អ្នកឃ្លាំមើលព្រមានពីហានិភ័យបណ្ដាញឆបោកអនឡាញបន្ទាប់ពីកម្ពុជាឈរនៅលំដាប់លេខ២ក្នុងសន្ទស្សន៍ឧក្រិដ្ឋកម្មនៅអាស៊ាន
ការអះអាងនេះបន្ទាប់ពីទិន្នន័យរបស់បណ្ដាញមូលដ្ឋានទិន្នន័យកម្រិតពិភពលោកឈ្មោះ ណាំប៊ីអូ (Numbeo) បង្ហាញថា ប្រទេសកម្ពុជាឈរនៅលំដាប់លេខ២ក្នុងតំបន់អាស៊ាន ដែលមានសកម្មភាពឧក្រិដ្ឋកម្មច្រើន ខណៈប្រទេសភូមា ឈរនៅលំដាប់កំពូល។
កម្មកររោងចក្រមួយកន្លែងមានកម្មករជាង២ពាន់នាក់ តវ៉ាបិទផ្លូវជាតិលេខ៣ ទាមទារបើកប្រាក់ប្រចាំឆ្នាំ
នៅថ្ងៃទី២៦ ខែមករា កម្មកររោងចក្រ ត្រាយអាំហ្វិន ដ្រេហ្គន ស្ថិតនៅឃុំជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ និងស្រុកបាទី ខេត្តតាកែវ ប្រមាណជាង ២ពាន់នាក់ បានប្រមូលនាំគ្នាតវ៉ាបិទកំណាត់ផ្លូវជាតិលេខ៣ ដើម្បីទាមទារឱ្យម្ចាស់រោងចក្រ ទូទាត់ប្រាក់ប្រចាំឆ្នាំឲ្យពួកគាត់។
លោក ដុង លីឆេង ពីឧក្រិដ្ឋជននៅចិនក្លាយជាអ្នកជំនួញស្និទ្ធនឹងត្រកូល ហ៊ុន និងមានសញ្ជាតិខ្មែរ
មហាសេដ្ឋីខ្មែរដើមកំណើតចិន លោក ដុង លីឆេង (Dong Lecheng) គឺជាអ្នកជំនួញធំរកស៊ីលើវិស័យបនល្បែងកាស៊ីណូ និងមានកេរ្តិ៍ឈ្មោះអាស្រូវពាក់ព័ន្ធនឹងបទល្មើសឧក្រិដ្ឋកម្មមិនខុសពីឧក្រិដ្ឋជន ចេន ហ្ស៊ី (Chen Zhi) នោះ ទេ។
អាណាចក្រអាជីវកម្មគ្រួសារលោក ហ៊ុន សែន នៅតែជ្រៀតជ្រែកយ៉ាងជ្រៅក្នុងសេដ្ឋកិច្ចកម្ពុជា
នេះឆ្លុះបញ្ជាក់ថា ផលប្រយោជន៍របស់គ្រួសារហ៊ុន នៅតែមានឥទ្ធិពលយ៉ាងទូលំទូលាយ ឬចាក់ឫសយ៉ាងជ្រៅក្នុងវិស័យសំខាន់ៗនៃសេដ្ឋកិច្ចកម្ពុជា។
អតិថិជន ហួយវ័ន ផេ របស់លោក ហ៊ុន តូ អស់សង្ឃឹមទទួលបានលុយមកវិញ
អ្នកឃ្លាំមើលថា ជនរងគ្រោះមិនគួរនាំគ្នាសំងំមិនធ្វើអ្វីសោះនោះទេ និងគួរប្រមូលផ្ដុំគ្នាតវ៉ាដោយសន្តិវិធី ដើម្បីទាមទារឱ្យលោក ហ៊ុន តូ និងធនាគារជាតិចេញមុខទទួលខុសត្រូវតាមផ្លូវច្បាប់។
យុទ្ធនាការបង្ក្រាបឧក្រិដ្ឋកម្មឆបោកតាមអនឡាញនៅកម្ពុជាប្រៀបបីដូចជាការ «ចាប់ក្ដាមដាក់ចង្អេរ»
