អ្នកឃ្លាំមើលថា សង្គ្រាមនៅអ៊ីរ៉ង់អាចជះឥទ្ធិពលអាក្រក់ដល់ជម្លោះព្រំដែនកម្ពុជា-ថៃ ឱ្យផ្ទុះសង្គ្រាមឡើងវិញ ខណៈដែលប្រទេសមហាអំណាចលែងសូវចាប់អារម្មណ៍ជុំវិញជម្លោះព្រំដែន កម្ពុជា-ថៃ បើទោះជារដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត បានប្រាប់សារព័ត៌មានអន្តរជាតិ អំពីទង្វើថៃ ឈ្លានពាន និងកាប់កាប់ទឹកដីកម្ពុជាយ៉ាងជម្រៅក្ដី។ ពួកគាត់ថា កាលៈទេសៈនេះ មានតែកម្ពុជាចាប់ផ្ដើមផ្សះផ្សាជាតិឡើងវិញ និងធ្វើទំនើបកម្មយោធាឱ្យបានរឹងមាំ និងឆាប់បំផុតនោះ ទើបអាចទប់ស្កាត់ ការឈ្លានពាន របស់យោធាថៃបាន។
កងទ័ពខ្លះដាក់លក់ផ្ទះដើម្បីព្យាបាលជំងឺក្រោយពីរងផលប៉ះពាល់ផ្សែងពុលអំឡុងពេលសង្គ្រាមជាមួយថៃ
ពួកគាត់ថា ការលក់ផ្ទះ ព្រោះតែ ជីវភាពខ្វះខាតខ្លាំង គ្មានថវិកាចំណាយថ្លៃព្យាបាល ជំងឺការធ្វើដំណើរ និងការហូបចុកជាដើម ខណៈជំនួយពីរដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត ក៏គ្មាន។






