សកម្មជនកិច្ចព្រមព្រៀងទីក្រុងប៉ារីស សកម្មជនសង្គម និងនយោបាយស្នើឲ្យតុលាការទម្លាក់ចោលបទចោទប្រកាន់ ដោយអះអាងថា ការលើកឡើងរបស់ពួកគាត់ អំពីការបញ្ចូលខេត្ត៤របស់ប្រទេសកម្ពុជា ទៅក្នុងគម្រោងអភិវឌ្ឍន៍តំបន់ត្រីកោណ កម្ពុជា ឡាវ និងវៀតណាម (CLV-DTA) មិនមែនជាបទល្មើសឡើយ។ សង្គមស៊ិវិលសង្ឃឹមថា តុលាការនឹងដោះលែងពួកគេឲ្យមានសេរីភាព ខណៈគម្រោងនេះ រដ្ឋាភិបាលបានលុបចោលហើយ។
កងទ័ពខ្លះដាក់លក់ផ្ទះដើម្បីព្យាបាលជំងឺក្រោយពីរងផលប៉ះពាល់ផ្សែងពុលអំឡុងពេលសង្គ្រាមជាមួយថៃ
ពួកគាត់ថា ការលក់ផ្ទះ ព្រោះតែ ជីវភាពខ្វះខាតខ្លាំង គ្មានថវិកាចំណាយថ្លៃព្យាបាល ជំងឺការធ្វើដំណើរ និងការហូបចុកជាដើម ខណៈជំនួយពីរដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត ក៏គ្មាន។






