នាយកប្រតិបត្តិនៃទូរទស្សន៍អាស៊ីសេរី លោក ជុន ច័ន្ទបុត្រ បានសរសេរលិខិតពីរច្បាប់ដាក់ជូនលោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត ដើម្បីស្នើសុំឲ្យលោកទាំងពីរ បើកផ្លូវឲ្យក្រុមការងារទូរទស្សន៍អាស៊ីសេរី បានចូលទៅប្រទេសកម្ពុជា ក្នុងគោលបំណងផ្សព្វផ្សាយព័ត៌មានអំពីព្រឹត្តិការណ៍ពិតដែលកំពុងកើតឡើងនៅព្រំដែនកម្ពុជា-ថៃ។
លិខិតនេះ យើងបានបញ្ជូនដល់ដៃលោក ហ៊ុន សែន ហើយ តាមរយៈអ្នកនាំពាក្យលោក ហ៊ុន សែន និងអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ប៉ុន្តែយើងបានទទួលចម្លើយអវិជ្ជមានពីលោកហ៊ុន សែន។
ខាងក្រោមនេះជាលិខិតរបស់លោក ជុន ច័ន្ទបុត្រ ដែលមានខ្លឹមសារដូចតទៅ














