បក្សប្រឆាំងថា កម្ពុជាមិនអាចបើកព្រំដែនវិញទេ ព្រោះការឈ្លានពានរបស់ថៃពុំទាន់ដោះស្រាយចប់
ចំណែករដ្ឋាភិបាលជប៉ុន គួរដាក់គំនាបឲ្យរដ្ឋាភិបាលថៃគោរពច្បាប់អន្តរជាតិ និងប្រគល់ដែនអធិបតេយ្យរបស់កម្ពុជាដែលភាគីថៃឈ្លានពានមកឲ្យកម្ពុជាវិញ ប្រសើរជាងការស្នើជាថ្មីឲ្យកម្ពុជា និងថៃបើកច្រកព្រំដែនឡើងវិញ ដើម្បីសម្រួលដល់ពាណិជ្ជកម្មរបស់វិនិយោគិនជប៉ុន។
សង្គមស៊ីវិលរិះគន់ក្រសួងការងារថា មិនបានផ្តល់ការងារគ្រប់គ្រាន់ដល់ពលករទើបមកពីថៃ
មន្ត្រីអង្គការសង្គមស៊ីវិល ដែលធ្វើការលើវិស័យការងារ និងសិទ្ធិមនុស្ស ស្នើឲ្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបញ្ឈប់ការភូតកុហកទាក់ទងទៅនឹងការផ្តល់ការងាររ៉ាប់ម៉ឺនកន្លែងទៅដល់អតីតពលករដែលវិលត្រឡប់មកពីប្រទេសថៃ។
អតិថិជនធនាគារព្រីនស៍មួយចំនួនមានវិបត្តិផ្លូវចិត្ត ដោយសាររងការបង្ខំឱ្យលក់ផ្ទះតម្លៃថោកសងធនាគារ
អតិថិជនមួយចំនួនដែលខ្ចីលុយពីធនាគារព្រីនស៍ (Princes)កំពុងរងសម្ពាធខ្លាំង និងមានបញ្ហាផ្លូវចិត្តក្រោយត្រូវមន្ត្រីធនាគារគំរាមកំហែងជាបន្តបន្ទាប់ បង្ខំឱ្យលក់ផ្ទះសម្បែងក្នុងតម្លៃទាប ដើម្បីសងបំណុលធនាគារ។ មន្ត្រីសិទ្ធិមនុស្សលើកឡើងថា ធនាគារគ្មានសិទ្ធិគំរាមកំហែង ឬបង្ខិតបង្ខំឱ្យកូនបំណុលលក់ទ្រព្យសម្បត្តិឡាយឡុងនោះឡើយ។
អាជ្ញាធរថៃចាប់ខ្លួនពលករខ្មែរឆ្លងដែនខុសច្បាប់ជាបន្តបន្ទាប់ ក្រោយភាគីទាំង២មានជម្លោះព្រំដែន
អាជ្ញាធរថៃបានចាប់ខ្លួនពលករខ្មែរជាបន្តបន្ទាប់ ដោយអះអាងថា ពួកគេបានឆ្លងដែនខុសច្បាប់ចូលទឹកដីថៃ។ ចំណែកពលករអះអាងថា មូលហេតុដែលពួកគាត់បានឆ្លងដែនខុសច្បាប់ទាំងប្រថុយទៅប្រទេសថៃបែបនេះ គឺដោយសារនៅក្នុងស្រុកគ្មានការងារធ្វើ និងត្រូវថៅកែបោកប្រាស់ ដែលធ្វើឱ្យពួកគាត់ជួបបញ្ហាខ្វះខាត រហូតស្ទើរតែដាច់បាយម្ដងម្កាល។
សង្គមស៊ីវិលជំរុញឲ្យរដ្ឋាភិបាលចាត់វិធានការច្បាប់លើក្រុមហ៊ុនដែលមិនដោះស្រាយជូនអតិថិជនតាមកិច្ចសន្យា
មន្ត្រីសិទ្ធិមនុស្ស និងអ្នកឃ្លាំមើលជំរុញឲ្យរដ្ឋាភិបាលចាត់វិធានការច្បាប់លើក្រុមហ៊ុនឧកញ៉ា ដែលមិនសាងសង់ផ្ទះ និងដោះស្រាយបញ្ហាជូនអតិថិជន ដោយគ្មានការយោគយល់ ដើម្បីកុំឲ្យពលរដ្ឋបន្តរងគ្រោះ។ ការលើកឡើងនេះបន្ទាប់ពីនាយទាហានកម្ពុជាម្នាក់បានទាមទារឲ្យឧកញ៉ា ឡេង ណាវ៉ាត្រា ពន្លឿន ដំណោះស្រាយសង់ផ្ទះឲ្យគាត់តាមកិច្ចសន្យាទិញ-លក់។
