
នៅចំពោះមុខទាហានថៃ ដែលបានឈ្លានពានចូលកាន់កាប់ទឹកដីជាច្រើនកន្លែងនៅតាមព្រំដែន លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានចេញមកបញ្ជាក់ជំហរប្រាប់ពលរដ្ឋថា កម្ពុជាបានឆ្លងកាត់សង្គ្រាមឆ្អែតឆ្អន់ហើយ ដូច្នេះ កម្ពុជាគ្មានប្រាថ្នាអ្វី ក្រៅពីសុខសន្តិភាព និងការអភិវឌ្ឍឡើយ។ លោកបានបន្តថា ការអនុវត្តបទឈប់បាញ់នេះ ដើម្បីកាត់បន្ថយការឈឺចាប់ និងទុក្ខសោករបស់ពលរដ្ឋ ហើយថាកម្ពុជានៅតែប្រកាន់យកខ្សែព្រំដែនអន្តរជាតិរវាងកម្ពុជា និង ថៃ ដែលត្រូវបានកំណត់ដោយសន្ធិសញ្ញា និង អនុសញ្ញាដែលសល់ពីសម័យបារាំង។






