សហគមន៍ខ្មែនៅសហរដ្ឋអាមេរិក អំពាវនាវឱ្យប្រជាជនថៃ រួមគ្នាធ្វើបាតុកម្មដើម្បីទាមទារឱ្យបញ្ចប់សង្គ្រាមរវាងកម្ពុជា និងថៃ។ ពលរដ្ឋខ្មែរនៅក្រៅស្រុកយល់ថា សង្រ្គាមវាយប្រហារទៅលើកម្ពុជា គឺប្រជាជននៃប្រទេសទាំងពីរ ដែលរស់នៅតាមព្រំដែន ជាអ្នករងគ្រោះស្លាប់និងរបួស។ ការអំពាវនាវនេះ ក្នុងពេលពលរដ្ឋខ្មែរ-អាមេរិកាំង មកពីគ្រប់និន្នាការនយោបាយ បានរួមគ្នាធ្វើបាតុកម្មប្រឆាំងសង្រ្គាមឈ្លានពានរបស់ថៃ កាលពីថ្ងៃចុងសប្តាហ៍មុន។
កងទ័ពខ្លះដាក់លក់ផ្ទះដើម្បីព្យាបាលជំងឺក្រោយពីរងផលប៉ះពាល់ផ្សែងពុលអំឡុងពេលសង្គ្រាមជាមួយថៃ
ពួកគាត់ថា ការលក់ផ្ទះ ព្រោះតែ ជីវភាពខ្វះខាតខ្លាំង គ្មានថវិកាចំណាយថ្លៃព្យាបាល ជំងឺការធ្វើដំណើរ និងការហូបចុកជាដើម ខណៈជំនួយពីរដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត ក៏គ្មាន។