«កម្ពុជាបាត់ឱកាសពង្រីកសេដ្ឋកិច្ចពីក្រុមហ៊ុនធំៗតៃវ៉ាន់ដោយសារគោលនយោបាយចិនតែមួយ»
អ្នកតាមដានបញ្ហានយោបាយយល់ថា ការលម្អៀងផ្នែកនយោបាយការទូតទៅរកប្រទេសចិនតែម្ខាង មិនត្រឹមតែបង្កហានិភ័យដល់ឯករាជ្យផ្នែកនយោបាយប៉ុណ្ណោះទេថែមទាំងធ្វើឱ្យកម្ពុជាងាយធ្លាក់ចូលក្នុងអន្ទាក់ភូមិសាស្ត្រនយោបាយ និងពិបាកដកខ្លួនចេញពីឥទ្ធិពលចិនកាន់តែខ្លាំង។
សង្គមស៊ីវិលជំរុញឲ្យរដ្ឋាភិបាលដោះស្រាយបំណុលកងទ័ពជួរមុខ និងពលរដ្ឋភៀសសឹកឲ្យមានប្រសិទ្ធភាព
ការទទូចនេះ ក្រោយពីពួកគេសង្កេតឃើញថា ធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ នៅតាមតំបន់មួយចំនួន មិនស្ដាប់តាមការណែនាំរបស់ ធនាគារជាតិនៃកម្ពុជាឡើយ ខណៈគ្រួសារទាហានជួរមុខ និងពលរដ្ឋរងគ្រោះបន្តរងការគំរាមឱ្យបង់ប្រាក់ជំពាក់ធនាគារ។
សង្គមស៊ីវិលទទូចឱ្យរដ្ឋាភិបាលផ្ដល់ការងារមានស្ថិរភាព និងមានប្រាក់ឈ្នួលសមរម្យដល់ពលរដ្ឋ
មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស ហៅកាត់ថា «សង់ត្រាល់» ទទូចឱ្យរដ្ឋាភិបាល ជួយផ្ដល់ការងារដែលមានស្ថិរភាព និងមានប្រាក់ឈ្នួលសមរម្យ ដល់ពលករដែលទើបត្រឡប់ពីប្រទេសថៃ ខណៈពួកគាត់ភាគច្រើនកំពុងជួបផលលំបាក ព្រោះគ្មានការងារធ្វើ បាត់បង់ចំណូល និងជំពាក់បំណុលកាន់តែកើនឡើង។ ការស្នើសុំនេះធ្វើឡើងក្នុងទិវាអ្នកចំណាកស្រុកអន្តរជាតិ លើកទី២៦ នៅថ្ងៃទី១៨ ខែធ្នូ។
កាកបាទក្រហម និងឧកញ៉ាមួយចំនួនរងការរិះគន់ថា មិនជួយជនរងគ្រោះដោយសារថៃឈ្លានពាន
ពេលដែលប្រទេសកម្ពុជារងគ្រោះដោយសារសង្គ្រាមដែលថៃបានបង្កឡើងនេះ លោកពុំទាន់ឃើញមានសកម្មភាពរបស់កាកបាទក្រហម និងឧកញ៉ារាប់ពាន់នាក់ ដែលរកស៊ីទាំងស្របច្បាប់ និងកេងប្រវ័ញ្ចធនធានធម្មជាតិនៅកម្ពុជាចេញមុខជួយដល់ ជនភៀសសឹកនោះនៅឡើយទេ។
អ្នកឃ្លាំមើលថា វាអយុត្តិធម៌សម្រាប់កម្ពុជា បើអាមេរិកដំឡើងពន្ធគយពេលថៃឈ្លានពានកម្ពុជា
ការលើកឡើងនេះបន្ទាប់ពីប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ (Donald Trump) កាលពីសប្ដាហ៍មុនបានព្រមានថា នឹងដំឡើងពន្ធគយលើកម្ពុជា និងថៃ ប្រសិនបើភាគីទាំងពីរនៅតែបន្តប្រយុទ្ធគ្នា។















