញ្ជា​ឲ្យ​អាជ្ញាធរ​ចាប់​តំណាង​របស់​ពួកគាត់​ចំនួន​៥​នាក់​ទៀត​ដាក់​ពន្ធនាគារ ដោយសារតែ​តំណាង​ទាំងនោះ តែងតែ​ដឹកនាំ​ពលរដ្ឋ​ចេញ​តវ៉ា​ពាក់ព័ន្ធ​បញ្ហា​ដីធ្លី​។ មន្ត្រី​សង្គម​ស៊ីវិល ចាត់ទុក​ការ​គំរាមកំហែង​នេះ ជា​ទង្វើ​ខុសច្បាប់។

ពលរដ្ឋ​រងគ្រោះ​ដីធ្លី​នៅ​ក្រចេះ​គ្រោង​​តវ៉ា​នៅ​ភ្នំពេញ បើ​តុលាការ​មិន​ព្រម​ដោះលែង លោក ភេន ឡៃ

0
ពលរដ្ឋ​រងគ្រោះ​ដីធ្លី​នៅ​ខេត្តក្រចេះ គ្រោង​ឡើង​ទៅ​ភ្នំពេញ ដើម្បី​តវ៉ា​ប្រសិនបើ​តុលាការ​មិន​ព្រម​ដោះលែង​តំណាង​របស់​ពួកគាត់ គឺ​លោក ភេន ឡៃ ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន​ទេ​នោះ​។ ការ​ព្រមាន​នេះ គឺ​ក្រោយ​ពី​លោក ភេន ឡៃ ត្រូវ​បាន​តុលាការ​ខេត្តក្រចេះ​សម្រេច​ឃុំខ្លួន​បណ្ដោះអាសន្ន ក្រោម​បទ​ចោទ​កាប់​រុករាន​ទន្ទ្រាន​ដី​ព្រៃ​ដោយ​ខុសច្បាប់។

មន្ត្រី​បរិស្ថាន​ចាប់ខ្លួន​ពលរដ្ឋ​ម្នាក់​មាន​ទំនាស់​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​វៀតណាម​នៅ​ខេត្តក្រចេះ

0
ពលរដ្ឋ​អះអាង​ថា តំណាង​របស់​ពួកគាត់​មិន​បាន​ប្រព្រឹត្ត​ដូច​ការចោទប្រកាន់​របស់​មន្ត្រី​បរិស្ថាន​ខេត្តក្រចេះ​នោះ​ទេ ដោយ​ចាត់ទុក​ការ​ចាប់ខ្លួន​តំណាង​របស់​ពួកគាត់ គឺជា​ការ​សង​សឹក និង​គំរាមកំហែង​ដល់​ពលរដ្ឋ​ដទៃទៀត មិន​ឲ្យ​ចេញ​តវ៉ា​ពាក់ព័ន្ធ​នឹង​បញ្ហា​ដីធ្លី។

ពលរដ្ឋ​កំពង់ធំ​ចោទ​មន្ត្រី​បរិស្ថាន​ថា បាន​លួច​ព័ទ្ធ​យក​ដី​ពលរដ្ឋ​ជាង​១០០​គ្រួសារ​លក់​ឲ្យ​ក្រុម​ឈ្មួញ​មាន​លុយ និង​មាន​អំណាច

0
ពលរដ្ឋ​រស់នៅ​ខេត្ត​កំពង់ធំ ចោទ​មន្ត្រី​បរិស្ថាន​ថា បាន​លួច​ព័ទ្ធ​យក​ដី​ពលរដ្ឋ​នៅ​ស្រុក​សន្ទុក ខេត្ត​កំពង់ធំ ជាង​១០០​គ្រួសារ ដែល​មាន​ផ្ទៃដី​ជាង ៥០០​ហិកតារ​លក់​ឲ្យ​ក្រុម​ឈ្មួញ​មាន​លុយ និង​មានអំណាច​។ ពួកគាត់​ថា ករណីនេះ​មិន​មាន​អាជ្ញាធរ​ពាក់ព័ន្ធ​ស្វែងរក​ដំណោះស្រាយ​ជូន​ពលរដ្ឋ​ឡើយ​។ មន្ត្រី​សង្គម​ស៊ីវិល យល់​ឃើញ​ថា អាជ្ញាធរ​ខេត្ត​គួរ​ចុះ​សិក្សា​ឲ្យ​ច្បាស់លាស់ និង​រក​ដំណោះស្រាយ​ឲ្យ​បាន​ឆាប់។

ពលរដ្ឋ​ខេត្ត​កណ្តាល ចេញ​តវ៉ា​រក​យុត្តិធម៌​រឿង​រដ្ឋាភិបាល​ជួល​ដី​ឲ្យ​ឧកញ៉ា ឃុន សៀ

0
ការ​ទាមទារ​នេះ គឺ​ដោយសារ​ពួកគាត់ ព្រួយបារម្ភ​ពី​ការ​បាត់បង់​ដីធ្លី បន្ទាប់ពី​រដ្ឋាភិបាល បាន​ជួល​ដី​តំបន់​កោះ​នេះ​ឲ្យ​ក្រុមហ៊ុន​របស់​ឧកញ៉ា ឃុន សៀ។

លោក ហ៊ុន ម៉ាណែត ​ស្នើ​ឱ្យ​​​បញ្ញវន្ត​​​​សរសេរ​សៀវភៅ​ប្រវត្តិ​សាស្ត្រ​​ខ្មែរ​ឱ្យ​បាន​​ច្រើន

0
អ្នក​​ឃ្លាំ​មើល​​​សាទរ​ចំពោះ​ការ​លើក​​ឡើង​របស់​​លោក ហ៊ុន ម៉ាណែត ប៉ុន្តែ​ពួក​គាត់​​ស្នើ​​ឱ្យ​​​​​​​​​​​​​រដ្ឋាភិបាល​​​​​​​គួរ​តែ​​បើក​សេរីភាព​បញ្ចេញ​មតិ និង​សេរីភាព​តែង​និពន្ធ ព្រម​ទាំង​បញ្ឈប់​ទម្លាប់​ប្រើ​មន្ត្រី​អែបអប ​​​​ឱ្យ​​សរសេរ​សៀវភៅ និង​ខ្សែ​​ភាព​យន្ត​លើក​សរសើរ​​​​​​​ខុស​ពី​ការ​ពិត​​​​​អំពី​គុណ​សម្បត្តិ​របស់​​​​​​​​​​រដ្ឋាភិបាល​​គ្រួសារ​ហ៊ុន​​​ និង​​​​​កែខៃ​បំភ្លៃ​ប្រវត្តិ​សាស្ត្រ​ ​ហួសហេតុ​ពេក​​​​​​​ដើម្បី​​​តែ​​ផល​​​​ប្រយោជន៍​​​នយោបាយ។