រដ្ឋាភិបាល​ចេញ​អនុក្រឹត្យ​ថ្មី​រឹត​បន្តឹង​ជនបរទេស​ស្នាក់នៅ ខណៈ​ជនជាតិ​ចិន​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ច្រើន​នៅ​កម្ពុជា

0
169
លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ថ្លែងក្នុងពិធី​សំណេះសំណាលជាមួយគ្រួសារយោធិន ១៨រូប ដែលយោធាចាប់ខ្លួន នៅទីស្ដីការគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី១៩ កញ្ញា ២០២៥។ រូប៖ ហ្វេសប៊ុកលោក ហ៊ុន ម៉ាណែត
លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ថ្លែងក្នុងពិធី​សំណេះសំណាលជាមួយគ្រួសារយោធិន ១៨រូប ដែលយោធាចាប់ខ្លួន នៅទីស្ដីការគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី១៩ កញ្ញា ២០២៥។ រូប៖ ហ្វេសប៊ុកលោក ហ៊ុន ម៉ាណែត

រដ្ឋាភិបាល​ចេញ​អនុក្រឹត្យ​ថ្មី​រឹត​បន្តឹង​ជនបរទេស​ស្នាក់នៅ​កម្ពុជា និង​ពិន័យ​អ្នក​ពាក់ព័ន្ធ​ធ្ងន់ធ្ងរ ស្របពេល​ជនបរទេស​ចម្រុះ​ជាតិ​សាសន៍​ជាច្រើន​កំពុង​រស់នៅ ប្រកបមុខរបរ​នៅ​កម្ពុជា​ដោយ​សេរី និង​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​អនឡាញ។

អនុក្រឹត្យ​របស់​ប្រមុខ​រដ្ឋាភិបាល​កាល​ពី​២​ថ្ងៃមុន ទើប​ត្រូវ​បាន​ចេញ​ផ្សាយ​នៅ​ថ្ងៃទី​៧ មករា បញ្ជាក់​ថា ម្ចាស់​ទីតាំង​រស់នៅ​ប្រមូលផ្ដុំ ឬ​អ្នកគ្រប់គ្រង​តំបន់ ដែល​ធ្វេសប្រហែស​មិន​សហការ​ជាមួយ​អាជ្ញាធរ ឬ​មិន​ផ្ដល់​ដំណឹង ឬ​លាក់បាំង​ជនបរទេស​ចូល​មក​នៅ​កម្ពុជា​ដោយ​ខុសច្បាប់ នឹង​ត្រូវ​ពិន័យ​ជា​ប្រាក់ ៤​លាន​រៀល​សម្រាប់​ជនបរទេស​ម្នាក់ ដោយ​មិនទាន់​គិត​ពី​ទោស​ព្រហ្មទណ្ឌ​នៅឡើយ។ ចំណែក អាជ្ញាធរ​មាន​សមត្ថកិច្ច​ដែល​គប់គិត​លាក់កំបាំង​ជនបរទេស នឹង​ត្រូវ​បណ្ដេញ​ពី​ការងារ រួម​ទាំង​អនុវត្ត​ទោស​ព្រហ្មទណ្ឌ​តាមច្បាប់​ជា​ធរមាន។

អនុក្រឹត្យ​នេះ​តម្រូវ​ឱ្យ​អ្នក​ពាក់ព័ន្ធ​ត្រូវ​រាយការណ៍​ពី​វត្តមាន​ស្នាក់នៅ​របស់​ជនបរទេស​ទាំងនោះ ទៅ​អាជ្ញា​ធរមាន​សមត្ថកិច្ច​នៅ​មូលដ្ឋាន ក្នុង​រយៈពេល ២៤​ម៉ោង​យ៉ាង​យូរ។ ចំណែក​ជនបរទេស​ចូល​មក​ថ្មី ត្រូវ​បង្ហាញ​ឯកសារ​ស្នាក់នៅ​ស្របច្បាប់​នៅ​កម្ពុជា មុន​អាច​ស្នាក់​នៅ​បាន។ រីឯ​ជនបរទេស​មាន​ឯកសារ​រស់នៅ​ស្របច្បាប់​ហើយ ត្រូវ​រាយការណ៍​ដើម្បី​ចុះបញ្ជី​ស្នាក់​នៅក្នុង​រយៈពេល​យ៉ាង​យូរ ៤៨​ម៉ោង។

កន្លងទៅ​រដ្ឋាភិបាល​តែង​ចេញ​បទបញ្ជា និង​អនុក្រឹត្យ​ដើម្បី​ឆ្លើយតប​ក្រោយ​មាន​បទឧក្រិដ្ឋ​លើ​ជនបរទេស​នៅ​កម្ពុជា។ ការ​ចេញ​បទបញ្ជា​ជាថ្មី​នៅ​ពេល​នេះ ស្របពេល​កម្ពុជា​មាន​ជនបរទេស​ចំរុះ​ជាតិ​សាសន៍​ជាច្រើន​កំពុង​រស់នៅ ហើយ​ខ្លះ​បាន​បង្ក​អសន្តិសុខ​នៅក្នុង​ប្រទេស និង​មាន​ជនបរទេស​ជាច្រើន​កា្លយ​ជា​ជនរងគ្រោះ​ដោយ​បទ​ឧក្រិដ្ឋកម្ម​ប្រព្រឹត្ត​ដោយ​ជនបរទេស​ដូចគ្នា ដូចជា​ករណី​ស្លាប់​យុវជន​កូរ៉េខាងត្បូង​ម្នាក់​នៅ​លើ​ភ្នំ​បូកគោ ដែល​គេ​សង្ស័យ​ថា ប្រព្រឹត្ត​ដោយ​ជនជាតិ​ចិន ក្នុង​អំពើ​ជំរិត​ទារប្រាក់​ពាក់ព័ន្ធ​នឹង​បទល្មើស​អនឡាញ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