អង្គការទស្សនៈពិភពលោកអន្តរជាតិ ប្រចាំកម្ពុជា (World Vision) ព្រួយបារម្ភផលប៉ះពាល់ធ្ងន់ធ្ងរដល់កុមារ ទាំងផ្នែកសុខភាពផ្លូវចិត្ត និងផ្លូវកាយ ស្របពេលការផ្ទុះសង្គ្រាមរវាងកម្ពុជា-ថៃ បានកើតឡើងជាថ្មី។ ពួកគាត់ថា កុមារភៀសសឹកកម្ពុជាជាច្រើនខ្វះខាតអាហារ និងទីជម្រកសមរម្យ ដែលបានបង្កការប៉ះទង្គិច ផ្លូវចិត្ត ការរំខានការសិក្សា និង សុវត្ថិភាពក្នុងការរស់នៅ។
ថៃព្រមានកម្ពុជាឈប់ធ្វើឱ្យខូចកេរ្តិ៍ឈ្មោះខ្លួន និងឈប់ឱ្យប្រើពាក្យថា «ថៃឈ្លានពានកម្ពុជា»
ក្រសួងការបរទេសថៃបានព្រមានឱ្យកម្ពុជា ឈប់ធ្វើឱ្យខូចកេរ្តិ៍ឈ្មោះរបស់ប្រទេសថៃ ពាក់ព័ន្ធនឹងករណីយោធាថៃ ចូលកាន់កាប់ទឹកដីកម្ពុជា នៅតំបន់ព្រំដែន។ ក៏ប៉ុន្តែ អ្នកឃ្លាំមើលថា ភាគីថៃកំពុងប្រើកម្លាំងយោធា បង្ខំឱ្យភាគីកម្ពុជាគោរពបទឈប់បាញ់តែម្នាក់ឯង។






