ទាហានខ្មែរអះអាងថា យោធាថៃបានពង្រីកសកម្មភាពរាយបន្លាលួសជាច្រើនទីតាំង នៅតំបន់ព្រំដែនខេត្តព្រះវិហារ ដើម្បីដណ្ដើមកាន់កាប់ទីតាំងយុទ្ធសាស្ត្រនៅលើខ្នងភ្នំដងរែក និងទីតាំងដើរល្បាតរបស់ទាហានខ្មែរ។ ទោះជាយ៉ាងណា សកម្មភាពឈ្លានពានរបស់យោធាថៃនេះ ត្រូវបានកងកម្លាំងរបស់កម្ពុជារារាំង និងសម្របសម្រួលឱ្យយោធាថៃដកថយទៅកាន់ទីតាំងឈរជើងដើមរបស់ពួកគេវិញ ខណៈតំបន់មួយចំនួនត្រូវយោធាថៃចូលកាន់កាប់បានទាំងស្រុង។
គ្រួសារសិស្សដែលបានស្លាប់ក្នុងហេតុការណ៍ក្រឡាប់ឡានធ្លាក់ចូលស្រះទឹកទាមទាររកយុត្តិធម៌
មកទល់ពេលនេះ ឪពុកម្តាយរបស់សិស្សសាលាប៊ែលធីដែលបានស្លាប់នោះ ពួកគាត់ទាមទាររកយុត្តិធម៌ និងបន្ទោសអ្នកបើកបរធ្វេសប្រហែស ព្រមទាំងរិះគន់សមត្ថកិច្ចពាក់ព័ន្ធថា យឺតយ៉ាវ និងខ្វះបច្ចេកទេសក្នុងការជួយសង្គ្រោះ ហើយថែមទាំងបញ្ឈប់ការរាវរកសិស្សដែលបាត់ខ្លួនក្នុងទឹកទៀតរហូតដល់ម្តាយជនរងគ្រោះសុំអង្វរ ទើបសមត្ថកិច្ច ចុះជួយរាវរកសិស្សក្នុងទឹកម្តងទៀត។






