ក្រុមហ៊ុន​វៀតណាម​នៅ​ខេត្តក្រចេះ បន្ត​ឈូស​ឆាយ​ដី​ព្រៃ​សហគមន៍​សំពុង​សាជាថ្មី

0
ក្រុមហ៊ុន​វៀតណាម​នៅ​ស្រុក​សំបូរ ខេត្តក្រចេះ បន្ត​លួច​ឈូស​ឆាយ​ព័ទ្ធ​យក​ដី​ព្រៃ​សហគមន៍​សំពុង​សាជាថ្មី ដោយ​មានការ​ជ្រោមជ្រែង​ពី​មន្ត្រី​បរិស្ថាន​ឈរជើង​ការពារ​តំបន់​នោះ​។ ពលរដ្ឋ​សង្ស័យ​ថា មន្ត្រី​បរិស្ថាន​បាន​លក់​ដី​ព្រៃ​សហគមន៍​មួយ​នេះ ទៅ​ឲ្យ​ក្រុមហ៊ុន​វៀតណាម។

ពលរដ្ឋ​នៅ​ខេត្ត​ព្រះវិហារ​ប្រឈម​គ្មាន​ដី​ធ្វើ​ស្រែ​ចម្ការ ក្រោយ​ក្រុមហ៊ុន​របស់​កូន​លោក ទ្រី ភាព រំលោភ​យក​

0
ពលរដ្ឋ​នៅ​ខេត្តព្រះវិហារ កំពុងតែ​ប្រឈម​មុខ​គ្មាន​ដី​ធ្វើស្រែ​ចម្ការ ដើម្បី​អាស្រ័យ​ផល​នូវ​រដូវវស្សា​នោះ​ទេ ក្រោយ​ក្រុមហ៊ុន​របស់​កូនលោក ទ្រី ភាព គឺ​លោក ទ្រី ដាលុច បង្ខំ និង​រំលោភ​យក​ដីធ្លី​របស់​ពួកគាត់​។

ពលរដ្ឋ​នៅ​រតនគិរី​ថា អាជ្ញាធរ​ប៉ុនប៉ង​ចាប់​តំណាង​ខ្លួន ក្រោយ​ហាម​គ្រឿងចក្រ​​កម្ទេច​ស្ពាន​ឈើ​ប្រើ​ប្រចាំថ្ងៃ

0
ពលរដ្ឋ​មាន​ទំនាស់​ដីធ្លី​នៅ​ខេត្តរតនគិរី​អះអាង​ថា មន្ត្រី​កងរាជអាវុធហត្ថ​ស្រុក​អណ្ដូង​មាស​ចំនួន​៣​នាក់ ប៉ុនប៉ង​ចាប់​តំណាង​របស់​ពួកគាត់ ក្រោយ​ពលរដ្ឋ​បាន​នាំគ្នា​ហាមឃាត់​គ្រឿងចក្រ​មិន​ឲ្យ​កម្ទេច​ស្ពានឈើ ដែល​ពលរដ្ឋ​ប្រើប្រាស់​ប្រចាំថ្ងៃ។

អាជ្ញាធរ​មូលដ្ឋាន​និង​តំណាង​ពលរដ្ឋ​រងគ្រោះ​ដីធ្លី​នៅ​ខេត្តក្រចេះ ចូល​ឆ្លើយ​បំភ្លឺ​តាម​ការ​កោះហៅ​របស់​តុលាការ

0
អាជ្ញាធរ​មូលដ្ឋាន និង​តំណាង​ពលរដ្ឋ​រងគ្រោះ​ដីធ្លី នៅ​ស្រុក​សំបូរ ខេត្តក្រចេះ នាំគ្នា​ចូល​ឆ្លើយ​បំភ្លឺ​តាម​ការ​កោះហៅ​របស់​តុលាការ ក្រោយ​អាជ្ញាធរ​បាន​ចាប់​តំណាង​របស់​ពួកគាត់​ម្នាក់​ដាក់​ពន្ធនាគារ ដោយ​ចោទ​ពី​បទ​កាប់​រុករាន​ទន្ទ្រាន​ដី​ព្រៃ​ខុសច្បាប់​។ ពលរដ្ឋ​រងគ្រោះ​អះអាង​ថា ពួកគាត់​ស្វែងរក​កិច្ច​អន្តរាគមន៍​ពី​ប្រមុខ​រដ្ឋាភិបាល​នឹង​នាំគ្នា​ឡើង​ទៅ​រាជធានី​ភ្នំពេញ​ម្ដងទៀត។

ពលរដ្ឋ​ខេត្តក្រចេះ​អះអាង​ថា ក្រុមហ៊ុន​វៀតណាម​គំរាម​ចាប់​តំណាង​របស់​ពួកគាត់​៥​នាក់​ទៀត​ដាក់​ពន្ធនាគារ

0
ពលរដ្ឋ​ដែល​មាន​ទំនាស់​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​វៀតណាម នៅ​ខេត្តក្រចេះ អះអាង​ថា ក្រុមហ៊ុន​វៀតណាម​បាន​គំរាមកំហែង ដោយ​បញ្ជា​ឲ្យ​អាជ្ញាធរ​ចាប់​តំណាង​របស់​ពួកគាត់​ចំនួន​៥​នាក់​ទៀត​ដាក់​ពន្ធនាគារ ដោយសារតែ​តំណាង​ទាំងនោះ តែងតែ​ដឹកនាំ​ពលរដ្ឋ​ចេញ​តវ៉ា​ពាក់ព័ន្ធ​បញ្ហា​ដីធ្លី​។ មន្ត្រី​សង្គម​ស៊ីវិល ចាត់ទុក​ការ​គំរាមកំហែង​នេះ ជា​ទង្វើ​ខុសច្បាប់។

