ក្រុមហ៊ុន ហួយវ័ន ផេ របស់​​លោក ហ៊ុន តូ ប្រកាស​ផ្អាក​សេវាកម្ម​មួយ​រយៈ ក្រោយ​អតិថិជន​សម្រុក​ដក​លុយ

0
ក្រុមហ៊ុន ហួយ​វ័ន ផេ (Huione Pay) ដែល​ជា​កម្មសិទ្ធិ​របស់​លោក ហ៊ុន តូ ដែល​ត្រូវជា​ក្មួយ​របស់​ប្រធាន​ព្រឹទ្ធសភា​លោក ហ៊ុន សែន និង​ជា​បងប្រុស​ជីដូនមួយ​របស់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បាន​ប្រកាស​បិទ​សេវាកម្ម​បណ្ដោះអាសន្ន រយៈពេល​ជាង ២​ខែ ក្រោយពី​អតិថិជន​សម្រុក​ដក​លុយ​ចេញ​ពី​ក្រុមហ៊ុន។

ក្រុមហ៊ុន​សាន់តាណា​បាន​រំលោភ​យក​ដី​ស្រែ​ចម្ការ​របស់​ពលរដ្ឋ​ជិត​៥​ពាន់​ហិកតារ​ក្នុង​ស្រុក​ចំនួន​២ នៅ​ខេត្ត​ព្រះវិហារ

0
ក្រុមហ៊ុន សាន់តាណា អាហ្គ្រោប្រូដាក់ (Santana Agro Products) របស់​អភិបាល​រង​ខេត្ត​ព្រះវិហារ លោក អ៊ុក គឹមសាន កំពុង​រំលោភ​យក​ដី​ស្រែ​ចម្ការ​របស់​ពលរដ្ឋ​ជិត​៥​ពាន់​ហិកតារ ក្នុង​ស្រុក​ចំនួន​២ នៅ​ខេត្ត​ព្រះវិហារ និង​កាប់​ប្រមូល​ឈើ​មាន​តម្លៃ​ក្នុង​តំបន់​ការពារ​ថែម​ទៀត។ សង្គម​ស៊ីវិល ជំរុញ​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ពន្លឿន​រក​ដំណោះស្រាយ​ជូន​ពលរដ្ឋ​ឲ្យ​បាន​ឆាប់។

តុលាការ​កំពូល​បន្ត​ឃុំ​សកម្មជន​កិច្ចព្រមព្រៀង​សន្តិភាព​ក្រុង​ប៉ារីស​ផ្ទុយ​ពី​ការ​ប្រកាស​រួបរួម​ជាតិ

0
តុលាការ​កំពូល​សម្រេច​បន្ត​ឃុំខ្លួន​សកម្មជន​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ក្នុង​ពន្ធនាគារ​ដដែល​។ គ្រួសារ និង​សង្គម​ស៊ីវិល​សោកស្ដាយ និង​រិះគន់​ចំពោះ​ការ​បន្ត​ឃុំខ្លួន​សកម្មជន​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​ទាំង​បី​នាក់​ជិត​២​ឆ្នាំ បើ​ទោះ​ជា​តុលាការ​ថ្នាក់ក្រោម​មិនទាន់​សម្រេចសេចក្ដី​ថា ពួកគេ​មាន​ទោស។

ក្រុមហ៊ុន ហួយវ័ន ផេ របស់លោក ហ៊ុន តូ ប្តូរ​ឈ្មោះ​មក អេច ផេ ក្រោយ​រង​ទណ្ឌកម្ម​ពី​អាមេរិក

0
ក្រុមហ៊ុន​ទូទាត់​សាច់ប្រាក់ «​ហួយ​វ័ន ផេ» (Huione Pay) របស់​ក្មួយប្រុស​ប្រធាន​ព្រឹទ្ធសភា​លោក ហ៊ុន សែន គឺ​លោក ហ៊ុន តូ បាន​ប្ដូរ​ឈ្មោះ​ក្រុមហ៊ុន​ដោយ​ស្ងាត់ៗ​ក្រោយ​រង​ទណ្ឌកម្ម​ពី​សហ​អាមេរិក និង​សម្ពន្ធមិត្ត។ ទន្ទឹម​គ្នា​នេះ អតិថិជន​ជាច្រើន​នាក់​កំពុង​ប្រឈម​នឹង​ការ​ដក​ប្រាក់​មិនបាន។

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​សោកស្តាយ​ករណី​គ្រោះថ្នាក់​រថយន្តក្រុង​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​១៣​នាក់

0
ឈ្មួញ​រក​រ៉ែ​មាស​នៅ​ឧទ្យានជាតិ​វីរៈជ័យ​បង្ហូរ​សារធាតុ​គីមី​ចូល​អូរ​ធម្មជាតិ ធ្វើ​ឲ្យ​ប៉ះពាល់​ពលរដ្ឋ​រាប់រយ​គ្រួសារ​ក្នុង​ខេត្តរតនគិរី

ពលករខ្មែរជាច្រើននាក់ប្រថុយប្រថានចូលប្រទេសថៃដោយខុសច្បាប់ដើម្បីរកការងារធ្វើ

0
ពលករ​ខ្មែរ​ជាច្រើន​នាក់ ប្រថុយ​ឆ្លងដែន​ខុសច្បាប់​ ​មក​ធ្វើការ​នៅ​ប្រទេស​ថៃ ខណៈ​ដែល​ស្ថានភាព នៅ​តាម​បន្ទាត់​ព្រំដែន កំពុងតែ​តានតឹង​នៅឡើយ។ ការ​ធ្វើ​ចំណាកស្រុក​មក​ធ្វើការ​នៅ​ប្រទេស​ថៃ​ជាថ្មី​នេះ ពួកគាត់​ថា ដោយសារតែ​នៅក្នុង​ស្រុក ពិបាក​រក​ការងារ​ធ្វើ​ឱ្យ​បាន​ទៀងទាត់ និង​ពុំ​សូវ​មាន​ប្រាក់​ចំណូល​សម្រាប់ផ្គត់ផ្គង់​គ្រួសារ។

