កងទ័ព​ថៃ​បាន​បាញ់​មកលើ​កងទ័ព​កម្ពុជា​២​លើក ចាប់ពី​ម៉ោង២​រសៀល​រហូតដល់​ម៉ោង​ជិត៩​យប់

0
22
អ្នកនាំពាក្យ​ក្រសួង​ការពារជាតិ​កម្ពុជា អ្នកស្រី ម៉ាលី សុជាតា ថ្លែង​ក្នុង​​សន្និសីទ​កាសែត។ រូប៖ ក្រសួង​ការពារជាតិកម្ពុជា

អ្នកនាំពាក្យ​ក្រសួង​ការពារជាតិ​កម្ពុជា អ្នកស្រី ម៉ាលី សុជាតា ថ្លែង​ក្នុង​​សន្និសីទ​កាសែត។ រូប៖ ក្រសួង​ការពារជាតិកម្ពុជា

អ្នកនាំពាក្យ​ក្រសួងការពារជាតិ​កម្ពុ​ជា​បានប្រកាសថា នៅ​ថ្ងៃទី​០៧ ខែធ្នូ កងទ័ព​ថៃ​បាន​ប្រើ​កាំភ្លើង​ដៃ​និង​កាំភ្លើងត្បាល់ បាញ់ប្រហារ​មកលើ​ទីតាំង​កងទ័ព​កម្ពុជា​ចំនួន​២​លើក គឺ​អំឡុង​ម៉ោង​២​រសៀល​ម្ដង និង​អំឡុង​ម៉ោង​៨​យប់​ម្ដង នៅ​តំបន់​ព្រលាន​ថ្ម និង​ភូមិសាស្ដ្រ​អូរ​ផ្កា​ស្នេហ៍ នៃ​ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ​។​

​អ្នកស្រី ម៉ាលី សុជាតា បញ្ជាក់ថា កងទ័ព​កម្ពុជា​មិនបាន​បាញ់​តបត​ទេ ហើយ​កងទ័ព​ថៃ​ក៏បាន​បញ្ឈប់​ការបាញ់​របស់ខ្លួន​នៅ​ម៉ោង​៨​និង​៥០​នាទី​យប់​។ អ្នកស្រី​ក៏បាន​ច្រានចោល​ការចោទប្រកាន់​ពី​កងទ័ព​ថៃ ដែល​អះអាងថា ទាហាន​កម្ពុជា​បាន​បើក​ការ​ប្រហារ​មុន​លើ​កងទ័ព​របស់ខ្លួន​។

​អ្នកនាំពាក្យ​រូបនេះ​បន្តថា ក្រសួងការពារជាតិ​ក​ម្ពុ​ជា​បាន​រាយការណ៍​ពី​ករណី​បង្កហេតុ​របស់​កងទ័ព​ថៃ ទៅកាន់​ក្រុម​អ្នកសង្កេតការណ៍​អន្តរការណ៍​អាស៊ាន និង​បាន​ស្នើឱ្យ​ចុះ​ស្រាវជ្រាវ​ដើម្បី​ស្វែងរក​ការពិត​។

​ការផ្ទុះអាវុធ​ជាថ្មី​នេះ ក៏បាន​ធ្វើឱ្យ​ពលរដ្ឋ​តាម​តំបន់​ព្រំដែន នាំគ្នា​ភៀសខ្លួន​ជាថ្មី​ទៅ​កន្លែង​សុវត្ថិភាព​៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