ពលរដ្ឋ​រងគ្រោះ​ដីធ្លី​នៅ​ក្រចេះ​គ្រោង​​តវ៉ា​នៅ​ភ្នំពេញ បើ​តុលាការ​មិន​ព្រម​ដោះលែង លោក ភេន ឡៃ

0
ពលរដ្ឋ​រងគ្រោះ​ដីធ្លី​នៅ​ខេត្តក្រចេះ គ្រោង​ឡើង​ទៅ​ភ្នំពេញ ដើម្បី​តវ៉ា​ប្រសិនបើ​តុលាការ​មិន​ព្រម​ដោះលែង​តំណាង​របស់​ពួកគាត់ គឺ​លោក ភេន ឡៃ ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន​ទេ​នោះ​។ ការ​ព្រមាន​នេះ គឺ​ក្រោយ​ពី​លោក ភេន ឡៃ ត្រូវ​បាន​តុលាការ​ខេត្តក្រចេះ​សម្រេច​ឃុំខ្លួន​បណ្ដោះអាសន្ន ក្រោម​បទ​ចោទ​កាប់​រុករាន​ទន្ទ្រាន​ដី​ព្រៃ​ដោយ​ខុសច្បាប់។

មន្ត្រី​បរិស្ថាន​ចាប់ខ្លួន​ពលរដ្ឋ​ម្នាក់​មាន​ទំនាស់​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​វៀតណាម​នៅ​ខេត្តក្រចេះ

0
ពលរដ្ឋ​អះអាង​ថា តំណាង​របស់​ពួកគាត់​មិន​បាន​ប្រព្រឹត្ត​ដូច​ការចោទប្រកាន់​របស់​មន្ត្រី​បរិស្ថាន​ខេត្តក្រចេះ​នោះ​ទេ ដោយ​ចាត់ទុក​ការ​ចាប់ខ្លួន​តំណាង​របស់​ពួកគាត់ គឺជា​ការ​សង​សឹក និង​គំរាមកំហែង​ដល់​ពលរដ្ឋ​ដទៃទៀត មិន​ឲ្យ​ចេញ​តវ៉ា​ពាក់ព័ន្ធ​នឹង​បញ្ហា​ដីធ្លី។

ពលរដ្ឋ​កំពង់ធំ​ចោទ​មន្ត្រី​បរិស្ថាន​ថា បាន​លួច​ព័ទ្ធ​យក​ដី​ពលរដ្ឋ​ជាង​១០០​គ្រួសារ​លក់​ឲ្យ​ក្រុម​ឈ្មួញ​មាន​លុយ និង​មាន​អំណាច

0
ពលរដ្ឋ​រស់នៅ​ខេត្ត​កំពង់ធំ ចោទ​មន្ត្រី​បរិស្ថាន​ថា បាន​លួច​ព័ទ្ធ​យក​ដី​ពលរដ្ឋ​នៅ​ស្រុក​សន្ទុក ខេត្ត​កំពង់ធំ ជាង​១០០​គ្រួសារ ដែល​មាន​ផ្ទៃដី​ជាង ៥០០​ហិកតារ​លក់​ឲ្យ​ក្រុម​ឈ្មួញ​មាន​លុយ និង​មានអំណាច​។ ពួកគាត់​ថា ករណីនេះ​មិន​មាន​អាជ្ញាធរ​ពាក់ព័ន្ធ​ស្វែងរក​ដំណោះស្រាយ​ជូន​ពលរដ្ឋ​ឡើយ​។ មន្ត្រី​សង្គម​ស៊ីវិល យល់​ឃើញ​ថា អាជ្ញាធរ​ខេត្ត​គួរ​ចុះ​សិក្សា​ឲ្យ​ច្បាស់លាស់ និង​រក​ដំណោះស្រាយ​ឲ្យ​បាន​ឆាប់។

ពលរដ្ឋ​ខេត្ត​កណ្តាល ចេញ​តវ៉ា​រក​យុត្តិធម៌​រឿង​រដ្ឋាភិបាល​ជួល​ដី​ឲ្យ​ឧកញ៉ា ឃុន សៀ

0
ការ​ទាមទារ​នេះ គឺ​ដោយសារ​ពួកគាត់ ព្រួយបារម្ភ​ពី​ការ​បាត់បង់​ដីធ្លី បន្ទាប់ពី​រដ្ឋាភិបាល បាន​ជួល​ដី​តំបន់​កោះ​នេះ​ឲ្យ​ក្រុមហ៊ុន​របស់​ឧកញ៉ា ឃុន សៀ។

កងទ័ព​ខ្លះ​ដាក់​លក់​ផ្ទះ​ដើម្បី​ព្យាបាល​ជំងឺ​ក្រោយ​ពី​រង​ផល​ប៉ះពាល់​ផ្សែង​ពុល​អំឡុង​ពេល​សង្គ្រាម​ជាមួយ​ថៃ

0
ពួកគាត់​ថា ការ​លក់​ផ្ទះ ព្រោះតែ ជីវភាព​ខ្វះខាត​ខ្លាំង គ្មាន​ថវិកា​ចំណាយ​ថ្លៃ​ព្យាបាល ជំងឺ​ការ​ធ្វើដំណើរ និង​ការ​ហូបចុក​ជាដើម ខណៈ​ជំនួយ​ពី​រដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត ក៏​គ្មាន។