អាជ្ញាធរ​កម្ពុជា​ចុះ​បង្ក្រាប​ឧក្រិដ្ឋកម្ម​ឆបោក​តាម​អនឡាញ​ជា​បន្តបន្ទាប់ ក្រោយ​មាន​ការ​រិះគន់​ថា ធ្វើ​ឱ្យ​តែ​ល្អមើល

0
អាជ្ញាធរ​កម្ពុជា​បាន​ចុះ​បង្ក្រាប​បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា (ONLINE SCAMS) ជា​បន្តបន្ទាប់ នៅ​តាម​ទីតាំង​ក្នុង​រាជធានី និង​ខេត្ត​មួយចំនួន ដោយ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ខ្មែរ និង​បរទេស​ជាច្រើន​នាក់។ ក៏ប៉ុន្តែ អ្នកឃ្លាំមើល​ថា ឧក្រិដ្ឋកម្ម​ឆបោក​តាម​អ៊ីនធឺណិត​នៅ​កម្ពុជា អាច​នឹង​ស្ងប់​តែមួយ​រយៈពេល​ប៉ុណ្ណោះ ក្រោយ​ពេល​ដែល​មានការ​ដាក់​សម្ពាធ​ពី​អន្តរជាតិ។

អ្នកឃ្លាំមើល​ថា ត្រកូល ហ៊ុន ពឹង​ផ្អែកលើ​ឧក្រិដ្ឋកម្ម​ឆបោក​អនឡាញ​​ពង្រឹង​អំណាច តែ​បំផ្លាញ​សេដ្ឋកិច្ចជាតិ​ទាំងមូល

0
ទន្ទឹម​គ្នា​នេះ អ្នកធ្វើការ​លើ​វិស័យ​នេះ​ទទួលស្គាល់​ថា ទោះ​ការ​ឆបោក​តាម​អនឡាញ​អាច​រក​ចំណូល​បាន​ខ្ពស់ ប៉ុន្តែ​វា​ជា​ប្រភេទ​ការងារ​ខុសច្បាប់ និង​មាន​ហានិភ័យ​ខ្ពស់។

ពលរដ្ឋ​ចាញ់​បោក​ក្រុមហ៊ុន​លោក ហ៊ី គឹមហុង ព្រមាន​មិន​ឈប់​តវ៉ា បើ​តុលាការ​មិន​ចាប់​ថ្នាក់ដឹកនាំ​ក្រុមហ៊ុន

0
ពលរដ្ឋ​រាប់​សិប​នាក់​ដែល​ចាញ់បោក​ប្រាក់​ក្រុមហ៊ុន​ពិភព​ដី​មាស​របស់​លោក ហ៊ី គឹមហុង បន្ត​តវ៉ា​បិទផ្លូវ​មុខ​សាលាដំបូង​រាជធានី​ភ្នំពេញ​ក្នុង​ខណ្ឌ​ជ្រោយចង្វា រាជធានី​ភ្នំពេញ នៅ​រសៀល​​ថ្ងៃទី​២៤ វិច្ឆិកា ២០២៥។

អតិថិជន​ធនាគារ​ព្រីនស៍​មួយចំនួន​មាន​វិបត្តិ​ផ្លូវចិត្ត ដោយសារ​រង​ការ​បង្ខំ​ឱ្យ​លក់​ផ្ទះ​តម្លៃថោក​សង​ធនាគារ

0
អតិថិជន​មួយចំនួន​ដែល​ខ្ចី​លុយ​ពី​ធនាគារ​ព្រីនស៍ (Princes)កំពុង​រង​សម្ពាធ​ខ្លាំង និង​មាន​បញ្ហា​ផ្លូវចិត្ត​ក្រោយ​ត្រូវ​មន្ត្រី​ធនាគារ​គំរាមកំហែង​ជា​បន្តបន្ទាប់ បង្ខំ​ឱ្យ​លក់​ផ្ទះសម្បែង​ក្នុង​តម្លៃ​ទាប ដើម្បី​សងបំណុល​ធនាគារ។ មន្ត្រី​សិទ្ធិមនុស្ស​លើកឡើង​ថា ធនាគារ​គ្មាន​សិទ្ធិ​គំរាមកំហែង ឬ​បង្ខិតបង្ខំ​ឱ្យ​កូនបំណុល​លក់​ទ្រព្យសម្បត្តិ​ឡាយឡុង​នោះ​ឡើយ។

មេដឹកនាំ​ថៃ​និយាយ​ពី​ការចរចា​សន្តិភាព​ជាមួយ​កម្ពុជា​ក្នុង​វេទិកា UN តែ​យោធា​​បន្ត​ឈ្លានពាន

0
អ្នកឃ្លាំមើល​ថា កា​លើកឡើង​របស់​មេដឹកនាំ​ថៃ មាន​ភាពផ្ទុយ​ស្រឡះ​ពី​ទង្វើ ព្រោះ​ភាគី​ថៃ​បាន​រំលោភ​លើ​កិច្ចព្រមព្រៀង​បទ​ឈប់​បាញ់​ចំនួន ២​លើក និង​កំពុង​បន្តធ្វើ​សកម្មភាព​កែប្រែ​ភូមិសាស្ត្រ​ក្នុង​ទឹកដី​កម្ពុជា​នៅ​តាម​ព្រំដែន​យ៉ាងសកម្ម។