អ្នកតាមដានបញ្ហាឧក្រិដ្ឋកម្មលើកឡើងថា យុទ្ធនាការបង្ក្រាបអំពើឆបោកតាមអនឡាញរបស់រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ប្រៀបបីដូចជាការ «ចាប់ក្ដាមដាក់ចង្អេរ» ព្រោះអាជ្ញាធរមិនបានបង្ក្រាបឱ្យចំមេខ្លោងគោលដៅពិតប្រាកដ ដែលធ្វើឱ្យបណ្ដាញឧក្រិដ្ឋជនតែងតែជម្លៀសជនបរទេសពីទីតាំងមួយទៅទីតាំងមួយទៀត។
មេឃុំនៅកោះកុង និងបក្ខពួកត្រូវចាប់ខ្លួនពីបទស៊ីសំណូក និងធ្វើកន្លែងឆបោកតាមអនឡាញ
ក្នុងចំណោមបក្ខពួក ៣នាក់ ក៏មានជនជាតិចិនម្នាក់កំពុងរត់គេចខ្លួន ហើយសមត្ថកិច្ចមិនទាន់ចាប់បាននៅឡើយ។
សារព័ត៌មានអន្តរជាតិបន្តបង្ហាញទីតាំងមជ្ឈមណ្ឌលឆបោកអនឡាញនៅតំបន់អូរស្មាច់
អ្នកឃ្លាំមើលរិះគន់ថា ការបរាជ័យរបស់រដ្ឋាភិបាលត្រកូល ហ៊ុន ក្នុងការបង្ក្រាបឧក្រិដ្ឋកម្មឆបោកអនឡាញបានធ្វើឱ្យប្រជាជនខ្មែរទាំងមូលរងភាពអាម៉ាស់លើឆាកអន្តរជាតិ និងថែមទាំងបង្កើតឱកាសឱ្យភាគីថៃប្រើលេស ដើម្បីឈ្លានពានទឹកដីកម្ពុជា។
អ្នកឃ្លាំមើលថា ការត្រួតពិនិត្យផ្ទៃក្នុងមិនរឹងមាំធ្វើឲ្យមន្ត្រីចរាចរណ៍ខិលខូចឆ្លៀតឱកាសពុករលួយ
ការលើកឡើងនេះ ស្របពេលរដ្ឋាភិបាលដាក់ឱ្យដំណើរការឡើងវិញការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកនៅក្នុងរាជធានីភ្នំពេញនិងតាមបណ្តាខេត្តមួយចំនួនចាប់ពីថ្ងៃទី១ កញ្ញា តទៅ និងក្រោយពីមន្ត្រីនគរបាលចរាចរណ៍២រូប បានជំរិតទារប្រាក់៥០០ដុល្លារ ពីជនបរទេសកាលពីថ្ងៃទី៣០ ខែសីហា ដែលរងការរិះគន់យ៉ាងខ្លាំងពីពលរដ្ឋនៅលើបណ្តាញសង្គម។
យុវជនខ្មែររងគ្រោះព្រោះបណ្ដាញឧក្រិដ្ឋជនបង្រៀនឱ្យចេះឆបោកតាមអនឡាញ
អ្នកធ្លាប់ធ្វើការក្នុងវិស័យនេះអះអាងថា មុនចូលប្រឡូកប្រឡាក់ក្នុងការងារឆបោកតាមអនឡាញជាមួយបណ្ដាញឧក្រិដ្ឋជនចិន បុគ្គលិកខ្មែរទាំងអស់តែងតែត្រូវបានបណ្ដុះបណ្ដាលដោយបណ្ដាញឧក្រិដ្ឋជនឱ្យចេះប្រើល្បិចកលឆបោកលុយពីជនរងគ្រោះនៅជុំវិញពិភពលោក។



















