ក្រុម​អ្នក​សង្កេតការណ៍​អាស៊ាន​ផ្អាក​ចុះ​ពិនិត្យ​ស្ថានភាព​ព្រំដែន ក្រោយ​ភាគី​ថៃ​ផ្ទុះអាវុធ

0
116
ស្រុកបន្ទាយស្រី ខេត្តសៀមរាបវិញ បន្ទាប់ពីបានចាកចេញពីតំបន់ជម្លោះព្រំដែនកម្ពុជា-ថៃ នៅចំណុចភូមិធម្មជាតិ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥

ក្រុម​អ្នកសង្កេតការណ៍​អាស៊ាន (AOT) សម្រេច​ផ្អាក​សកម្មភាព​ចុះ​ពិនិត្យ​ផ្ទៀងផ្ទាត់ ស្ថានភាព​នៅ​តំបន់​ព្រំដែន​កម្ពុជា​-​ថៃ​ក្នុងភូមិ​សាស្ត្រ​ច្រក​ច​១ ឃុំ​ថ្មដា ស្រុក​វាលវែង ខេត្ត​ពោធិ៍សាត់ នៅ​ព្រឹក​ថ្ងៃទី​១៩ ខែវិច្ឆិកា ដោយសារ​មាន​ករណី​ផ្ទុះអាវុធ​ពី​ខាង​ភាគី​ថៃ។

នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ក្រសួងការពារជាតិ​កម្ពុជា។ ក្រសួង​ការពារជាតិ​អះអាង​ថា ការ​ដកថយ ដោយ​មិនអាច​បន្ត​ចុះ​ទៅ​ពិនិត្យ​និង​ផ្ទៀងផ្ទាត់​នូវ​ការអនុវត្ត​បទ​ឈប់​បាញ់​នេះ គឺ​ដើម្បី​រក្សា​សុវត្ថិភាព។

នៅ​ថ្ងៃ​ដដែល​នេះ ក្រសួង​ការពារជាតិ ក៏​បន្ត​អំពាវនាវ​ឲ្យ​ប្រទេស​ថៃ ដោះលែង​កងទ័ព​កម្ពុជា​ទាំង​១៨​នាក់ ឱ្យ​បាន​ឆាប់រហ័ស និង​ប្រកបដោយ​សុខ​សុវត្ថិភាព ស្របតាម​ច្បាប់​មនុស្សធម៌​អន្តរជាតិ ដើម្បី​ឱ្យ​ពួកគាត់​វិលត្រឡប់​មក​ជួបជុំ​ក្រុម​គ្រួសារ​ឡើងវិញ​។ គិត​ត្រឹម​ថ្ងៃទី​១៩ វិច្ឆិកា គឺ​មាន​រយៈពេល ១១៣​ថ្ងៃ​ហើយ ដែល​កងទ័ព​កម្ពុជា​ទាំង​១៨ នាក់ ត្រូវ​បាន​ចាប់ខ្លួន និង​ដាក់​ឲ្យ​ក្រោម​ការ​ឃុំ​គ្រង​របស់​យោធា​ថៃ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