ក្រសួងការបរទេសឥណ្ឌា និងអ្នកនយោបាយឥណ្ឌា ចេញថ្កោលទោសចំពោះទង្វើរបស់ក្រុមទាហានថៃ ដែលបានប្រើគ្រឿងចក្របុកកម្ទេចរូបសំណាកព្រះអាទិទេពក្នុងសាសនាហិណ្ឌូ ដែលសាងសង់ឡើងដោយទាហានខ្មែរ ស្ថិតនៅតំបន់អានសេះ ខេត្តព្រះវិហារ។ ឥណ្ឌាចាត់ទុកថា ជាទង្វើដ៏ឈឺចាប់មួយមិនអាចទទួលយកបាន ជាទង្វើមិនលើកតម្កើងដល់សន្ដិភាព និងខ្វះការគោរពទៅដល់សាសនា។
គណបក្សកម្លាំងជាតិអំពាវនាវឲ្យរដ្ឋាភិបាលដោះលែងអ្នកទោសនយោបាយ និងសកម្មជនជាប់ឃុំទាំងអស់
គណបក្សកម្លាំងជាតិអំពាវនាវឲ្យរដ្ឋាភិបាលដោះលែងសកម្មជននយោបាយ និងសកម្មជនសង្គម ឲ្យមានសេរីភាពឡើងវិញដើម្បីបង្ហាញថា ខ្មែរសាមគ្គីជាធ្លុងមួយ។ គណបក្សនេះក៏ប្រកាសថា នឹងដាក់ពាក្យបណ្តឹងទៅតុលាការព្រហ្មទណ្ឌអន្តរជាតិ ទាក់ទងទៅនឹងប្រទេសថៃឈ្លានពានមកលើអធិបតេយ្យភាពប្រទេសកម្ពុជា ដោយទាមទារឲ្យប្រទេសថៃផ្តល់សំណង់ខូចខាតមកកម្ពុជាដែរ។






